កុមារទទួលបានចំណេះដឹងល្អពីអ៊ីនធឺណេត អាស្រ័យលើម្តាយឪពុកចេះគ្រប់គ្រងមាតិកា

ខណៈបច្ចេកវិទ្យាកំពុងការរីកចម្រើនជារៀងរាល់ថ្ងៃ ដើម្បីដើរឱ្យទាន់សម័យកាលមនុស្សគ្រប់រូបត្រូវបន្សាំខ្លួនជាមួយបច្ចេកវិទ្យា ជាពិសេសលោកឪពុកអ្នកម្តាយសម័យថ្មីដែលមានកូនរៀនតាមប្រព័ន្ធអនឡាញ ។ ម្តាយឪពុក​ចាំបាច់ត្រូវយល់ដឹងពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យានីមួយៗដើម្បីជួយពិនិត្យមើល និង​តាមដានសកម្មភាពប្រើប្រា​ស់របស់កូន ។

តាមការចុះផ្សាយគេហទំព័រ MOM NEWS Daily បានឱ្យដឹងថា បណ្តាញប្រព័ន្ធផ្សព្វផ្សាយ គឺជាទីកន្លែងដែលផ្តល់​ឱកាសឱ្យកុមារផ្សារភ្ជាប់ខ្លួនគេជាមួយអ្នកដទៃ តានរយៈការឆ្លើយឆ្លង ការផ្តល់មតិយោបល ការបង្ហោះរូបភាពផ្សេងៗនៅក្នុងបណ្តាញសង្គម ។ លើសពីនេះ កុមារនៅអាចរៀនពីសកម្មភាពផ្សេងៗជាច្រើន ដូចជា ការគិតពិចារណាស៊ីជម្រៅ ហើយក្មេងនឹងឆាប់យល់ពីអារម្មណ៍អ្នកដទៃបានលឿន ។

កម្មវិធីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអាចជាកម្លាំងចលករជំរុញឱ្យកូនមានទំនុកចិត្ត ជាពិសេសប្រសិនបើកូនរបស់អ្នកជាប្រទេភមនុស្សស្ងប់ស្ងាត់ ឬអៀ​នប្រៀ​នច្រើន ពួកគេអាចរៀនសូត្រពីអ៊ីនធឺណេត យូធូប និងបណ្តាញសង្គមជាដើម ។ ចំណុចសំខាន់មួយទៀត កុមារអាចមើលឃើញពីវប្បធម៌ចម្រុះគ្នា ហើយកាលដែលក្មេងបានឃើញមនុស្សមានឥរិយាបទ និងទម្លាប់ក្នុងការរស់នៅផ្ទុយគ្នាបែបនេះ ធ្វើឱ្យគេងាយសម្របខ្លួនជាមួយអ្នកដទៃ និងចេះទទួលយកភាពខុសគ្នាក្នុងសង្គមនីមួយៗ ។

ទោះជាកុមារអាចរៀនសូត្របានយ៉ាងច្រើនពីអ៊ីនធឺណេត ប៉ុន្តែការប្រើប្រាស់អ៊ីនធឺណេត ឬបណ្តាញសង្គមដែលគ្មានការជួយជ្រោមជ្រែងពីសំណាក់ម្តាយឪពុក ឬអាណាព្យាបាល និងអ្នកពាក់ព័ន្ធ កុមារអាចក្លាយជាជនរងគ្រោះពីការបំពានផ្សេងៗតាមអ៊ីនធឺណេត។ ឪពុកម្តាយត្រូវដឹងពីវិធីគ្រប់គ្រង់កម្មវិធីទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក និងតាមដានមតិ​​​​​​​​​​​​​​​​​​​ការក្នុងបណ្តាញសង្គម ដើម្បីវិភាគមើលថាតើមតិការទាំងឡាយនោះប៉ះពាល់ទៅកាន់កូនដែរឬទេ ។

ចំណុចល្អបំផុតឪពុកម្តាយត្រូវប្រាកដថាមាតិកាលើឧបករណ៍របស់កូនមិនបញ្ចូលរូបភាពហិង្សា រូបភាពកាចសាហាវ រូបភាពអាសអាភាស និងរឿងរន្ធត់ជាដើម ។ មតិការដែលជួយដល់កូនត្រូវតែមានខ្លឹមផ្សារអប់រំ អភិវឌ្ឍន៍បញ្ញានិងស្មារតី ឬមេរៀនបំណិនជីវិតនានាដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី