គាំទ្រ​កុមារ​អៀន​ច្រើន ៖ វិធីសាស្ត្រ ៧ ដែល​អាណា​ព្យាបាល​អាច​ជួយ​ពួក​គេ បង្កើត​មិត្តភាព

កុមារដែលខ្មាសអៀន ច្រើនតែ​ពិបាក​មាន​អារម្មណ៍​ជឿជាក់ ឬមាន​ទំនុក​ចិត្ត​ក្នុងការ​បង្កើត​មិត្តភក្ដិ និយាយ​ជា​មួយគ្រូ ឬនិយាយ​ក្នុង​ថ្នាក់រៀន។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អារម្មណ៍​ខ្មាសអៀន​របស់​កុមារ អាច​បណ្ដាល​មក​ពីកត្តា​សំខាន់ៗ​មួយ​ចំនួន ដូចជា​កត្តាហ្សែន អារម្មណ៍​ភ័យខ្លាច​បរាជ័យ កង្វះ​បទពិសោធន៍​ទំនាក់ទំនង​ក្នុង​សង្គម បុគ្គលិក​លក្ខណៈ​ពីកំណើត ការទទួល​ឥទ្ធិពល​ពីឪពុកម្ដាយ ដែល​មាន​ទម្លាប់​ខ្មាសអៀន​ច្រើន ឬកុមារ​រស់នៅ​ក្នុងគ្រួសារ ដែល​មាន​ទម្លាប់​ស្ដីបន្ទោស។

ដូច្នេះ ដើម្បី​កសាង​ទំនុកចិត្ត​ឱ្យកុមារ និង​ជួយឱ្យ​ពួកគេ​យក​ឈ្នះភាព​ភ័យខ្លាច ដើម្បី​ងាយស្រួល​បង្កើត​មិត្តភក្ដិ និង​ទំនាក់ទំនង​ក្នុងសង្គម។ អាណាព្យាបាល អាចជួយ​កុមារ​តាមរយៈ​វិធីសាស្ត្រ​ចំនួន ៧​ ដូចជា៖

១. បង្រៀន​កុមារ​អំពី​ជំនាញ​សង្គម ៖ ជា​ជម្រើស​ដ៏ល្អ កូនរបស់​អ្នកគួររៀន​ពីរបៀប​ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ តាំងពី​ពួកគេ​នៅក្មេង។ ជំនាញ​សង្គម មិន​គ្រាន់​តែ​សំខាន់ សម្រាប់​ការ​បង្កើត​មិត្តភក្ដិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏មាន​សារៈសំខាន់​ក្នុងការ​រក្សា​ចំណង​មិត្តភាព​ផងដែរ។

២. លើក​ទឹកចិត្ត​កុមារឱ្យ​ចូលរួម​ក្នុង​សង្គម ៖ ការលើក​ទឹកចិត្ត​ឱ្យកូន​របស់អ្នក​ចូលរួម​ក្នុង​សកម្មភាពកីឡា ឬក៏​សកម្មភាព​ផ្សេងៗ​នៅ​សាលា គឺជា​សកម្មភាព​សំខាន់ ដែលជំរុញ​ឱ្យកុមារ​ជជែក​ជាមួយ​មិត្តភក្ដិ។ អាណាព្យាបាល​អាច​ពន្យល់ប្រាប់​គេថា សកម្មភាព​នេះ ជាចំណុច​ចាប់ផ្ដើម​នៃការ​បង្កើត​មិត្តភាព និង​មាន​ឱកាស​ជួបជាមួយ​មនុស្ស ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ប្រហាក់​ប្រហែល​គ្នា។

៣. បង្រៀន​ពួកគេ​ឱ្យចេះ​យល់​អារម្មណ៍​អ្នកដទៃ ៖ ទម្លាប់​យកចិត្ត​ទុកដាក់​លើ​អារម្មណ៍​អ្នកដទៃ នឹងធ្វើឱ្យ​កុមារ​អាច​ផ្ដោត​លើ​អ្នកដទៃ ច្រើន​ជាង​ផ្ដោត​លើ​ខ្លួន​ឯង។ នៅពេល​ដែល​កុមារ​រៀន អំពី​របៀប​ពិចារណា​អំពី​របៀប​ដែល​អ្នកដទៃ​មាន​អារម្មណ៍គិត និង​ទទួល​បទពិសោធន៍ នឹង​ធ្វើឱ្យ​មិត្តភក្ដិ​របស់គេ កាន់តែ​មាន​អារម្មណ៍​ចង់​ទំនាក់ទំនង​ជាមួយ​គេ។

៤. ជួបជាមួយ​គ្រូពួកគេ ៖ លោកគ្រូ​អ្នកគ្រូ ដែល​បង្រៀន​កូន​របស់​អ្នក ប្រហែល​ជាយល់ច្បាស់​អំពី​អាកប្បកិរិយា​កូន​របស់​អ្នកនៅ​ក្នុងថ្នាក់រៀន ហើយ​ពួកគាត់ ក៏ទំនង​ជាមាន​យោបល់ និង​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ជំនាញ​សង្គម​កូន​របស់​អ្នក​ផងដែរ។ ដូច្នេះ ការជួប និង​ពិគ្រោះ​យោបល់​ជាមួយ​លោកគ្រូ អ្នកគ្រូ បង្រៀន​កូន​របស់​អ្នក គឺជា​ជម្រើស​ល្អមួយ​ផងដែរ ក្នុងការស្វែង​រកវិធី​ជួយជំរុញ​ឱ្យកូន​របស់​អ្នក​កាត់​បន្ថយភាព​ខ្មាសអៀន។

៥. សរសើរ​ឱ្យបាន​ច្រើន ៖ នៅពេល​ដែលកូន​របស់អ្នក ហ៊ានប្រឈម​យ៉ាង​ក្លាហាន​នឹង​ស្ថានការណ៍ ដែល​គេមិន​ធ្លាប់ប្រឈម​កាល​ពីមុន អាណាព្យាបាល ត្រូវ​លើក​ទឹកចិត្ត​ពួកគេ ដើម្បី​ជួយ​បង្កើន​ទំនុក​ចិត្តដល់​ពួកគេ ឱ្យ​ក្លាហាន​ជាងមុន និង​កាត់​បន្ថយ​ភាព​ខ្មាសអៀន នៅពេល​ពួកគេ​ជជែក​ជាមួយ​មិត្តភក្ដិថ្មីៗ។

៦. ចៀស​វៀង​ការ​ហៅពួក​គេ​ថា ជាមនុស្ស​អៀន​ច្រើន ៖ កូនរបស់​អ្នក​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង ពីការ​និយាយ​របស់​អ្នក។ ដូច្នេះ ជំនួស​ឱ្យការ​និយាយ​ថា ពួកគេ ជា​មនុស្ស​អៀន ឬលេង​សើច​នឹង​អត្តចរិត​នេះ អ្នកអាច​ផ្ដល់ភាព​កក់ក្ដៅ​ឱ្យគេ ឬនិយាយ​លើក​ទឹកចិត្តគេ។

៧. ពន្យល់​ប្រាប់​កុមារ​អំពីសារៈសំខាន់​នៃមិត្តភាព ៖ អ្នក​អាច​ពន្យល់​ប្រាប់​កុមារ​ថា ការ​បង្កើត​មិត្តភក្តិ គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់។ ការ​បង្កើត​ទំនាក់ទំនង​ដ៏មាន​ន័យមួយ អាច​ជួយកូន​របស់​អ្នកឱ្យ​កាន់​តែរីករាយ និងធ្វើឱ្យ​ជីវិត​របស់​គេកាន់តែ​ប្រសើរឡើង។ ហេតុនេះ អ្នកអាច​លើក​ទឹកចិត្ត​កូន​របស់​អ្នក ឱ្យ​បង្កើត​ទំនាក់ទំនង​ល្អជាមួយ​អ្នកដទៃ តាមរយៈ​ការប្រើ​ភាសា​វិជ្ជមាន និង​បង្ហាញ​ឱ្យកុមារ​មើល​ឃើញ​ពីជ្រុង​វិជ្ជមាន​នៃការ​ចូល​ក្នុង​សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...