អ្នក​ជំនាញ ៖ ការ​ជំរុញ​លើកទឹកចិត្ត ជា​គន្លឹះ​ក្នុង​ការ​ទម្លុះ​ភាព​ខ្ជិល​របស់​កុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បច្ចេកទេស​ចិត្តសាស្ត្រ ដែលអាច​ចាក់ទម្លុះភាព​ខ្ជិលរបស់​កុមារ​បាន គឺការ​ជំរុញ​លើកទឹក​ចិត្ត (Positive Reinforcement), នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ផ្នែក​កុមារតូច។

លោក អ៊ីង វន្នី អ្នក​ជំនាញ​ផ្នែកអប់រំ​កុមារតូច និងជា​ស្ថាបនិក និង​នាយកប្រតិបត្តិ Kinder Early Learning (KEL) មាន​ប្រសាសន៍​ថា មាន​កត្តា​ជាច្រើន​ដែល​បណ្ដាល​ឱ្យកុមារ​ខ្ជិល​ច្រអូស និង​មិន​ចង់ជួយ​ការងារ​ផ្ទះ និង​សិក្សារៀនសូត្រ។ ប៉ុន្តែក្នុង​នាមជា​ឪពុកម្ដាយ ត្រូវដឹង​ពី​ចិត្តសាស្ត្រ​កុមារ ថា​ កុមារ​ជាមនុស្ស​ដែល​ចង់បាន​ការ​ចាប់​អារម្មណ៍ ការ​ឱ្យតម្លៃ និង​លើក​ទឹកចិត្ត ហេតុនេះ​ប្រសិន​បើចង់​ឱ្យកុមារ​មាន​ទម្លាប់ល្អ និង​ឧស្សាហ៍​ព្យាយាម ឪពុកម្ដាយ ត្រូវ​ឧស្សាហ៍​សរសើរ និង​លើកទឹក​ចិត្ត​កុមារ នៅពេល​ដែល​ពួកគេ ធ្វើរឿង​ល្អៗ ដូចជា ធ្វើកិច្ចការ​សាលា ជួយ​ការងារ​ផ្ទះ បោស​ផ្ទះ ឬយក​សំរាម​ចោល​ជាដើម។

លោក អ៊ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជាស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) ។

“នៅពេល​កូនធ្វើរឿងល្អៗ ឪពុកម្ដាយ ត្រូវ​សរសើរ​កុមារ ឬ​បង្ហាញ​អារម្មណ៍​រីករាយ​ទៅ​កាន់​កុមារ ដោយ​អាច​និយាយ​ពាក្យ​សាមញ្ញៗ ដូចជា អរគុណ​ណាស់​កូន ម៉ាក់ ឬប៉ា ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ កូន​បានជួយ​ការងារផ្ទះ​ម៉ាក់​ហើយ កូនថែម​ទាំង​ចេះ​បំណិន​ជីវិត​ទៀត…”

លោក​បន្តថា ការសង្កេត ឱ្យ​តម្លៃ និង​សរសើរ​លើ​សកម្មភាព ដែល​កុមារ​បាន​ធ្វើ នឹង​ក្លាយជា​កម្លាំង​ជំរុញ​ឱ្យកុមារ​ចង់​ធ្វើ​សកម្មភាព​នោះ​ម្ដង​ហើយ​ម្ដងទៀត។ ព្រោះ​កុមារ ចង់​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ចាស់ និង​ចង់បាន​ការ​សរសើរ លើក​ទឹកចិត្ត​ពី​សំណាក់​ឪពុកម្ដាយ។

ដោយ​ឡែក​ចំពោះ​អាកប្បកិរិយា ដែល​មិន​ចង់ឱ្យ​កុមារ​ធ្វើ អ្នក​ជំនាញ​រូបនេះ ណែនាំ​ថា ប្រសិន​បើ​អាកប្បកិរិយា​នោះ​តូច​តាច​ទេ ឪពុកម្ដាយ អាច​ធ្វើ​មិនដឹង, ប្រសិន​បើល្មមៗ​ទេ ត្រូវ​ជជែក ណែនាំ ប៉ុន្តែ​ប្រសិន​បើជា​រឿងធំ ត្រូវ​ដាក់វិន័យ។ លោក​សង្កត់ធ្ងន់​ថា នេះជា​យុទ្ធសាស្ត្រ របស់​អ្នក​ចិត្តសាស្ត្រ ក្នុងការ​ជំរុញឱ្យ​កុមារ​ចង់ធ្វើកិច្ចការ​អ្វីមួយ ហើយ​វិធីសាស្ត្រ​នេះ ក៏ត្រូវបាន​គេប្រើ​ក្នុង​វិស័យ​ជំនួញ​ផងដែរ។

“ការធ្វើឱ្យកុមារ​ទទួល​អារម្មណ៍ថា គេទទួល​បានរង្វាន់ពិត​ជាសំខាន់​ណាស់ ដែល​រង្វាន់នោះ​អាចជា​ការ​សរសើរ ផ្ដល់​កាដូ ការចំណាយ​ពេលវេលា​ជាមួយគេ ការ​នាំដើរ​លេង ឬក៏​មើល Ipad ឬទូរស័ព្ទ រយៈពេល ១៥នាទីជាដើម“

អ្នកជំនាញ​កុមារតូច​រូបនេះ បញ្ជាក់​ថា អាកប្បកិរិយា​អវិជ្ជមាន​របស់​កុមារ​ភាគច្រើន​កើតឡើង នៅពេល​ដែល​កុមារ​ធ្វើល្អ ឪពុកម្ដាយ ឬមនុស្ស​ចាស់ មើល​មិន​ឃើញ។ ហេតុនេះ ប្រសិន​បើ​គេ ធ្វើល្អ​មិនទទួល​បាន​ការ​ចាប់អារម្មណ៍ គេនឹង​ធ្វើអាក្រក់ ដូចជា ការ​វាយ​គេ ឬធ្វើ​សកម្មភាព​អវិជ្ជមាន​ណាមួយ ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....