ឪពុកម្តាយ មិនគួរសើចចំអក ឬសើចសប្បាយពេលកូនកំពុងយំ

ការសើចចំអក ឬ​សើចសប្បាយ ខណៈកុមារ​​កំពុងតែយំ វាមិនត្រឹមតែជាការរំលោភបំពានផ្លូវចិត្តរបស់កុមារប៉ុណ្ណោះទេ វាក៏​បង្កជាបញ្ហាប៉ះពាល់ដល់​ស្មារតី និងអារម្មណ៍របស់គេថែមទៀត ។

បើតាមគេហទំព័រ The Kind of parent you are បានបង្ហាញនូវចំណុចមួយចំនួនដែលមនុស្ស​ធំតែងលេងសើចជាមួយកុមារ​ដោយមិនបានចាប់អារម្មណ៍ ដូចជា៖ មនុស្សធំសើចនៅពេលកុមារព្យាយាមធ្វើអ្វីមួយដោយហត់នឿយខ្លាំង ឬកំពុងខំប្រឹងធ្វើអ្វីមួយដោយចេញពីចិត្ត, ករណីនេះយើងមិនគួរសើចឡើយ ព្រោះថា ជាទូទៅក្មេងៗត្រូវការរៀននូវសកម្មភាពផ្សេងៗ និងថ្មីៗជាច្រើនដូចជា ការដើរ ការនិយាយពាក្យថ្មីៗ ការរៀនស្លៀកពាក់ ។ល។ ហើយតាមរយៈកាយវិការនៃការខំប្រឹងប្រែងយ៉ាងស្វិតស្វាញទាំងនោះ ពេលខ្លះយើងមើលទៅក្មេងហាក់ដូចជាគួរឱ្យស្រឡាញ់ផង និងគួរឱ្យអស់សំណើចផងសម្រាប់ការគិតរបស់មនុស្សធំមួយចំនួន ខណៈក្មេងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយ៉ាងលំបាក់សម្រាប់ខ្លួនពួកគេផ្ទាល់ ។ ឪពុកម្តាយ​ត្រូវមានការឈ្វេងយល់ថា កុមារព្យាយាមធ្វើនូវរឿងអ្វីមួយដោយភ្ជា​ប់ជាមួយភាពលំបាកទៅតាមកម្រិតរបស់ពួកគេ ។ ហើយអ្វីដែលពួកគេធ្វើមិនមែនគ្រាន់តែចង់បង្ហាញពីអក្បកិរិយាគួរឱ្យចង់សើច ឬទាមទារការចាប់អារម្មណ៍ពីសំណាក់មនុស្សធំនោះទេ ។ ដូច្នេះហើយការបង្ហាញនូវសំណើចរបស់អ្នកចេញមកដោយក្អាកក្អាយ មិនមែនជាការឆ្លើយតបដ៏ល្អទៅនឹងបរិយាកាសនោះទេ ថែមទាំងមិនមែនជាការលើកទឹកចិត្តពួកគេទៀតផង គឺមានតែធ្វើឱ្យពួកគេកាន់តែឈឺចាប់នៅក្នុងចិត្ត ។

បន្ថែមពីនេះទៀតការសើចនៅពេលដែលកុមារកំពុងយំ ក៏ជារឿងដែលត្រូវជៀសវាងដែរសម្រាប់មនុស្សធំ ។ ការយំរបស់មនុស្សធំអាចបណ្តាលមកពីការរំភើបពេក ក៏ប៉ុន្តែសម្រាប់កុមារវិញគឺខុសគ្នា ការយំសោក បង្ហាញថា ពួកគេកំពុងមានទុក្ខព្រួយ ។ ត្រង់ចំណុចនេះអ្នកគួរតែនៅឱ្យស្ងៀមខ្លះ វាមិនមែនជារឿងសាមញ្ញទេនៅពេលអ្នកសើចក្នុងអំឡុងពេលនោះ ។

ជាមួយ​គ្នានេះ គេ​ក៏​តែងសង្កេតឃើញថា ឪពុកម្តាយ​មួយចំនួនហាក់សើចសប្បាយនៅពេលបានបោកបញ្ឆោតកូនរបស់ពួកគេជោគជ័យ ដូចជា ឪពុកម្តាយខ្លះកុហកកូនថាបានញាំស្ករគ្រាប់របស់កូនអស់រលីង ដោយមានបំណងចង់ឱ្យកូនយំ ហើយគិតថាជារឿងកម្សាន្តព្រោះដឹងថា ស្ករគ្រាប់ទាំងនោះកូនរបស់គាត់ចូលចិត្តណាស់បើបាត់បង់ គេនឹងយំជាក់ជាមិនខាន ។ តែយ៉ាងណា ឪពុកម្តាយទាំងអស់​ត្រូវ​ចងចាំថា ការធ្វើឱ្យកុមារយំដើម្បីជាការកម្សាន្ត វាជះផលអវិជ្ជមានចំពោះផ្លូវចិត្តរបស់គេខ្លាំងណាស់ ទោះកើតឡើងដោយអចេតនាក្តី ឬក្នុងកាលៈទេសៈណាក៏ដោយ។

ចំណុចសំខាន់ចុងក្រោយ គឺមិនគួរនិយាយព័ត៌មានផ្ទាល់ខ្លួនរបស់កុ​មារ ឬកូនរបស់អ្នកទៅកាន់អ្នកផ្សេង ទាំងដែលកុមារកំពុងតែនៅទីនោះឡើយ ។ ក្នុងករណីខ្លះកុមារអាចចូលចិត្តនូវរឿងមួយចំនួនដែលម្តាយឪពុកអធិប្បាយ ក៏ប៉ុន្តែមិនមែនមានន័យថា ពួកគេសុទ្ធតែពេញចិត្តត្រង់ចំណុចនេះទេ ។ អ្នកដឹងទេនៅពេលពួកគេមិនពេញចិត្តបរិយាកាសនោះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវបានគេទុកចោល និងហាក់ដូចជាមិនមាននរណាខ្វល់ពីអារម្មណ៍របស់ពួកគេសោះ ជាពិសេសនោះគឺនៅពេលដែលបានដឹងថា រឿងផ្ទាល់ខ្លួនរបស់ពួកគេក្លាយជារឿងដ៏អស់សំណើច ។

ជារួមមកវិញការសើចនៅពេលពួកគេកំពុងព្យាយាម កំពុងយំ និងយករឿងផ្ទាល់ខ្លួនកុមារទៅលេងសើច វាធ្វើឱ្យទំនាក់ទំនងរវាងអ្នក និងកុមារ ឬកូនកាន់តែឃ្លាតឆ្ងាយពីគ្នា ហើយកុមារនឹងមានអារម្មណ៍ថា អាម៉ាស់មុខ ត្រូវបានគេប្រមាថ និងមានអារម្មណ៍ថា គ្មានភាពជាគ្នាឯងទៀតទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)