សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។
កម្មវិធីនេះអនុញ្ញាតឱ្យនិស្សិតសិក្សា ២ ឆ្នាំនៅ SUNY Korea មុននឹងបន្ត ២ ឆ្នាំទៀតនៅ Fashion Institute of Technology ក្នុងទីក្រុង New York ឬប្រទេសអ៊ីតាលី ដោយប្រើប្រាស់កម្មវិធីសិក្សាដូចគ្នានឹងសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រផ្លូវការពី Fashion Institute of Technology (FIT), State University of New York (SUNY)។
មុខជំនាញដែលនឹងផ្តល់ជូនរួមមាន៖
-Fashion Business Management
-Fashion Design
ចំពោះអត្ថប្រយោជន៍អាហារូបករណ៍ និស្សិតអាចមានឱកាសទទួលបានអាហារូបករណ៍ដូចជា៖
-Presidential Scholarship ៖ ថ្លៃសិក្សា 100%
-Dean’s Scholarship ៖ 7,500 ដុល្លារ ក្នុងមួយឆមាស
-Merit Scholarship៖ 1,000–10,000 ដុល្លារ ក្នុងមួយឆមាស
-Motivation Award៖ 1,000–5,000 ដុល្លារ ក្នុងមួយឆមាស
-Sibling Scholarship៖ 1,000–5,000 ដុល្លារ ក្នុងមួយឆមាស
-Financial Aid៖ រហូតដល់ 10,000 ដុល្លារ
-Shared Prosperity Scholarship (សម្រាប់កម្មវិធីដែលមានសិទ្ធិ) អាចគ្របដណ្តប់ថ្លៃសិក្សា កន្លែងស្នាក់នៅ និងអាហារ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ៖ សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុថ្នាក់វិទ្យាល័យ, Personal Statement, លទ្ធផលតេស្តភាសាអង់គ្លេស (TOEFL, IELTS, Duolingo ឬ PTE), Student School Record (ប្រសិនបើមាន), Portfolio (សម្រាប់អ្នកដាក់ពាក្យជំនាញ Fashion Design)។
សម្រាប់សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សូមរៀបចំឯកសារឱ្យរួចរាល់ ដោយអាហារូបករណ៍នេះនឹងបើកទទួលពាក្យ នៅថ្ងៃទី19 តុលា 2026 ហើយផុតកំណត់ជុំទី១ នៅថ្ងៃទី16 ធ្នូ 2026, ផុតកំណត់ជុំទី២ នៅថ្ងៃទី18 មីនា 2027 និងផុតកំណត់ចុងក្រោយ នៅថ្ងៃទី24 មិថុនា 2027។
ប្រសិនបើសិស្ស និស្សិតចង់ដាក់ពាក្យអាហារូបករណ៍មួយនេះ សូមតាមដានព័ត៌មានពី SUNY Korea ដើម្បីដាក់ពាក្យទាន់ពេលវេលា។ ហើយសម្រាប់ព័ត៌មានបន្ថែម នៃការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ៕






























