រដ្ឋមន្រ្តីអប់រំ៖ ការវិនិយោគលើកុមារតូចនៅកម្រិតមត្តេយ្យសិក្សា គឺផ្ដោតលើការអប់រំអត្តចរិតរបស់សិស្ស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើកុមារតូចនៅកម្រិតមត្តេយ្យសិក្សា គឺផ្ដោតលើការអប់រំអត្តចរិតរបស់សិស្ស។

បើតាម​ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ការវិនិយោគលើមត្តេយ្យសិក្សា គឺការអប់រំអត្តចរិក របៀបរបបរស់នៅ ដើម្បីធ្វើឱ្យកុមារអាចត្រៀមខ្លួន ឡើងទៅរៀននៅបឋមសិក្សា មានចំណេះដឹងខ្លះផ្នែកភាសា និងគណិតវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ការវិនិយោគលើកុមារសំខាន់ណាស់ ដោយសារការវិនិយោគលើកុមារតូច គឺការវាយតម្លៃទៅលើអត្តចរិក មិនមែនដូចការប្រឡង ឬផ្ដោតទៅលើពិន្ទុទេ”

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ឪពុកម្ដាយភាគច្រើនសន្សំលុយទុកឱ្យកូនបន្តការសិក្សានៅឧត្តមសិក្សា ប៉ុន្តែផ្ទុយទៅវិញ ការអនុវត្តការវិនិយោគលើមត្តេយ្យសិក្សានេះ ផ្ដល់នូវផលលាភខ្ពស់ជាងគេ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ប្រសិនបើក្មេងទទួលការអប់រំល្អ ពួកគេនឹងរៀនចប់បឋមសិក្សា បន្តទៅមធ្យមសិក្សា និងឧត្តមសិក្សា ហើយនឹងទទួលបានការងារល្អផងដែរ។ ចំពោះសង្គមជាតិទាំងមូលវិញ អាចកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម ធ្វើឱ្យសង្គមរីកចម្រើន ដោយសារពលរដ្ឋមានការយល់ដឹងច្រើន។

ក្នុងនោះតាមការសិក្សាកម្រិតអន្តរជាតិបង្ហាញឱ្យឃើញថា ការវិនិយោគលើមត្តេយ្យសិក្សា១ដុល្លារ នាំមកនូវផលចំណេញ៧ដុល្លារ ហើយជាការវិនិយោគដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ។

លោកស្រី ថង ស្រីម៉ាច នាយិការង សាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង

លោកស្រី ថង ស្រីម៉ាច នាយិការងសាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង មានប្រសាសន៍ថា សាលាមត្តេយ្យសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវការអភិវឌ្ឍសមត្ថភាពកុមារគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកស្រីថា សាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង ក៏ទទួលបានកោតសរសើរ និងការទុកចិត្តពីមាតាបិតា ឬអាណាព្យាបាលសិស្ស តាមរយៈការអនុវត្តវិធីសាស្រ្តបង្រៀន បរិស្ថានសិក្សា​ អនាម័យ និងការអប់រំសីលធម៌និងឥរិយាបទកុមារតូចបានល្អ។

នាយិការងសាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង បញ្ជាក់បន្ថែមថា ជាទិសដៅបន្ទាប់សាលានឹងបន្តពង្រឹងគុណភាពបង្រៀន និងរៀន, បន្តពង្រឹងវិន័យ សីលធម៌ ឥរិយាបទគ្រូ និងកុមារ, បន្តកិច្ចទំនាក់ទំនងជាមួយមាតាបិតា អជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធ, បណ្ដុះទម្លាប់កុមារស្រឡាញ់សុខភាព និងបរិស្ថាន, កែលម្អបរិស្ថានទាំងក្រៅ និងក្នុងបរិវេណសាលាបន្ថែម និងកៀរគរសហគមន៍ដើម្បីបំពាក់ទូរទស្សន៍ឆ្លាតវៃគ្រប់បន្ទប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *