រដ្ឋមន្រ្តីអប់រំ ៖ ការឱ្យកុមារចូលរៀននៅមតេយ្យសិក្សា គឺជាការវិនិយោគឱ្យពួកគេមានបំណិនផ្នែកសង្គម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបញ្ជូនកុមារឱ្យចូលរៀននៅមតេយ្យសិក្សា គឺជាការវិនិយោគមួយដើម្បីឱ្យកុមារមានបំណិនផ្នែកសង្គម ។ ឯកឧត្តមបញ្ជាក់ថា បំណិននេះ គឺមិនមែនជាបំណិនខាងផ្នែករៀនសូត្រទេ តែជួយដល់ពួកគេកុំឱ្យខ្លាចសាលារៀន និងចូលចិត្តការរៀនសូត្រ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា តាមការសិក្សា គេរកឃើញថា ប្រសិនបើកុមារបានចូលរៀនមតេយ្យសិក្សា គឺគេអាចនឹងរៀនចប់បឋមសិក្សា មធ្យមសិក្សា ហើយក៏ឈានដល់ឧត្តមសិក្សាថែមទៀត ។ ឯកឧត្តមបន្តថា ប្រសិនបើយើងបញ្ជូនកូនឱ្យទៅសាលានៅអាយុ៦ឆ្នាំ គឺគេអាចនឹងខ្លាចសាលា ហើយយំ ប៉ុន្តែបើគេចូលរៀនតាំងពីតូច ដោយគ្រូនឹងបង្រៀនច្រៀង រាំលេងសប្បាយ ជាវិធីសាស្រ្តដើម្បីឱ្យក្មេងចូលចិត្តសាលា និងចូលចិត្តការរៀនសូត្រ ដូច្នេះចាំបាច់ណាស់ដែលកុមារត្រូវចូលសាលាមតេយ្យ មុននឹងបន្តទៅដល់បឋមសិក្សា។

រដ្ឋមន្រ្តីក្រសួងអប់រំឱ្យដឹងថា នៅមតេយ្យសិក្សា គឺមានវិធីសាស្រ្តជាច្រើននៅក្នុងការបង្រៀន ក្នុងនោះក៏មានវិធីសាស្រ្ត ម៉ុនតេសូរី (Montessori) ដោយអនុញ្ញាតឱ្យកុមារលេងដោយសេរី ហើយតាមរយៈការលេងនេះ គ្រូនឹងបង្រៀនឱ្យចេះចែករំលែក ឱ្យមានភាពក្លាហាន ដែលគេហៅថា បំណិនសង្គម ដោយជាបំណិនមួយសំខាន់នៅក្នុងការរស់នៅ ក៏ដូចជាការរៀនសូត្រ។

ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សានៅថ្នាក់មត្តេយ្យសិក្សាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់កុមារ ព្រោះមួយជីវិតដំបូងរបស់មនុស្សមុនអាយុ៦ឆ្នាំនេះ ជាពេលវេលាដែលកោសិកាខួរក្បាលអភិវឌ្ឍខ្លាំងក្លាជាងវ័យណាទាំងអស់ដែលទាមទារឱ្យឪពុកម្ដាយ គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលយកចិត្តទុកដាក់ទៅលើការវិនិយោគចំពោះកុមារតូច។ នេះមានន័យថា ចាប់តាំងពីវ័យកុមារនៅក្នុងទារកដ្ឋាន (សូន្យឆ្នាំ) មកដល់វ័យមត្តេយ្យសិក្សាគឺមានសារៈសំខាន់ខ្លាំងដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងនូវមូលធនមនុស្សដ៏រឹងមាំ គឺចាំបាច់ត្រូវចាប់ផ្ដើមពីកុមារតូច។

ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ រូបនេះ បញ្ជាក់បន្ថែមថា ប្រសិនជាឪពុកម្ដាយឬអាណាព្យាបាលយកចិត្តទុកដាក់បញ្ជូនកូនឱ្យចូលរៀននៅមត្តេយ្យសិក្សាចាប់ពីអាយុ៣ឆ្នាំ ពួកគេនឹងបានផ្សាំខ្លួននៅថ្នាក់មត្តេយ្យសិក្សារហូតដល់ទៅ៣ឆ្នាំ តាមរយៈគ្រូជំនាញផ្ដល់ការអប់រំដល់ពួកគេ ទាក់ទងនឹងសមត្ថភាពបំណិនផ្សេងៗដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការបណ្ដុះភាពក្លាហាន ភាពអំណត់អត់ធន់ រួមទាំងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍផ្នែករាងកាយ សុខភាព ការអភិវឌ្ឍអារម្មណ៍និងសង្គមនៅពេលរៀននៅមត្តេយ្យសិក្សា ការអភិវឌ្ឍផ្នែកភាសា ការអភិវឌ្ឍផ្នែកបញ្ញា និងការគិត មានមូលដ្ឋានត្រឹមត្រូវពីមត្តេយ្យសិក្សា ដើម្បីពួកគេត្រៀមទៅរៀននៅថ្នាក់ទី១នៅអាយុ៦ឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...