ការទស្សនាខ្សែភាពយន្ត គឺជាការកម្សាន្តអារម្មណ៍មួយបែប ដែលមនុស្សមួយចំនួនធំតែងធ្វើ មិនថា ទស្សនានៅរោងកុន តាមកញ្ចក់ទូរទស្សន៍នៅផ្ទះ ឬតាមទូរស័ព្ទដៃនោះទេ ប៉ុន្តែមានរឿងមួយដែលឪពុកម្តាយ ឬអាណាព្យាបាលគួរដឹង នោះគឺកុមារតូចៗដែលនៅក្បែរខ្លួន។ អ្នកជំនាញបានប្រាប់ថា កុមារតូច គឺជាវ័យដែលឆាប់ទទួល និងធ្វើត្រាប់តាម ហើយប្រសិនបើពួកគេបានមើលខ្សែភាពយន្តបែបរន្ធត់ទៀតនោះ វាក៏នឹងធ្វើឱ្យប៉ះពាល់ដល់អាម្មណ៍ផ្លូវចិត្តរបស់ពួកគេថែមទៀត។
បើតាមការចុះផ្សាយរបស់គេហទំព័រ Madreshoy បានឱ្យដឹថា របៀបនៃការគិតរបស់កុមារគឺខុសគ្នាទៅនឹងមនុស្សធំ ក្នុងវ័យនេះ ពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្វេងយល់រឿងហេតុអ្វីមួយឱ្យមានភាពជាក់លាក់បាននៅឡើយទេ ។ ដូច្នេះបន្ទាប់ពីពួកគេទស្សនាខ្សែភាពយន្ត នោះរាល់ហេតុការណ៍ទាំងអស់នឹងដិតដាមក្នុងអារម្មណ៍របស់ពួកគេ ហើយស្រមៃថា ពួកគេជួបផ្ទាល់នូវក្នុងដំណើរជីវិតពិត ។ សម្រាប់កុមារដែលមានអាយុក្រោម១០ឆ្នាំ ស្ថានភាពផ្លូវចិត្តរបស់ពួកគេមិនទាន់អាចគិតបែបស៊ីជម្រៅបានទេ ដូច្នេះគេមិនទាន់អាចបែងចែងថារឿងណាពិត និងរឿងណាប្រឌិតដោយខ្លួនគេនោះឡើយ ដែលវាជាមូលហេតុធ្វើឱ្យពួកគេងាយរងឥទ្ធិពលមិនល្អពីរឿងរន្ធត់ទាំងនោះ។

គេហទំព័រដែលនិយាយពីកុមារមួយនេះ ក៏បានបញ្ជាក់ដែរថា ការមើលរឿងរន្ធត់អាចបណ្តាលឱ្យកុមារមានអាការៈធុញថប់អារម្មណ៍ (ភ័យ) ចង្វាក់បេះដូងលោតកន្រ្តាក់ គេងមិនលក់ មានអារម្មណ៍មិនមានសុវត្ថិភាព និងសុបិនអាក្រក់ជាដើម ហើយពួកគេនឹងឈានទៅដល់ដំណាក់កាលមិនហ៊ានគេងម្នាក់ឯង មិនហ៊ានគេងនៅកន្លែងងងឹត មានអារម្មណ៍រសេសរសល់ជាដើម ។
ដូច្នេះឪពុកម្តាយមិនគួរអនុញ្ញាតឱ្យកុមារមើលរឿងដែលភ័យរន្ធត់ឡើយ ហើយប្រសិនបើឪពុកម្តាយចង់ឱ្យកុមារមើលភាពយន្តអ្វីមួយ គួរពិនិត្យមើលភាពយន្តនោះអំពីការកំណត់អាយុថា តើខ្សែភាពយន្តនោះគេកំណត់ឱ្យទស្សនាចាប់ពីអាយុប៉ុន្មាន? ហើយប្រសិនបើខ្សែភាពយន្តមានការណែនាំឱ្យទស្សនា អាណាព្យាបាលក៏គួរពិនិត្យ និងវិភាគឈុតឆាកនៃសាច់រឿងទាំងនោះជាមុនសិន ដើម្បីឱ្យប្រាកដថា វាស្របជាមួយអាយុ ឬក៏ស្ថានភាពវ័យរបស់កុមារដែរឬទេ ។
តើត្រូវជ្រើសរើសខ្សែភាពយន្តឱ្យសមស្របសម្រាប់អាយុរបស់កុមារយ៉ាងដូចម្តេច?
បើតាមលោកស្រី Trudy Ruminer សហស្ថាបនិកនៃ Purposeful Play Family Enrichment ដែលធ្វើការងារពាក់ព័ន្ធនឹងកុមារបាននិយាយថា កុមារមានលក្ខណៈខុសៗគ្នា ដូចជាកុមារស្ថិតនៅក្រោមអាយុប្រាំឆ្នាំ ពួកគេពិបាកក្នុងការវិភាគអំពីរឿងរ៉ាវដែលបង្កើតឡើងមកដោយការប្រឌិត, កុមារក្នុងវ័យនេះ យើងត្រូវយកចិត្តទុកដាក់ចំពោះពួកគេដោយប្រុងប្រយ័ត្ន ហើយភាពយន្តចំពោះកុមារដែលមានវ័យនេះ គួរកំណត់ឱ្យនៅត្រឹមកម្រិតស្រាលក្នុងករណីមានឈុតឆាកភ័យរន្ធត់។
សម្រាប់កុមារដែលមានអាយុចន្លោះពី៥ទៅ៧ឆ្នាំវិញ ពួកគេអាចនឹងយល់ពីការសម្ដែង និងប្រៀបធៀបអំពីរឿងពិតនិងក្លែងក្លាយ ប៉ុន្តែវានៅតែមានការរំខាន និងការបន្លាចស្មារតីពីខ្សែភាពយន្តទាំងនោះដដែល ។

ដោយឡែកកុមារដែលមានអាយុ៧ទៅ១០ឆ្នាំ ជាទូទៅពួកគេនឹងទទួលរងនូវភាពភ័យខ្លាចនិងភាពឈឺចាប់ដោយតួអង្គអាក្រក់ ឬតួអង្គចម្លែក ហេតុដូចនេះ ការមើលរឿងដែលមិនសមស្របនឹងអាយុរបស់ពួកគេបង្កនូវការគម្រាមគំហែង ឬបណ្តាលឱ្យពួកគេរងនូវអារម្មណមិនល្អ ទោះបីជាកុមារមើលទៅហាក់បីដូចជាមិនមានអ្វីគួរឱ្យកត់សម្គាល់ក៏ដោយ ឬពួកគេបដិសេធន៍ថា គេមិនអីក៏ដោយ។
កុមារដែលមានអាយុ១១ទៅ១៣ឆ្នាំវិញ វ័យនេះពួកគេអាចមើលភាពយន្តរន្ធត់បាន ប៉ុន្តែក៏គួរតែប្រុងប្រយ័ត្នដែរ ដោយជាទូទៅប្រសិនបើគេទស្សនាភាពយន្តមានបញ្ចូលព្រឹត្តការណ៍សាហាវ ឬការបន្លាចអ្វីមួយ ពួកគេតែងលាក់អារម្មណ៍ភ័យរន្ធត់នោះ ហើយបង្ហាញមកវិញតាមរយៈ ការមិនហ៊ានគេងម្នាក់ឯង ឬក៏សុបិនអាក្រក់នៅពេលយប់ជាដើម។
ចំណែកឯក្មេងមានអាយុ១៤ទៅ១៦ឆ្នាំ ជាវ័យដែលមានការបម្រែបម្រួលច្រើនជាងវ័យមុនៗ ពួកគេមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ភ័យខ្លាចបាន។ យ៉ាងណាក៏ដោយ អ្នកជំនាញបានឱ្យដំបូន្មានថា ប្រសិនបើកូនរបស់អ្នករំលេចឡើងនូវកាយវិការដូចជារងផលប៉ះពាល់ពីភាពយន្តដោយឈុតឆាករន្ធត់ណាមួយ នោះអ្នកចាំបាច់ត្រូវជួយពួកគេ តាមរយៈការកំណត់នូវអ្វីដែលគេអាចមើលបាន ឬក៏អនុញ្ញាតឱ្យគេមើលភាពយន្តនៅផ្ទះពេលដែលមានវត្តមានអ្នកនៅជាមួយ ដែលនេះជាវិធីសាស្រ្តគ្រប់គ្រងដ៏ល្អ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទីក្រុងពីកម្មវិធីអាហារូបករណ៍ ADB-JS នៅសាកលវិទ្យាល័យហុងកុង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2024
កម្មវិធីអាហារូបករណ៍ ADB កំពុងបើកទទួលសិស្សសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យហុងកុង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...



































































