អាថ៌កំបាំងចិញ្ចឹមកូន ៨ ដែលជនជាតិជប៉ុនអនុវត្ត ដើម្បីបណ្ដុះភាពធន់ និងសីលធម៌រស់នៅល្អ

នៅក្នុងវប្បធម៌ជប៉ុន មានវិធីសាស្ត្រចិញ្ចឹមកូនចំនួន ៨  ដែលត្រូវបានបង្កើតឡើងតាំងពីបុរាណ ហើយបន្តអនុវត្តរហូតមកទល់ពេលបច្ចុប្បន្ន ដោយបញ្ចូលនូវវិធីសាស្ត្រទំនើបខ្លះ។ បច្ចេកទេសនេះ គឺផ្ដោតលើគុណតម្លៃវប្បធម៌ និងជួយជំរុញឱ្យកូនៗ មានភាពធន់នឹងស្ថានការលំបាកៗ, មានភាពរីកចម្រើនបញ្ញាផ្នែកអារម្មណ៍ និងចេះគោរពមនុស្សជុំវិញខ្លួន។

១. រស់នៅដោយផ្ដោតលើបច្ចុប្បន្នភាព ៖ ម្ដាយឪពុកជនជាតិជប៉ុន តែងតែបង្ហាញ និងបង្រៀនកូនៗ ឱ្យស្គាល់អំពីគុណតម្លៃ នៃការផ្ដោតលើបច្ចុប្បន្នភាព។ មូលហេតុចម្បង គឺពួកគេចង់ឱ្យកូន ដឹងពីសារៈសំខាន់ នៃស្មារតីប្រុងប្រយ័ត្ន ការឆ្លើយតបទៅនឹងកិច្ចការចំពោះមុខបានល្អ និងភាពសំខាន់នៃការផ្ដោតអារម្មណ៍។ លើសពីនេះ សកម្មភាពបង្រៀនកូនឱ្យរស់នៅដោយផ្ដោត​លើ​បច្ចុប្បន្នភាព ក៏ជាចំណែកមួយនៃការពង្រឹងទំនាក់ទំនងល្អ រវាងឪពុកម្ដាយ និងកូនៗផងដែរ។

២. ការគោរពចាស់ទុំ ៖ នៅក្នុងវប្បធម៌ជនជាតិជប៉ុន ការគោរពមនុស្សដែលមានវ័យចាស់ជាង ឬចាស់ទុំ គឺជាកាតព្វកិច្ចដែលមនុស្សគ្រប់រូបត្រូវតែអនុវត្ត។ ទម្លាប់នេះ បាននាំឱ្យសមាជិកគ្រួសារ មានទំនាក់ទំនងល្អ មានទំនុកចិត្តលើគ្នា យល់ពីគ្នា និងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ។ ជាពិសេស នេះគឺជាការអប់រំ ដែលបន្ថែមគុណតម្លៃ នៃភាពថ្លៃថ្នូរសម្រាប់កុមារ ព្រមទាំងអាចបង្កើតបរិយាកាសរស់នៅមួយ ដែលមានសីលធម៌ និងសុជីវធម៌រស់នៅល្អ។

៣. ឱ្យតម្លៃលើភាពអត់ធ្មត់ (Menkobu) ៖ សិល្បៈរស់នៅរបស់ជប៉ុនមួយ ដែលមានឈ្មោះថា មែនគូបុ (Menkobu) គឺជាសិល្បៈ ដែលបង្រៀនកុមារឱ្យស្គាល់ពីសារៈសំខាន់ នៃការអត់ធ្មត់ នៅគ្រប់កាលៈទេសៈទាំងអស់ក្នុងការរស់នៅ ។ ដោយសារទទួលបានការអប់រំឱ្យស្គាល់ពីសារៈសំខាន់ នៃការអត់ធ្មត់តាំងពីតូច កុមារជនជាតិជប៉ុន បានធំធាត់ឡើង ជាមួយនឹងវិន័យផ្ទាល់ខ្លួនល្អ ព្រមទាំងអាចប្រឈមមុខនឹងឧបសគ្គចំពោះមុខបានល្អ និងមានភាពធន់នឹងបញ្ហា។

៤. ទំនាក់ទំនងទន់ភ្លន់ ៖ ម្ដាយឪពុកជនជាតិជប៉ុន ផ្ដោតលើការបង្រៀនកូនៗរបស់ខ្លួន អំពីរបៀបទំនាក់ទំនងទន់ភ្លន់ ចេះពិចារណាអំពីអារម្មណ៍អ្នកដទៃ និងជាពិសេស គឺចេះរក្សាគម្លាតនៅ​ទីសាធារណៈ។ មូលហេតុ ព្រោះគេចង់សង្កត់ធ្ងន់ថា ការទំនាក់ទំនងប្រកបដោយភាពទន់ភ្លន់ គឺជាការគោរពអ្នកដទៃ និងជាការបង្ហាញថា គេជាមនុស្សដែលមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់ និងជាកុមារ ដែលមានការយល់ដឹង។

៥. មានទំនួលខុសត្រូវខ្ពស់ ៖ ម្ដាយឪពុកជនជាតិជប៉ុន បណ្ដុះស្មារតី នៃការទទួលខុសត្រូវរបស់កូនៗ តាមរយៈការបង្រៀនឱ្យកុមារតូចៗចេះសម្អាតកន្លែងគេង សម្អាតតុអាហារក្រោយពេលញ៉ាំ និងសម្អាតទីធ្លាសាធារណៈនៅពេលចូលរួមកម្មវិធីអ្វីមួយជាដើម។ ការបណ្ដុះទម្លាប់នេះ ជួយឱ្យកុមារអភិវឌ្ឍសីលធម៌នៃការរស់នៅ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងកិច្ចការដែលពួកគេធ្វើ។

៦. មានទម្លាប់សម្អាតស្បែកជើង ៖ នៅក្នុងវប្បធម៌ជប៉ុន ការសម្អាតស្បែកជើងនៅខាងក្រៅផ្ទះ គឺជាទម្លាប់ទូទៅមួយ ដែលក្មេងៗតែងតែអនុវត្ត។ វប្បធម៌សាមញ្ញមួយនេះ ជួយឱ្យពួកគេរក្សាបាននូវអនាម័យ និងភាពស្អាត ព្រមទាំងអាចបង្កើតបរិយាកាសរស់នៅដែលមានរបៀបរៀបរយ។

៧. រៀបចំរបស់លេង ៖ ម្ដាយឪពុកជនជាតិជប៉ុន មានទម្លាប់លើកទឹកចិត្តកូនៗរបស់ពួកគេឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ ដូចជា រៀបចំរបស់លេងឱ្យបានល្អ ក្រោយពេលលេងរួចជាដើម។ ព្រោះគេជឿថា ការបណ្ដុះទម្លាប់នេះ ជាចំណែកបណ្តុះស្មារតី និងការគិតហ្មត់ចត់ ព្រមទាំងអាចបង្កើតកន្លែងរស់នៅ ដែលមានសណ្ដាប់ធ្នាប់ល្អ។

៨. ផ្ដល់ភាពកក់ក្ដៅតាមរយៈការប៉ះ ៖ ការសង្កត់ធ្ងន់លើការប៉ះ ជាផ្នែកមួយនៃការចិញ្ចឹមកូនតូច ព្រោះម្ដាយឪពុកជនជាតិជប៉ុនជឿថា ពួកគេអាចបង្កើតទំនាក់ទំនងផ្នែករាងកាយបានរឹងមាំជាមួយកូនៗរបស់គេ។ ការប៉ះផ្ទៃមុខកូននៅពេលពួកគេនៅតូច អាចបង្កើតបាននូវទំនាក់ទំនងអារម្មណ៍ស៊ីជម្រៅ រវាងម្តាយឪពុកនិងកូន ព្រមទាំងធ្វើឱ្យកូនៗរបស់ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្ដៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...