ហេតុផល ៤យ៉ាង បង្ហាញថា អក្ខរកម្មឌីជីថលសំខាន់សម្រាប់កុមារ

បច្ចុប្បន្នបច្ចេកវិទ្យាស្ថិតនៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់មនុស្ស, ចាប់ពីស្មាតហ្វូន និងកម្មវិធីទូរស័ព្ទ ដល់កុំព្យូទ័រយួរដៃ និងប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតកុមារសម័យថ្មី។ ទន្ទឹមនឹងភាពសំខាន់ ការកើនឡើងនៃការគំរាមកំហែង និងគ្រោះថ្នាក់ផ្សេងៗនៅលើអ៊ីនធឺណិតគួរឱ្យកត់សម្គាល់។ ហេតុនេះ ការយល់ដឹងអំពីអក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់សម្រាប់កុមារ, ខណៈឪពុកម្ដាយ ត្រូវមានទំនួលខុសត្រូវ យកចិត្តទុកដាក់ និងប្រាកដថា កូនរបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព។ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា មានហេតុផលចម្បង ៤ ដែលនាំឱ្យអក្ខកម្មឌីជីថលសំខាន់សម្រាប់កុមារ។ 

១. ងាយបង្កើតដានជើងឌីជីថល (Digital footprint) ៖ រាល់មាតិកាទាំងអស់ ដែលបង្ហោះនៅលើបណ្ដាញសង្គម នឹងក្លាយជាដានជើងទិន្នន័យ ឬព័ត៌មាន ដែលយើងអាចរកឃើញនៅលើអ៊ីនធឺណិតថ្ងៃក្រោយ។ ដូច្នេះ កុមារត្រូវយល់ច្បាស់អំពីអ្វីជាដានជើងឌីជីថល ហើយឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវពន្យល់គេអំពីទិន្នន័យនេះ និងរបៀបដែលអាចបង្កើតដានជើងឌីជីថលវិជ្ជមាននៅលើបណ្ដាញសង្គម។ ដោយហេតុថា រាល់ដានទិន្នន័យ ដែលកុមារប្រើប្រាស់ គឺមានសារៈសំខាន់ និងអាចជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះរបស់ពួកគេនាថ្ងៃអនាគត។

២. ការរៀបចំមាតិកា គឺជាជំនាញជីវិត ៖ ផ្នែកសំខាន់បំផុតមួយ នៃអក្ខរកម្មឌីជីថល គឺសមត្ថភាពរៀបចំមាតិកា។ ដូច្នេះ ឪពុកម្ដាយអាចពន្យល់ប្រាប់គេអំពីខ្លឹមសារអ្វីខ្លះ ដែលគេអាចបង្ហោះ ចែករំលែក និងទំនាក់ទំនងនៅលើអ៊ឺនធឺណិត។ រាល់អត្ថបទ រូបភាព និងវីដេអូ ដែលពួកគេបង្ហោះ ចែករំលែក ឬបញ្ចេញមតិ គឺបង្ហាញថា ពួកគេជានរណា។ 

ជាអាណាព្យាបាល អ្នកត្រូវប្រាកដថា កូនបានយល់ដឹងអំពីរបៀបគ្រប់គ្រង និងរៀបចំមាតិកា​ ដែលគេត្រូវចែករំលែក។ លើសពីនេះ កុមារដែលចាប់ផ្ដើមប្រើបណ្ដាញសង្គម ត្រូវចេះបែងចែកខ្លឹមសារមាតិកា ដែលមានគុណភាព និងគ្មានគុណភាព។

៣. ការយល់ដឹងពីបច្ចេកវិទ្យាជាស្ពាននាំទៅរកភាពជោគជ័យ ៖ ការយល់ដឹងអំពីសក្តានុពលពេញលេញរបស់បច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារសម័យឌីជីថល ព្រោះពួកគេត្រូវប្រើបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ រៀនសូត្រ និងរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ អាណាព្យាបាលអាចពន្យល់កូន ឱ្យចេះប្រើ និងទាញប្រយោជន៍ពីបច្ចេកវិទ្យា ហើយបង្ហាញឱ្យពួកគេយល់ថា បច្ចេកវិទ្យាអាចនាំឱ្យជីវិតពួកគេជោគជ័យនាពេលអនាគត។

៤. ទទួលស្គាល់ថាបច្ចេកវិទ្យាសំខាន់ខ្លាំង ៖ បច្ចេកវិទ្យា មិនអាចឃ្លាតឆ្ងាយពីជីវិតយើងនោះទេ, ម្ដាយឪពុកមួយចំនួន គិតថា វិធីល្អបំផុត ដើម្បីដោះស្រាយជាមួយនឹងលំហូរនៃបច្ចេកវិទ្យា គឺហាមមិនឱ្យកុមារប្រើប្រាស់បច្ចេកវិទ្យា។ ប៉ុន្តែជាក់ស្ដែង យើងមិនអាចទប់លំហូរនេះបានឡើយ ផ្ទុយទៅវិញ នេះគឺជាពេលល្អបំផុត ដើម្បីបង្រៀនកូនរបស់អ្នក​ឱ្យយល់ដឹងពីផលវិជ្ជមាន និងអវិជ្ជមាននៃបច្ចេកវិទ្យា ព្រោះនេះជាដំណាក់កាលដែលកុមារស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...