បឋមសិក្សាចតុមុខ

បឋមសិក្សាចតុមុខ ក្លាយជាសាសាអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយគំរូមុខគេ

​ភ្នំពេញ៖ សាលា​បឋម​សិក្សា​ចតុមុខ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​ដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ជា​សាលា​គំរូ​មុនគេ​ក្នុង​ឆ្នាំ​សិក្សា ​2021 ​នេះ។ ​ការដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​សំដៅ​ដល់​សំណុំ​សកម្មភាព​ផ្សេងៗ ​លើក​កម្ពស់​សុខភាព​នៅ​តាម​គ្រឹះស្ថាន​សិក្សា ដែល​ជា​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​នៃ​ផ្លូវកាយ ផ្លូវចិត្ត និង​សង្គម​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ។

​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា នៅ​ក្នុង​បរិបទនៃការរីករាលដាលជំងឺកូវីដ-19 ការយកចិត្តទុកដាក់​សុខភាព​សិក្សា​​ជា​អាទិភាពរបស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលត្រូវគិតដល់សុខភាពបុគ្គលិកសិក្សា និងសិស្សានុសិស្សនៅតាមសាលារៀន។ ឯកឧត្តមបានបញ្ជាក់ថា ការអប់រំនៅសាលារៀនផ្តល់ឱ្យសិស្សានុសិស្សនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការគិតគួរដល់សុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាចំណែកលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរឡើង។

“បើក្មេងមិនមានសុខភាពល្អរឹងមាំ មិនអាចរៀនពូកែបានទេ ! ឈឺច្រើនវាប៉ះពាល់ដល់ការវិវឌ្ឍន៍ខួរក្បាល ធ្វើឱ្យក្មេងរៀនមិនពូកែ។ ដូច្នេះការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្សជាកត្តាសំខាន់ជួយឱ្យកុមាររៀនពូកែ” ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

បឋមសិក្សាចតុមុខ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ក្នុងពិធីដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ នៅសាលាបឋមសិក្សាចតុមុខ។

 

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​សំណូមពរ​ឱ្យ​គ្រប់​ខេត្ត-ក្រុង​ទាំង​អស់​ បង្កើត​ជា​សាលាគំរូ​ស្តីពី​ការ​អនុវត្ត​សុខភាព​សិក្សាយ៉ាងហោចណាស់ឱ្យបានមួយ។

“​ឥឡូវនេះ យើង​ប្រកាស​សាលា​បឋមសិក្សា​ចតុមុខ​ជា​សាលា​គំរូក្នុង​ការអនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​។ ខ្ញុំ​សូម​ស្នើសុំ​ឱ្យ​គ្រប់​ខេត្ដ​ទាំងអស់ បង្កើត​សាលា​គំរូ​នេះ​ផងដែរ​។ យើង​អញ្ជើញ​លោក លោកស្រីជា​ប្រធាន​មន្ទីរអប់រំ​មក​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកាស​នៅ​ថ្ងៃនេះ ដើម្បី​រៀនសូត្រ​ពី​គំរូ ហើយ​ទៅ​ពិនិត្យ​សាលារៀន​ណា​ដែល​អាច​រៀបចំ​ឱ្យទៅជា​សាលា​គំរូ​បែបនេះ​បាន​”​។

នៅក្នុងពីធី​ដាក់​ឱ្យ​អនុវត្ត​ការងារ​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ជា​សាលា​គំរូ លោក​សូ ធី នាយក​រង​សា​លា​បឋម​សិក្សា​ចតុមុខ មានប្រសាសន៍ថា ទន្ទឹមនឹងភារកិច្ចអប់រំឱ្យសិស្សមានចំណេះដឹង និងសីលធម៌ សាលាបឋមសិក្សាចតុមុខបានយកចិត្តទុកខ្ពស់បំផុតលើសុខភាពសិក្សា។ លោកបន្តថា ការលើកកម្ពស់សុខភាពសិក្សាឱ្យបានល្អ ជាមូលដ្ឋានគ្រឹះចូលរួមអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សពេញលេញ។

ឆ្នាំសិក្សា 2020 – 2021 សាលាបឋមសិក្សាចតុមុខ មានបុគ្គលិកសិក្សាសរុបចំនួន 56 នាក់ ក្នុងនោះមានស្ត្រីចំនួន 39 នាក់ និងមានសិស្សសរុបចំនួន 1,535 នាក់ ក្នុងនោះមានសិស្សស្រីចំនួន 771 នាក់។ ជោគជ័យជាបន្តបន្ទាប់នៃការងារលើកកម្ពស់សុខភាពសិក្សា កាលពីឆ្នាំ 2017 សាលាបឋមសិក្សាចតុមុខធ្លាប់ទទួលបានចំណាត់ថ្នាក់សាលារៀនល្អទូទាំងប្រទេសលេខពីរ និងទទួលបានចំណាត់ថ្នាក់លេខពីរ ស្តីពីនាយកសាលាដឹកនាំល្អ កាលពីឆ្នាំ 2018។

លោក ​សូ ធី នាយក​​សា​លា​បឋម​សិក្សា​ចតុមុខ បានបញ្ជាក់ថា កន្លងទៅសាលាបឋមសិក្សាចតុមុខបានអនុវត្តកិច្ចការលើកម្ពស់សុខភាពសិក្សាបានល្អប្រសើរ តាមរយៈការងារបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន។

“ ដើម្បីសម្រចបានគោលបំណងនេះ សាលាបានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន បង្កើតជាគណៈកម្មការសុខភាពសិក្សាដែលដឹកនាំដោយលោកអភិបាលខណ្ឌដូនពេញជាប្រធាន មានព្រះសង្ឃ ចៅសង្កាត់ និងមណ្ឌលសុខភាព”។

គូរបញ្ជាក់ថា ដើម្បី​អនុវត្ត​ការងារ​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​ឱ្យទទួល​បាន​លទ្ធផលល្អ ​ក្រសួង​អប់រំ យុវជន និងកីឡា ស្នើសុំឱ្យ​មាន​ការ​ចូលរួម​សហការ​ពី​មាតាបិតា ឬអាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី មណ្ឌល​សុខភាព ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ និងតំណាង​វិស័យ​ឯកជនផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រការរៀបចំពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរទិវាជាតិអំណាន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់ការប្រឡងគ្រូកិច្ចព្រមព្រៀងប្តេជ្ញាធ្វើជាគ្រូបង្រៀនដ៏ល្អ ជួយ​សិស្សឱ្យ​ក្លាយ​ជាពលរដ្ឋល្អនៅក្នុងសង្គម

ក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ បេក្ខជនប្រឡងជាប់ទាំងអស់ បានមកបង្ហាញខ្លួន…
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ

យុវជនអាមេរិកម្នាក់ ដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិកនិងមានស្នាដៃស្រាវជ្រាវត្រូវបានគណៈកម្មាធិការរង្វាន់ណូបែល
ចំណេះជីវិត, ព្រឹត្តិការណ៍

ភេសជ្ជៈ ៤ ប្រភេទដែលគួរកាត់បន្ថយ ឬចៀសវាង ដើម្បីការពារសុខភាពខួរក្បាល

ការជ្រើសរើសភេសជ្ជៈប្រចាំថ្ងៃមិនត្រឹមតែជះឥទ្ធិពលដល់ទម្ងន់ និងសុខភាពរាងកាយទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះមុខងារខួរក្បាលផងដែរ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាល័យនេតយ៉ង់ បង្កើតសាលារៀនជំនាន់ថ្មីដំបូងគេនៅបាត់ដំបង ក្រោយកម្មវិធីទទួលបានការគាំទ្រពីអាណាព្យាបាល

បាត់ដំបង៖ វិទ្យាល័យនេតយ៉ង់ ត្រៀមដាក់ឱ្យដំណើរការកម្មវិធី «សាលារៀនជំនាន់ថ្មី» ជាលើកដំបូងក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយបើកចំនួន១០ថ្នាក់
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវសិស្សថ្នាក់ទី១១ មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ដណ្តើមបានជ័យលាភីឆ្នើមក្នុងកម្មវិធី «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦

បេក្ខជនជាសិស្សថ្នាក់ទី១១ ចំនួន ៣ក្រុម មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ទទួលបានជ័យលាភីឆ្នើមក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង នៅបាត់ដំបង បេក្ខជន ១៧នាក់ ដណ្តើមបាននិទ្ទេស A

កុមារា និងកុមារីចំនួន ១៧នាក់ទទួលបាននិទ្ទេស A ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង ដែលរៀបចំដោយ វេទិកានិងពិព័រណ៍អប់រំកម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon