ពាក្យថា “សុជីវធម៌ សីលធម៌ និងគុណធម៌” ជាបញ្ញត្តិអប់រំតម្លៃផ្ទាល់ខ្លួនកើតចេញចិត្តនិងទង្វើរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរធម៌ទាំងបីនេះមានគុណតម្លៃប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្តឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាដក។ សុជីវធម៌ សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។
នៅក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ពាក្យទាំងនេះថា សុជីវធម៌ សម្តៅដល់ការរស់នៅដោយល្អ គឺចំណេះ, មានសណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ សុជីវធម៌ សម្តៅលើឥរិយាបថរបស់សុភាពរាបសារ កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពីរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។
សីលធម៌រស់នៅក្នុងគ្រួសារ (រូបភាពតំណាង)
សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ, សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សម្តៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ។
គុណធម៌ ផ្តោតលើអំពើល្អអាក្រក់ បុណ្យបាបដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌ មានដូចជាការជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ បុគ្គមានគុណធម៌ រមែងការគោរពដោយសន្ដោសអត់ឱន មិនច្រណែន មិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តា ចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។
គួរបញ្ជាក់ថា ពាក្យសុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ តែងតែឮញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែយុវជនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និងចែកឱ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។ រហូតមានអ្នកខ្លះបានប្រើប្រាស់ពាក្យទាំងនេះ មិនទាំងមិនយល់ពីវាដោយគ្រាន់តែឮគេថា និងកាត់ន័យយល់ដោយខ្លួនឯងក៏មាន៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត , ព្រឹត្តិការណ៍
នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ពិភាក្សា និងជ្រើសរើសវិធីសាស្រ្តបង្រៀន និងរៀន តាមរយៈការរៀនធម្មតា ឬការរៀនអនឡាញ តាមស្ថានភាព…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងឱកាសអបអរសាទរ វិទ្យាល័យឥន្ទ្រទេវី ដែលបានក្លាយជាម្ចាស់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១២ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងវិស័យអប់រំ តាមរយៈការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដែលបានកំពុងប្រើប្រាស់ក្នុងសាលារៀនជំនាន់ថ្មី ដល់គ្រូបង្រៀន ៦៦នាក់
ព័ត៌មានអន្តរជាតិ , ព្រឹត្តិការណ៍
ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីព្រាងប្រកាសសម្រាប់សាធារណជនចូលរួមផ្តល់មតិ ស្តីពីការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យអប់រំឧត្តមសិក្សា ក្នុងគោលបំណងបង្កើតក្របខណ្ឌច្បាប់រួម…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
ការតាមដានការវិវត្តរបស់កូនៗគឺជាកិច្ចការដ៏សំខាន់ ជាពិសេសនៅពេលឃើញកុមារដទៃទៀតហាក់ដូចជានិយាយបានច្រើនជាងកូនរបស់ខ្លួនឯង។ យោងតាមអ្នកជំនាញ កុមារម្នាក់ៗមានល្បឿននៃការរីកចម្រើនខុសៗគ្នា…