ភ្នំពេញ – ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ កាលពីថ្ងៃចន្ទ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់យានជំនិះទាំងអស់ សូមយកយានជំនិះរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ។ ទម្លាប់យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ ធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល យានជំនិះដែលមិនស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស អាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ខណៈដែលគេរកឃើញថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះ មានប្រមាណ ៣,៥ ភាគរយ ព្រោះតែម្ចាស់មិនបានយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ៖
“សូមអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តត្រូវប្រញាប់ប្រញាល់យករថយន្តទាំងនោះ មកឆៀកឱ្យទាន់ពេលវេលា ចៀសវាងការផាកពិន័យបន្ថែមទៀត មួយថ្ងៃ ៥០០រៀល បង់ចូលថវិកាជាតិ។ កុំចោទរាជរដ្ឋាភិបាលចេះតែផាកពិន័យចង់បានលុយប្រជាពលរដ្ឋ បើយើងធ្វើមិនខុសគេមិនផាកពិន័យនោះទេ”
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះមានយានជំនិះប្រមាណ ៤៩០ពាន់គ្រឿង មិនទាន់ត្រូវបានយកទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅឡើយទេ ។ យ៉ាងណាក៏ដោយ រថយន្តដែលមិនទាន់យកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ទាំងនោះ អាចនឹងរងការផាកពិន័យក្នុងមួយថ្ងៃ ៥០០រៀលសម្រាប់រថយន្តធុនតូច ហើយមួយថ្ងៃ ២០០០រៀលសម្រាប់រថយន្តធុនធំ ។

(រថយន្តប្រមាណជិតកន្លះលានគ្រឿង មិនទាន់បានទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស) បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា យានយន្តដែលធ្វើដំណើរតាមដងផ្លូវដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) អាចនឹងត្រូវសមត្ថកិច្ចចាប់ផាកពិន័យចំនួន ១៨ម៉ឺនរៀលចំពោះរថយន្តធុនស្រាល និងចំនួន ៣៧ម៉ឺន៥ពាន់រៀល សម្រាប់រថយន្តធុនធំ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...
ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...
អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...
អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។






























