កាលពីឆ្នាំ២០១៤ នាង Malala Yousafzai និងលោក Kailash Satyarthi ត្រូវបានពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតពាក់ព័ន្ធនឹងការចូលរួមក្នុងវិស័យអប់រំ រហូតទទួលបានរង្វាន់ណូបែលសន្តិភាពរួមគ្នាតបនឹងការខិតខំរបស់ពួកគេក្នុងនាមជាអ្នកទាមទារសិទ្ធិឱ្យកុមារ។ Malala Yousafzai ជាមនុស្សមានប្រវត្តិកំសត់ម្នាក់ដែលកើតធំធាត់ដឹងក្តីឡើងនៅក្នុងតំបន់ពោរពេញដោយសង្គ្រាមនៅប្រទេសប៉ាគីស្ថាន។ នាងកើតថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៧ ត្រូវបានគេឱ្យឈ្មោះថា សកម្មជនតស៊ូមតិសម្រាប់សិទ្ធិអប់រំរបស់កុមារនិងក្មេងស្រីប៉ាគីស្ថាន។ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយទូរទស្សន៍ ABC នាង Malala បាននិយាយថា នាងចង់ក្លាយជានាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន។

ពីក្រោយខ្នងនៃពានរង្វាន់សន្តិភាពដែល Malala ទទួលបានតើស្ត្រីវ័យក្មេងរូបនេះបានធ្វើកិច្ចការអ្វីខ្លះ? ពិតណាស់កិច្ចការដ៏សំខាន់របស់ Malala ពេលនេះត្រូវជួយបញ្ចេញសំឡេងតស៊ូប្រឆាំងនឹងការហាមឃាត់ចំពោះការអប់រំរបស់ក្មេងស្រីដែលរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់ក្រុម Tehrik-e-Taliban Pakistan ឬក្រុមតាលីបង់ប៉ាគីស្ថាន។ កាលខែតុលា ឆ្នាំ២០១២ ក្នុងវ័យដប់ប្រាំឆ្នាំ Malaya បានរងការប៉ុនប៉ងធ្វើឃាតដោយក្រុមតាលីបង់ប៉ាគីស្ថានក្នុងពេលធ្វើដំណើរពីសាលារៀនទៅផ្ទះ។ ការបាញ់ប្រហារនេះបណ្តាលធ្វើឱ្យនាងស្ទើរបាត់បង់ជីវិត។

Malala ត្រូវក្រុមខ្មាំងកាំភ្លើងបាញ់ចំក្បាល ត្រូវបានគេបញ្ជូនតាមជើងហោះពីខេត្ត Peshawar ទៅដល់ទីក្រុង Birmingham ប្រទេសអង់គ្លេសដើម្បីទទួលការវះកាត់ជាបន្ទាន់។ បន្ទាប់ពីកើតហេតុការណ៍នេះ មានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ការប្រឆាំងទៅនឹងការរារាំងមិនឱ្យសិស្សស្រីទទួលបានការសិក្សានៅក្នុងប្រទេសប៉ាគីស្ថានបានកើតឡើងជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅក្នុងខែធ្នូ ឆ្នាំ២០១២ ប្រធានាធិបតីប៉ាគីស្ថាន Asif Ali Zardari បានប្រកាសផ្តល់មូលនិធិ ១០លានដុល្លារជាកិត្តិយសសម្រាប់នាង Malaya ។

ការព្យាបាលនៅប្រទេសអង់គ្លេសរយៈពេលមួយឆ្នាំ Malala មានសុខភាពល្អប្រសើរឡើងវិញ និងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មានអ្នកចូលរួមប្រមាណជាងប្រាំរយនាក់។ បន្តបន្ទាប់មកនាងបានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលជាពានរង្វាន់ប្រារព្ធឡើងក្នុងរយៈពេល៥ឆ្នាំម្តង។
នាង Malala Yousafzai បានបញ្ជាក់ថា មុននឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រីប៉ាគីស្ថាននាងចង់ក្លាយជាអ្នកនយោបាយជាមុនសិន និងសម្របខ្លួនជាបណ្តើរៗ។ ប្រសិនបើក្តីស្រមៃនេះបានសម្រេចមែន នាងនឹងចំណាយកញ្ចប់ថវិកាជួយគាំទ្រដល់វិស័យអប់រំ ហើយនិងផ្តល់សិទ្ធិពេញលេញឱ្យនារីគ្រប់រូប ទោះបីជាអ្នកកាន់សាសនាណាក៏ដោយ ដើម្បីឱ្យពួកគេមានសិទ្ធិចូលរៀននិងបន្តរៀនបានខ្ពង់ខ្ពស់។
សូមបញ្ជាក់ថា នាង Malala Yousafzai ជាក្មេងស្រីម្នាក់ហ៊ាននិយាយជាសាធារណៈអំពីសិទ្ធិកុមារ និងលើកកម្ពស់សិទ្ធិចូលរៀនរបស់ស្ត្រីក្នុងប្រទេសប៉ាគីស្ថាន។ នាងបានសរសេរសៀវភៅមួយក្បាល និយាយពីជីវិតផ្ទាល់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកជំនួយពីអង្គការសហប្រជាជាតិតាមរយៈមូលនិធិ Malala ហើយនាងរក្សាពាក្យមួយឃ្លាថា “ពួកគេអាចបាញ់រាងកាយខ្ញុំ តែគេមិនអាចបាញ់សម្លាប់ក្តីស្រមៃរបស់ខ្ញុំបានទេ”៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...






























