ក្រសួងអប់រំ រកឃើញម្ចាស់ជ័យលាភីថ្នាក់ជាតិ ៦រូប ជាប់ពានរង្វាន់ “សម្តេចសង្ឈរាជ ជួន ណាត” ផ្នែកតែងនិពន្ធ និងពានរង្វាន់ “ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ” ផ្នែកស្មូតកំណាព្យ

ក្រសួងអប់រំ យុវជន និងកីឡា បាន​រកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និង​ស្មូតកំណាព្យ​ចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិតែងនិពន្ធ ពានរង្វាន់សម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”។

សម្រាប់ជ័យលាភីផ្នែកតែងនិពន្ធពានរង្វាន់សម្តេចសង្ឈរាជ ជួន ណាត រួមមាន ជ័យលាភីលេខ១ បានទៅលើ បេក្ខជន សេក ណន មកពីខេត្តព្រៃវែង, ជ័យលាភីលេខ២ បានទៅលើ បេក្ខជន ខន ម៉ាណែត មកពីខេត្តកំពង់ធំ និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន សុទ្ធ បញ្ញា មកពីខេត្តកំពង់ស្ពឺ។ ដោយឡែក ជ័យលាភីផ្នែកស្មូតកំណាព្យ រួមមាន ជ័យលាភីលេខ១ បានទៅលើ បេក្ខនារី ស៊ុយ រក្សា មកពីខេត្តពោធិ៍សាត់, ជ័យលាភីលេខ២ បានទៅលើបេក្ខនារី​ ហ៊ុន ធីតា មកពីខេត្តតាកែវ និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន ផុស សុភ័ក្ដ មកពីខេត្តកំពង់ឆ្នាំង។

កឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រកួតតែងនិពន្ធ និងស្មូតកំណាព្យនេះ មានអត្ថន័យលើសពីការដណ្ដើមយកជ័យលាភីលេខ១ លេខ២ លេខ៣ ប៉ុន្តែបណ្ដុះស្មារតីរក្សាអត្តសញ្ញាណជាតិ ព្រលឹងជាតិ និងមោទនភាពជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា របៀបស្មូតកំណាព្យ ការតែងនិពន្ធរបៀបខ្មែរ គឺជាអត្តសញ្ញាណខ្មែរ ដោយក្រសួងអប់រំ បានរៀបចំទិវាគ្រូបង្រៀនផ្សារភ្ជាប់អត្តសញ្ញាណខ្មែរ មានប្រកួតតែងនិពន្ធ និងស្មូតកំណាព្យ ដែលប្រទេសជិតខាងចង់ធ្វើក៏ធ្វើមិនដូចដែរ។

រដ្ឋលេខាធិការក្រសួងអប់រំបន្ថែមថា ទិវាគ្រូបង្រៀនដែល​ផ្សារភ្ជាប់ការតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងពង្រីកឱ្យបានទូលំទូលាយជាងឆ្នាំនេះបន្ថែមទៀតនៅឆ្នាំក្រោយ​ ឱ្យមានការចូលរួមកាន់តែច្រើនឡើង ហើយមានសមាសភាពចម្រុះ ដោយ​មាន​ន័យថា ពីមួយថ្ងៃទៅមួយថ្ងៃ ម្នាក់ៗកាន់តែគាំទ្រដល់ទិវាគ្រូបង្រៀន មិនមែនតែក្នុងជួរគ្រូបង្រៀននោះទេ ពោគឺគ្រប់ស្រទាប់វណ្ណៈ។

គួរជំរាបជូនថា ជា​រៀងរាល់ឆ្នាំ កម្ពុជា​តែងប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ក្នុងគោលបំណងដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ដឹងគុណគ្រូបង្រៀន។ អមជាមួយគ្នានេះ ក្រសួងអប់រំជា​រៀងរាល់ឆ្នាំ ក៏តែងរៀបចំការប្រកួតតែងនិពន្ធ និង​ស្មូតកំណាព្យជាលក្ខណៈជាតិ ដើម្បីធ្វើ​ឱ្យ​ទិវា​គ្រូបង្រៀន​កាន់តែផុសផុលឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។