បារាំងទទួលនិស្សិតអន្តរជាតិជិតកន្លះលាននាក់ ខណៈអាមេរិកកំពុងធ្លាក់ចុះចំនួននិស្សិត ១១ភាគរយ

ប្រទេសបារាំងបានទទួលស្វាគមន៍និស្សិតអន្តរជាតិចំនួន ៤៤៣,៥០០នាក់ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ពោលគឺកើនឡើង ៣ភាគរយ បើធៀបនឹងឆ្នាំមុន និងកើនឡើង ១៧ភាគរយ បើធៀបនឹង៥ឆ្នាំមុន។

យោងតាម Campus France ដែលជាទីភ្នាក់ងាររដ្ឋាភិបាលរបស់បារាំង ដែលទទួលខុសត្រូវលើការអប់រំអន្តរជាតិ និស្សិតអន្តរជាតិ នាពេលបច្ចុប្បន្ននេះ និស្សិត​អន្តរជាតិមានចំនួនប្រហែល ១៥ភាគរយ នៃចំនួននិស្សិតសរុប។

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចំនួននិស្សិតបរទេសនៅបារាំងបន្តកើនឡើងជាលំដាប់។ របាយការណ៍បានបង្ហាញថា បន្ទាប់ពីការកើនឡើង ៨ភាគរយ នៃការចល័តរបស់និស្សិតពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣, កំណើននេះបានថយចុះមកត្រឹម ៣ភាគរយ ក្នុងឆ្នាំ២០២២-២០២៣ ហើយបន្ទាប់មកបានកើនឡើងដល់ ៤,៥ភាគរយនៅក្នុងឆ្នាំ២០២៣-២០២៤។

ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ និស្សិតម៉ារ៉ុក អាល់ហ្សេរី ចិន អ៊ីតាលី និងសេណេហ្គាល់ គឺមានកំណើនច្រើនជាងគេ។ ម៉ារ៉ុកនៅតែជាប្រទេសនាំមុខគេ ដែលមានចំនួនស្មើនឹង១០ភាគរយ នៃចំនួននិស្សិតបរទេស ក្នុងប្រទេសបារាំង ទោះបីជាមានការថយចុះចំនួនបន្តិចបន្តួចក្ដី (-៣ភាគរយ)។ អាល់ហ្សេរី តាមពីក្រោយមាន ៨ភាគរយ ហើយចិនជាប់ចំណាត់ថ្នាក់លេខ ៣ មាន ៦ភាគរយ។

នៅឆ្នាំ២០២៤-២០២៥ តំបន់ចំនួន ៣ ដូចជា អនុតំបន់សាហារ៉ាអាហ្រ្វិក អឺរ៉ុប និងអាស៊ី-អូសេអានី បញ្ជូនសិស្សទៅសិក្សានៅប្រទេសបារាំងច្រើនជាងឆ្នាំមុនៗ។

អនុតំបន់សាហារ៉ាអាហ្វ្រិកបានកើនឡើងចំនួននិស្សិតច្រើនបំផុត ដោយមានកំណើនកើនឡើងដល់ ៧ភាគរយ បើបៀបធៀបទៅនឹងឆ្នាំមុន ដែលជំរុញដោយការមកដល់របស់និស្សិតមកពីប្រទេសបេនីន, នីហ្សេរីយ៉ា, កាមេរ៉ូន, ម៉ាដាហ្គាស្កា, ហ្គីណេ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អគ្គនាយក Campus France លោក Donatienne Hissard បាននិយាយថា «ការចល័តរបស់និស្សិតទៅកាន់ប្រទេសបារាំង បានកើនឡើងល្បឿនយ៉ាងលឿន ក្នុងបរិបទនិស្សិតអន្តរជាតិ ដែលមានភាពមិនប្រាកដប្រជា។»

ចំនួននិស្សិតបរទេសបានកើនឡើងនៅគ្រប់គ្រឹះស្ថានអប់រំក្នុងប្រទេសបារាំង ដោយមានកំណើនជាប់ជាលំដាប់ បើធៀបទៅនឹងឆ្នាំមុន។ សាកលវិទ្យាល័យជាច្រើន បន្តធ្វើជាម្ចាស់ផ្ទះ នៃនិស្សិតអន្តរជាតិក្នុងចំនួនដ៏ច្រើន (៦៣ភាគរយ) ជាមួយនឹងកំណើន ៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សារបស់ប្រទេសបារាំង ត្រូវបានគេចាត់ទុកជាប្រព័ន្ធបើកចំហ និងចម្រុះបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងស្ថាប័នអប់រំជាង ៣,៥០០ កន្លែង រួមទាំងឈ្មោះដ៏មានកិត្យានុភាព ដូចជា សាកលវិទ្យាល័យ PSL, វិទ្យាស្ថានពហុបច្ចេកទេសប៉ារីស, សាកលវិទ្យាល័យ Sorbonne និងសាកលវិទ្យាល័យ Paris-Saclay ។

ផ្ទុយទៅវិញ ចំនួននិស្សិតអន្តរជាតិ ដែលចុះឈ្មោះចូលរៀន នៅក្នុងស្ថាប័នរបស់សហរដ្ឋអាមេរិក ចាប់ពីខែមីនា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ បានធ្លាក់ចុះចំនួន ១១ភាគរយ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ រហូតដល់ ៤ពាន់លានដុល្លារ, នេះបើយោងតាមទិន្នន័យពីប្រព័ន្ធព័ត៌មានសិស្ស និងការផ្លាស់ប្ដូរអ្នកទស្សនា ដែលគ្រប់គ្រងដោយ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...