ភ្នំពេញ – លំហូរសាច់ប្រាក់សម្រាប់អាជីវកម្មជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការត្រួតពិនិត្យលើប្រាក់ចំណូលចំណាយនានាតាមរយៈរបាយកាណ៍លំហូរសាច់ប្រាក់ជាប្រចាំសប្ដាហ៍ ខែ ឬពេលកំណត់ណាមួយ ។ ប្រសិនបើមានបញ្ហាណាមួយរាំងស្ទះដល់លំហូរសាច់ប្រាក់ អាជីវកម្ម ឬប្រតិបត្តិការមួយចំនួននឹងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអាជីវកម្មធុនតូច ឬមធ្យម អាចរងផលមិនល្អច្រើនដោយសារប្រព័ន្ធប្រតិបត្តិលំហូរសាច់ប្រាក់នៅមានកម្រិតតូចនៅឡើយ។ ខាងក្រោមនេះ ជាគន្លឹះបួនសំខាន់ៗ ដែលម្ចាស់អាជីវកម្មគួរដឹងអំពីបញ្ហាលំហូរសាច់ប្រាក់របស់អាជីវកម្ម ដែលបានចុះផ្សព្វផ្សាយដោយសហគ្រិនខ្មែរ ។

១. ជាជំនួយនៅក្នុងការបង្កើតនូវគម្រោងផែនការ និងការសម្រេចចិត្ត៖ ដើម្បីបង្កើតផែនការអាជីវកម្ម និងការសម្រេចចិត្តបានល្អលើមុខជំនួញ អ្នកត្រូវមានចំណេះដឹងគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ ។ នៅពេលអ្នកមានរបាយការណ៍នៃលំហូរសាច់ប្រាក់ជាក់លាក់ វានឹងក្លាយជាទិន្នន័យយ៉ាងសំខាន់សម្រាប់ការសម្រេចចិត្ត និងធ្វើផែនការអាជីវកម្មដែលត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់អាជីវកម្មតែម្ដង ។ ការគ្រប់គ្រង់លំហូរសាច់ប្រាក់បានល្អនឹងអាចជាកាតាលីករជំរុញទឹកចិត្តម្ចាស់អាជីវកម្មឱ្យបង្កើតយុទ្ធសាស្រ្ដនៅក្នុងរយៈពេលខ្លី ឬវែង ដើម្បីអភិវឌ្ឍអាជីវកម្មនាពេលអនាគត ។
២. បង្ហាញពីទិសដៅជាក់លាក់នៃការចំណាយប្រាក់៖ យល់ពីលំហូរសាច់ប្រាក់នឹងជួយអ្នកឱ្យបង្កើតរបាយការណ៍លំហូរសាច់ប្រាក់បានយ៉ាងល្អ ព្រមទាំងជួយអ្នកឱ្យដឹងពីស្ថានភាពជាក់ស្ដែងនៃការចំណាយ និងចំណូលនានា ដើម្បីងាយស្រួលកាត់បន្ថយចំណាយ ឬបន្ថែមចំណាយលើផ្នែកណាមួយសម្រាប់ដំណើរអាជីវកម្ម ។
៣. ការពារនិងបង្កើនទំនាក់ទំនងជាមួយដៃគូអាជីវកម្ម៖ ពិតណាស់នៅក្នុងអាជីវកម្មត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះភាពវិជ្ជមានរបស់របាយការណ៍លំហូរសាច់ប្រាក់នៃអាជីវកម្ម អាចជាកម្លាំងចលករមួយជំរុញឱ្យដៃគូសហការផ្សេងៗចាប់អារម្មណ៍ និងបង្កើតទំនុកចិត្តនៅក្នុងការសហការជាមួយអ្នក ដើម្បីអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នាផងដែរ ។
៤. យល់ច្បាស់ពីពេលវេលាដើម្បីពង្រីកអាជីវកម្ម៖ សម្រាប់អាជីវកម្មនីមួយៗ តែងតែមានចក្ខុវិស័យខ្ពស់ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន ។ ដូច្នេះការយល់ដឹងពីលំហូរសាច់ប្រាក់ភាពជាក់លាក់ នឹងជួយអ្នកឱ្យដឹងពីស្ថានភាពជាក់ស្ដែងរបស់អាជីវកម្ម ដឹងពីពេលវេលា និងត្រឹមត្រូវនៅក្នុងការពង្រីកអាជីវកម្ម ។ គួរបញ្ជាក់ថា លំហូរសាច់ប្រាក់សារៈសំខាន់សម្រាប់ប្រតិបត្តិការអាជីវកម្មមួយ ហើយម្ចាស់អាជីវកម្មទាំងអស់ត្រូវយល់ដឹង និងផ្ដោតសំខាន់ទៅលើលំហូរសាច់ប្រាក់នេះ ។ អាជីវកម្មមួយចំនួនអាចបរាជ័យនៅពេលដែលពួកគេមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើការគ្រប់គ្រង និងត្រួតពិនិត្យលំហូរសាច់ប្រាក់ឱ្យបានល្អ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2023
សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រដោយធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...
សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...





























