ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាប្រកាសជ្រើសរើសសិស្សចំនួន៣០នាក់ទៅសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ។ បន្ថែមពីការរៀនវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយសិស្សក៏ទទួលបានការប្រើប្រាស់កម្មវិធីវីគីមីឌៀដើម្បីថែរក្សា និងផ្សព្វផ្សាយភាសាប្រពៃណី និងវប្បធម៌របស់សហគមន៍ជនជាតិភាគតិចផងដែរ។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនជាជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តរតនគិរី មានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ។ លើសពីនេះជាអ្នកដែលចង់ថែរក្សា និងផ្សព្វផ្សាយភាសា ប្រពៃណី វប្បធម៌របស់ខ្លួនកំពុងរស់នៅ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់។ ក្នុងនេះបេក្ខនារី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត។
សម្រាប់សិក្ខាកាមដែលជាប់ជាបេក្ខជនរៀនក្នុងវគ្គបណ្ដុះបណ្ដាលនឹងទទួលបានការសិក្សា និងការប្រើប្រាស់សម្ភារៈថតដោយឥតគិតថ្លៃ។ ទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងបច្ចេកទេស ដែលទទួលបានពីគ្រូដែលមានបទពិសោធន៍លើការងារផលិតភាពយន្តរយៈពេលច្រើនឆ្នាំ មានចំណែកក្នុងការចូលរួមក្នុងការថែរក្សា និងផ្សព្វផ្សាយភាសា ប្រពៃណី របស់សហគមន៍ជនជាតិភាគតិច រួមទាំងទទួលបានថ្លៃអាហារ និងធ្វើដំណើរប្រចាំថ្ងៃ។
បេក្ខជនទាំងអស់អាចទៅទទួលពាក្យស្នើសុំចូលរៀនពីលោក ម៉ាំង លៀន តាមរយៈលេខទូរសព្ទ ០១១ ៥១ ០០ ០៤ ឬ ០៩៧ ៣៥០ ០៧០៥ រតាមរយៈតំណភ្ជាប់ https://bit.ly/3Apx9L6 ។ សម្រាប់ព័ត៌មានបន្ថែមសូមហៅទៅកាន់លេខ ០១០ ៧៧៥ ១៥១ ឬ ០៩៧ ៦១០ ១៩២០ និងផុតកំណត់ទទួលពាក្យចូលរៀនថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១។ បញ្ជាក់ផងដែរថាទីតាំងសម្រាប់ការបណ្ដុះបណ្ដាលសិ្ថតក្នុងក្រុងបានលុង ខេត្តរតនគិរី។
គួរបញ្ជាក់ថា អាហារូបករណ៍នេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា «ការកសាងសម្ថភាពយុវជនជនជាតិភាគតិចនិងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិភាគតិចនៅកម្ពុជាតាមរយៈវីគីមីឌៀ» ដោយមានការគាំទ្រពីមូនិធិវីគីមីឌៀ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































