កុំរស់ពឹងតែសង្ឃឹម តែត្រូវជឿជាក់លើអ្វីដែលខ្លួននឹងសម្រេច

ឧកញ៉ា ប៉ិច បូឡែន៖ កុំរស់ពឹងតែសង្ឃឹម តែត្រូវជឿជាក់លើអ្វីដែលខ្លួននឹងសម្រេច

សុភាសិតបុរាណខ្មែរយើងតែងតែលើកឡើងថា “ដរាបណាមានជីវិត ត្រូវតែមានសង្ឃឹម”។ ចាប់ផ្តើមពីផ្នត់គំនិតនៃការអប់រំមួយឃ្លានេះ បានជំរុញឱ្យមនុស្សជាច្រើនយកសុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍ជាច្រើនសម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា បើយើងនិយាយពីក្តីសង្ឃឹមក្នុងជីវិត យើងតែងតែឃើញមនុស្សជាច្រើនបានប្រាប់ថា គាត់សង្ឃឹមនេះ សង្ឃឹមនោះ សង្ឃឹមឥតឈប់ឈរ ឬអ្នកខ្លះទៀតសង្ឃឹមរហូតធ្វើឱ្យជីវិតគាត់ហត់នឿយតែជាមួយសង្ឃឹម តែគ្មានបានផលអ្វីទាំងអស់។ កាន់តែសង្ឃឹម កាន់តែហត់នឿយ ឬកាន់តែសង្ឃឹម កាន់តែបាក់ទឹកចិត្ត ដោយសារតែក្តីសង្ឃឹមជាច្រើនរបស់គាត់ មិនបានសម្រេចសូម្បីតែមួយរឿង។

លោកថា ជានិច្ចកាល គេឃើញអ្នកខ្លះនិយាយថាគាត់សង្ឃឹមថាគាត់នឹងមានការងារល្អធ្វើ។ អ្នកខ្លះទៀតកំពុងរស់នៅជាមួយស្ថានភាពគ្រួសារលំបាកលំបិនផ្នែកសេដ្ឋកិច្ចក្នុងផ្ទះតូចចង្អៀត សង្ឃឹមថាបានផ្ទះមួយដ៏ល្អ។ ហើយអ្នកខ្លះទៀតក៏សង្ឃឹមថានឹងបានម៉ូតូល្អ បានឡានល្អ បាននេះបាននោះទៅតាមចិត្តនឹកឃើញរបស់គាត់ ឬទៅតាមការអូសទាញនៃសង្គមខាងក្រៅ។ មែនទែនទៅ សូម្បីតែអ្នកធ្វើស្រែក៏គាត់សង្ឃឹមថាមេឃមិនរាំង ឬមិនភ្លៀងច្រើនរហូតលេចស្រែចម្ការជាដើម។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖

«ជាទូទៅ ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ។ ហេតុនេះហើយ ទើបនៅទីនេះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាពិចារណាបន្តិចពីក្តីសង្ឃឹមនេះ ថាតើយើងគួរបន្តសង្ឃឹម ឬអាចប្តូរការសង្ឃឹមនេះទៅជាអ្វីផ្សេង?»។

– ឧកញ៉ា ប៉ិច បូឡែន

អ្នកជំនាញអប់រំខាងលើបានបញ្ជាក់ផងដែរថា យើងអាចសាកល្បងសួរខ្លួនឯងទៅមើលថា ហេតុអ្វីបានជាយើងគ្រាន់តែសង្ឃឹម? ហើយប្រសិនបើយើងអង្គុយតែសង្ឃឹម ហើយមិនព្រមធ្វើសកម្មភាព តើក្តីសង្ឃឹមរបស់យើងអាចក្លាយជាការពិតដោយវិធីណា? ជាឧទាហរណ៍ យើងអាចសាកល្បងគិតទៅមើលថា ប្រសិនបើយើងសង្ឃឹមថាយើងចង់បានផ្ទះល្អមួយតើសព្វថ្ងៃយើងបានធ្វើសកម្មភាពអ្វីខ្លះហើយដើម្បីសម្រេចក្តីសង្ឃឹមនោះ?

លោកឧកញ៉ាថាជាទូទៅគេឃើញអ្នកដែលចូលចិត្តសង្ឃឹមភាគច្រើនតែងតែផ្តេកផ្តួលខ្លាំងពេកទៅលើទំនោរនៃវាសនា ឬកត្តាក្រៅខ្លួននានាដោយមិនបានគិតឱ្យអស់ពីលទ្ធភាពចំពោះអ្វីដែលខ្លួនមាន។ ជាក់ស្តែង បើយើងនិយាយថាយើងសង្ឃឹមថានឹងមានផ្ទះល្អមួយ យើងអាចពិចារណាទៅមើលថា តើរាល់ថ្ងៃយើងនៅឯណា? ស្ថានភាពចំណូលរបស់យើងត្រឹមកម្រិតណា? តើក្នុងមួយខែ ឬមួយឆ្នាំយើងសន្សំលុយបានប៉ុន្មាន? ហើយផ្ទះដែលយើងចង់ទិញនោះមានតម្លៃប៉ុន្មាន? ប្រសិនបើផ្អែកតាមលទ្ធភាពជាក់ស្តែងនៃចំណូលរបស់យើងនាពេលបច្ចុប្បន្ន តើប៉ុន្មានឆ្នាំទៀតទើបយើងអាចទិញផ្ទះនោះបាន? ពេលខ្លះយើងនឹងឃើញថា យើងគ្រាន់តែមានក្តីសង្ឃឹម តែគ្មានផែនការសកម្មភាពឱ្យប្រាកដឬគ្មានភាពប្រាកដប្រជាក្នុងការកែប្រែក្តីសង្ឃឹមនោះឱ្យក្លាយជាការពិតនោះទេ។

លោកឧកញ៉ ប៉ិច បូឡែន បាននិយាយថា៖

«ហេតុនេះហើយទើបខ្ញុំចង់ឱ្យយើងគួរសាកល្បងប្តូរពីពាក្យថា “សង្ឃឹមថានឹងមានអ្វីមួយ” មកជាពាក្យថា “ជឿជាក់ថានឹងធ្វើបានអ្វីមួយ”ឬជឿជាក់ថាពេលណាឱ្យប្រាកដថានឹងអាចទទួលបានអ្វីមួយដោយគណនាច្បាស់លាស់ពីស្ថានភាពជាក់ស្តែងដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន»។

លោកបានផ្តល់ជាឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នយើងជួលផ្ទះគេនៅដោយចំណាយមួយខែប្រហែល 200ដុល្លារហើយចំណូលរបស់យើងមានលទ្ធភាពសមរម្យដែលអាចនឹងឡើងបន្ថែមប៉ុន្មានភាគរយទៀតនៅឆ្នាំក្រោយ ខណៈផ្ទះបច្ចុប្បន្ននេះគេត្រូវបង់ខ្ទង់រង្វង់ 400ដុល្លារក្នុងមួយខែ។ យើងនឹងអាចជឿជាក់យ៉ាងច្បាស់ថា ពេលវេលាឆាប់ៗខាងមុខ ឬពេលនេះនឹងអាចមានផ្ទះនៅ ព្រោះពេលយើងដឹងពីស្ថានភាពជាក់ស្តែង ជាមួយនឹងគោលដៅដែលយើងជឿជាក់ថានឹងធ្វើបានយើងនឹងបន្តការគិតរបស់យើងឆ្ពោះទៅរកដំណោះស្រាយនានាដើម្បីធ្វើវាឱ្យបាន។ ជាក់ស្តែងចំពោះសាច់រឿងខាងលើនេះយើងអាចមានវិធីមួយចំនួនទៀតដើម្បីទិញផ្ទះនេះឱ្យបានដោយប្រើប្រាស់លុយសន្សំ បូករួមជាមួយការខ្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុមួយចំនួន ដោយបន្ថែមត្រឹមតែ 200ដុល្លារទៀតក្នុងមួយខែ នោះយើងអាចនឹងទិញផ្ទះបានក្នុងពេលណាមួយជាក់ជាមិនខាន។ ស្ថិតក្នុងស្ថានភាពដែលយើងបានគណនាច្បាស់លាស់បែបនេះ យើងមិនគួរនិយាយថាសង្ឃឹមតទៅទៀតទេ តែយើងគួរនិយាយថាយើងជឿជាក់ថា យើងធ្វើបាន ឬមិនបាន។

នៅកន្លែងការងារក៏ដូចគ្នា! យើងមិនគួរនិយាយថា ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានការងារល្អ ឬឋានៈណាមួយនោះទេ។ តែយើងគួរគិតឱ្យបានច្បាស់លាស់ថា ប្រសិនបើយើងចង់ឡើងឱ្យដល់តួនាទីណាមួយ តើយើងត្រូវការបន្ថែមអ្វីខ្លះ? បច្ចុប្បន្នយើងនៅកន្លែងណា? សម្មិទ្ធិផលរាល់ថ្ងៃរបស់យើងមានអ្វីខ្លះ? តើចំណេះជំនាញរបស់យើងស្ថិតនៅកម្រិតណា?យើងមានដឹងទេថានៅថ្ងៃខាងមុខតំណែងតួនាទីនោះគេត្រូវធ្វើការងារអ្វីខ្លះ? ឬត្រូវការមនុស្សដែលមានលក្ខណៈសម្បត្តិបែបណា ជាដើម?

ងាកមកមើលយើងខ្លួនឯងវិញយើងអាចសួរខ្លួនឯងថាតើបច្ចុប្បន្ននេះយើងបានធ្វើការងារអ្វីខ្លះពាក់ព័ន្ធនឹងការងារដែលយើងចង់ធ្វើនោះ? តើចំណេះដឹង និងជំនាញរបស់យើងមានគម្លាតប៉ុណ្ណា? តើយើងកំពុងនៅជិតតំណែងនោះ ឬឆ្ងាយកម្រិតណា?

នៅពេលដែលយើងដឹងច្បាស់ពីព័ត៌មានលម្អិតនៃការងារគោលដៅនោះរួមជាមួយនឹងស្ថានភាពជាក់ស្តែងដែលយើងកំពុងស្ថិតនៅយើងនឹងមានទំនុកចិត្តយ៉ាងច្បាស់ថាយើងអាចយកវាបានក្នុងរយៈពេលណាមួយយ៉ាងជាក់លាក់ ប្រសិនបើយើងបានបំពេញសេចក្តីត្រូវការនៃអ្វីដែលគេចង់បាននោះ។ ហេតុនេះការសម្រេចបាននូវសម្មិទ្ធិផលជីវិតនានា មិនមែនគ្រាន់សង្ឃឹមក៏សម្រេចបាននោះទេ តែវាត្រូវការសកម្មភាព ទំនុកចិត្ត ហើយស្គាល់ពីខ្លួនឯង និងទិសដៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីងាយអភិវឌ្ឍខ្លួនឱ្យចំទិសដៅ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

“បណ្ណាល័យ ប៉ាម៉ានី” ដាក់ឱ្យ​ប្រើប្រាស់នៅ ភូមិរង់ចាំ លើកកម្ពស់ការអានកុមាររងផលប៉ះពាល់ពីសង្គ្រាម

«បណ្ណាល័យ ប៉ាម៉ានី» ទី៧ ត្រូវបានសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅ «ភូមិរង់ចាំ» កាលពីពេលថ្មីៗនេះក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ADB ៖ ប្រទេសអាស៊ាន៤ កំពុងប្រឈមគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក ជី សុផាត ៖ កុំឱ្យការមាក់ងាយតាមអ៊ីនធឺណិត (Cyberbullying) ក្លាយជាពាក្យលេងសើច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តយុវជនធ្ងន់ធ្ងរ

ការធ្វើបាប និងការមាក់ងាយតាមប្រព័ន្ធអ៊ីនធឺណិត ឬ Cyberbullying ពុំមែនជារឿងថ្មីនោះទេ ប៉ុន្តែបច្ចុប្បន្នបញ្ហានេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម
ព្រឹត្តិការណ៍, អប់រំកុមារតូច

សុខភាពផ្លូវចិត្តរបស់ម្តាយ និងការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ

សុខភាពផ្លូវចិត្តរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល មិនមែនជារឿងផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាមានឥទ្ធិព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សចិន និងសិង្ហបុរី ឈានមុខគេលើពិភពលោកផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍

តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon