ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើចង់ក្លាយជាអ្នកជំនាញ និងមានសមត្ថភាពបង្កើតថ្មីកុំរៀនជំនាញណាដែលទូលាយខ្លាំងពេក

បច្ចុប្បន្ននេះ មានយុវជនជាច្រើនចាប់អារម្មណ៍សិក្សាពីរមហាវិទ្យាល័យ ឬសិក្សាជំនាញទាំងឡាយណាដែលមានលក្ខណៈទូលាយដោយគិតថាអាចងាយ ឬមានចន្លោះទូលាយសម្រាប់ស្វែងរកការងារជាដើម។ ផ្ទុយមកវិញ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះអ្នកជំនាញជាច្រើនបែរជាយល់ឃើញថាការធ្វើបែបនេះអាចបង្ករផលប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពទៅវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាកម្ពុជាត្រូវការអ្នកដែលមានសមត្ថភាពប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបំបែកមេរៀនទាំងអស់នោះឱ្យក្លាយជាសម្មិទ្ធិផលថ្មី ឬបង្កើតជាស្នាដៃច្នៃប្រឌិតនានាសម្រាប់ដោះស្រាយបញ្ហាលើវិស័យសំខាន់ៗក្នុងសង្គម។ ឯកឧត្តមថា ធនធានមនុស្សដែលមានគុណភាពល្អ គួរសិក្សាលើជំនាញណាមួយឱ្យបានច្បាស់លាស់បំផុតរហូតអាចមានសមត្ថភាពដើម្បីបំបែកគំនិតដើមនៃមេរៀនឱ្យក្លាយជារបកគំហើញថ្មីដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ឧទាហរណ៍ ប្រសិនបើយើងកំពុងសិក្សាផ្នែកកសិកម្ម យើងគួរសិក្សាឱ្យលម្អិតរហូតអាចមានសមត្ថភាពបង្កាត់ពូជដំណាំដែលអាចឱ្យកសិករអភិវឌ្ឍសមត្ថភាពក្នុងការបង្កើនទិន្នផល និងគុណភាពឱ្យបានខ្ពស់ ឬអាចស្វែងរកវិធីសាស្រ្តល្អណាដើម្បីដោះស្រាយបញ្ហាដែលធ្លាប់កើតមានក្នុងវិស័យនេះជាដើម។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖

«ដើម្បីបង្កើតគំនិតថ្មីនេះបាន យុវជនគួរសិក្សាដោយការផ្តោត (focus) ឱ្យបានខ្ពស់បំផុតលើមុខវិជ្ជាដែលខ្លួនបានជ្រើសរើស»។

– ឯកឧត្តម ហង់ ជួនណារ៉ុន

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពបានល្អ អ្នករៀនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់បំផុតពីមេរៀននីមួយៗនៃជំនាញរបស់ខ្លួន ដោយការអភិវឌ្ឍ ពិសោធន៍ និងសាកល្បងជាក់ស្តែងរហូតយល់ជាក់ច្បាស់ពីប្រភពនៃបញ្ហាក្នុងវិស័យនេះ។ បន្ថែមពីលើនេះ ក៏គួរតែមានការស្រាវជ្រាវឱ្យបានច្រើន និងស៊ីជម្រៅពីគ្រប់ប្រភពឯកសារនានាលើពិភពលោកដើម្បីចូលឱ្យកាន់តែជ្រៅលើមុំដែលខ្លួនគិតថាត្រូវផ្តោតដើម្បីឱ្យសមត្ថភាពកាន់តែមុតស្រួច រហូតក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និងច្បាស់លាស់បំផុតលើជំនាញរបស់ខ្លួន។ នៅពេលនោះ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណា ឬទៅដល់ទីណាក៏យើងនៅតែក្លាយជាអ្នកជំនាញដែលគេត្រូវការជានិច្ច។

លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម
លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម

ជុំវិញបញ្ហានេះផងដែរ លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម បានបញ្ជាក់ថា យុវជនបច្ចុប្បន្នចូលចិត្តសិក្សាជំនាញណាដែលមានភាពទូលាយដើម្បីងាយស្វែងរកការងារធ្វើ ព្រោះជំនាញខ្លះដូចជាជំនាញគ្រប់គ្រងជាដើម ត្រូវបានយុវជនមើលឃើញថាជាផ្នែកដែលមានចន្លោះការងារធំ ពេលចេញពីសាលាអាចធ្វើការងារណាមួយក៏បានក្នុងវិស័យដ៏ទូលាយនេះ។ លោកថា ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះជំនាញទាំងអស់នោះពេលខ្លះមានលក្ខណៈទូលាយពេកដែលធ្វើឱ្យយើងចាប់បានត្រឹមតែជាឱកាសការងារតូចៗ និងមិនច្បាស់លាស់តែប៉ុណ្ណោះ។

លោក សាន្ត ច័ន្ទកុម្ភៈ បាននិយាយថា៖

«ប្រសិនបើចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលសំខាន់ ឬអ្នកជំនាញក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ អ្នកសិក្សាទាំងអស់ចាំបាច់ត្រូវតែសម្រួចជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន»។

– លោក សាន្ត ច័ន្ទកុម្ភៈ

អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ការដែលចាប់យកជំនាញទូលាយពេក អាចនឹងធ្វើឱ្យគាត់អភិវឌ្ឍយឺតនៅក្នុងស្ថាប័នការងារជាក់ស្តែង។ ជាឧទាហរណ៍ បើនិស្សិតម្នាក់ចេញមកក្នុងជំនាញណាមួយដែលមិនស៊ីជម្រៅ ឬមានលក្ខណៈទូទៅខ្លាំងពេក គាត់ចាំបាច់ត្រូវតែសម្រេចចិត្តចូលទៅផ្នែកណាមួយនៃក្រុមហ៊ុន ឬស្ថាប័នដែលគាត់បានដាក់ពាក្យបម្រើការងារនោះ ព្រោះគ្រប់ស្ថាប័នទាំងអស់ត្រូវបានបែងចែកជាផ្នែកយ៉ាងលម្អិត ហើយគ្មានស្ថាប័នណាអនុញ្ញាតឱ្យយើងទទួលការងារសំខាន់ភ្លាមៗដោយគ្មានភាពច្បាស់លាស់នោះទេ។ ហេតុនេះគាត់ត្រូវចំណាយពេលយ៉ាងយូរដើម្បីសិក្សាពីអ្វីដែលគាត់កំពុងធ្វើនោះទម្រាំគាត់បានឡើងពីមួយកន្លែងទៅមួយកន្លែងផ្សេងទៀត។ ផ្ទុយមកវិញ ប្រសិនបើគាត់ចាប់យកជំនាញណាមួយដែលជាផ្នែកសំខាន់សម្រាប់ក្រុមហ៊ុនតែម្តង គាត់នឹងអាចអភិវឌ្ឍខ្លួនបានលឿន ឬមានចំណេះដឹងស្រួចជាងអ្នកដែលសិក្សាផ្នែកទូលាយពេក។ ជាក់ស្តែងបើគាត់ចេញដំណើរពីអ្នកជំនាញគណនេយ្យ គាត់អាចនឹងមានឱកាសក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ ឬថ្ងៃក្រោយអាចក្លាយជានាយកប្រតិបត្តិជាដើម។ ហេតុនេះ ការសិក្សាលើជំនាញតូចតែច្បាស់លាស់ អាចនឹងធ្វើឱ្យអ្នកសិក្សាមើលឃើញផ្លូវអភិវឌ្ឍសមត្ថភាពច្បាស់លាស់ និងស៊ីជម្រៅជាងអ្នកដែលចាប់យកជំនាញធំៗ និងទូលាយខ្លាំងពេក៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលារៀនប្រមាណ ២០០ មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា៦ម៉ោង ខណៈរដ្ឋាភិបាលគ្រោងពង្រីកទូទាំងប្រទេស

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-កូរ៉េ បិទបញ្ចប់គម្រោងអប់រំ ICT រយៈពេល ៦ឆ្នាំ ក្រោមជំនួយ KOICA

គម្រោង​សហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សា…
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះ ៥ យកឈ្នះភាពខ្ជិល និងកសាងវិន័យលើខ្លួនឯង

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រី រំពឹងថា ឆ្នាំ២០២៧ សាលារៀនទូទាំងប្រទេស នឹងគ្មានសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀនដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀន

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ “ឱកាសទីពីរ” សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ​ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីបច្ចេកវិទ្យាឌីជីថលជឿនលឿន ក៏មិនត្រូវបោះបង់ការអានសៀវភៅក្រដាសឡើយ

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម  ដាក់ឱ្យប្រើប្រាស់នៅខេត្តកំពត

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon