ជំនាញចំនួន៥ ដែលនឹងមានកំណើនតម្រូវនៅឆ្នាំ២០២៤

បច្ចុប្បន្នការជ្រើសរើសបុគ្គលិកគឺផ្អែកលើជំនាញ ការអភិវឌ្ឍកម្លាំងពលកម្ម សមត្ថភាព និងផលិតភាព ដើម្បីអាចសម្របទៅនឹងការផ្លាស់​​ប្ដូរ និងវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ។ ដូច្នេះ តម្រូវឱ្យបុគ្គលិក និងអ្នកកំពុងស្វែងរកការងារទាំងអស់ ត្រូវមានជំនាញច្បាស់លាស់ និងមានសក្ដានុពលគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុនអភិវឌ្ឍសមត្ថភាពបាន។ ប៉ុន្តែ តើមានជំនាញអ្វីខ្លះ ដែលជាជំនាញមានតម្រូវការខ្ពស់?

លោក Bernard Mar ជាអ្នកសិក្សាអំពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត បានបង្ហាញ ជំនាញចំនួន ៥ ដែលនឹងមានតម្រូវការខ្ពស់ជាសកលនៅឆ្នាំ ២០២៤ខាងមុខ។

១. ជំនាញ Generative AI ៖ ការមកដល់នៃ Generative AIs ដូចជា ChatGPT បានជួយឱ្យមនុស្សបំពេញការងារងាយស្រួលជាងមុន តាមរយៈការប្រើបច្ចេកវិទ្យានេះ ដើម្បីស្រាវជ្រាវ និងបំពេញការងារដោយស្វ័យប្រវត្តិ ហើយអាចសន្សំសំចៃពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះ នៅតែត្រូវការអ្នកអភិវឌ្ឍ ដើម្បីឱ្យកាន់តែមានគុណភាព បង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងអនុញ្ញាតឱ្យមនុស្សអាចគ្រប់គ្រងបច្ចេកវិទ្យានេះបាន។ អ្នកជំនាញផ្នែកនេះ អាចរកចំណូលបានខ្ពស់ ហើយក៏ជាជំនាញដែលនឹងមានតម្រូវការខ្លាំងនៅឆ្នាំ ២០២៤ ផងដែរ។

២. ជំនាញអភិវឌ្ឍប្រកបដោយចីរភាព (Sustainability Skills) ៖ អាជីវកម្មជាច្រើន កំពុងទទួលស្គាល់សារៈសំខាន់នៃការប្រតិបត្តិការអាជីវកម្ម ក្នុងរបៀបមួយដែលមាននិរន្តរភាព និងបង្កឱ្យមានផលប៉ះពាល់ជាអប្បបរមាដល់បរិស្ថាន។ គោលដៅនៃការរក្សាតុល្យភាពរវាងបរិមាណឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលត្រូវបានផលិត និងបរិមាណ ដែលត្រូវបានយកចេញពីបរិយាកាស (Net zero targets) ត្រូវបានគេមើលឃើញកាន់តែច្បាស់ថា ជាអាទិភាពក្នុងយុទ្ធសាស្ត្រអាជីវកម្ម។ ចំណុចនេះមានន័យថា អ្នកជំនាញផ្នែកអភិវឌ្ឍប្រកបដោយចីរភាព ឬជំនាញបៃតង នឹងមានតម្រូវការខ្ពស់។

. ជំនាញគ្រប់គ្រងគម្រោង (Project Management) ៖ មិនថាអ្នកកំពុងគ្រប់គ្រងមនុស្ស ឬម៉ាស៊ីននោះទេ។ ជំនាញនេះ នឹងមានតម្រូវការកើនឡើង ជាពិសេស សម្រាប់បុគ្គលដែលពូកែ គ្រប់គ្រង និងដឹកនាំមនុស្ស គ្រប់គ្រងបច្ចេកវិទ្យា និងដោះស្រាយបញ្ហា។ ព្រោះបញ្ញាសិប្បនិម្មិត (AI) នៅតែមិនអាចជំនួសមនុស្សទៅលើសមត្ថភាពសង្កេត និងត្រួតពិនិត្យកម្រិតខ្ពស់ ការកំណត់គោលដៅយុទ្ធសាស្ត្រ ការកំណត់ការងារអាទិភាព និងធនធាន។ ប៉ុន្តែបុគ្គល ដែលធ្វើការក្នុងតួនាទីនេះ អាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយការ សម្រាប់បំពេញការងារបាន។

៤. ជំនាញថែទាំសុខភាព (Clinical Healthcare Skills) ៖ ពិភពលោកប្រឈមនឺងការខ្វះខាត អ្នកជំនាញថែទាំសុខភាព ហើយកិច្ចការជួរមុខជាច្រើន ពាក់ព័ន្ធនឹងការព្យាបាល និងថែទាំសុខភាព គឺមិនអាចជំនួសដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មបានទេ ព្រោះភាពឆ្លាតវៃផ្លូវអារម្មណ៍ និងចិត្តសាស្ត្រព្យាបាល បច្ចេកវិទ្យាមិនអាចជំនួសមនុស្សបានឡើង។ ប៉ុន្តែ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខភាពផ្សេងទៀត អាចពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការងារនៅក្នុងវិស័យនេះ ត្រូវបានគេមើលឃើញថា នៅតែមានតម្រូវការខ្ពស់ក្នុងឆ្នាំ ២០២៤។

៥. ជំនាញទំនាក់ទំនង (Communication Skill) ៖ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺជាធាតុដ៏សំខាន់បំផុតមួយក្នុងប្រតិបត្តិការអាជីវកម្ម។ បច្ចុប្បន្ន តម្រូវការអ្នកជំនាញផ្នែកទំនាក់ទំនង នៅតាមស្ថាប័ននានាមានកំណើន ប៉ុន្តែមនុស្សក៏ត្រូវមានសមត្ថភាពប្រាស្រ័យទាក់ទងជាមួយម៉ាស៊ីនផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី