ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដើម្បីឱ្យមានការគិតបានល្អ គឺមានរបៀបជាច្រើនដែលត្រូវបំពេញ ក្នុងនោះ លោកបានផ្តល់នូវរបៀបចំនួន ៣ ជួយឱ្យការគិតបានប្រសើរ និងល្អឈានមុខគេជានិច្ច ។
១.ត្រូវតែមានសុខភាពល្អ ៖ សុខភាពល្អ គឺកត្តាសំខាន់ដំបូងគេបំផុតនៅក្នុងការគិតឱ្យបានល្អ លោកបណ្ឌិត បានណែនាំដល់យុវជនគ្រប់រូប គួរតែធ្វើលំហាត់ប្រាណ និងការហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យបញ្ញាស្មារតីរបស់យើងកាន់តែប្រសើរ។

២.អានសៀវភៅឱ្យបានច្រើន ៖ បើតាមការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ គំនិតថ្មីៗ ភាគច្រើនគឺចេញមកពីការអានសៀវភៅ ។ លោកបណ្ឌិតបានលើកជាឧទាហរណ៍ថា លោក ប៊ីល ហ្គេត ដែលជាប្រធានក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញ ដើមឡើយលោកមិនមែនជាមនុស្សដែលពូកែនិយាយ និងមានមិនមានអ្វីថ្មីនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក ប៊ីល ហ្គេត មានគំនិតថ្មី អាចនិយាយមិនចេះចប់ មិនចេះហើយ គឺបានដោយការអាន។

“…ប៊ីល ហ្គេត គាត់ថា ការអានធ្វើឱ្យគាត់មានអ្វីដែលថ្មីជានិច្ច ដូច្នេះការអានសៀវភៅឱ្យបានច្រើន យើងនឹងមានគំនិតច្រើន ខួរក្បាលយើងមានទស្សនៈទូលំទូលាយជាងគេ “
៣. សមាធិ និងផ្លាស់ប្តូរបរិយាកាស ៖ ការធ្វើចិត្តឱ្យស្ងប់ ចៀសឆ្ងាយពីគ្រឿងអេឡិចត្រូនិច ក៏ជាផ្នែកមួយជួយឱ្យការគិតរបស់យើងបានល្អផងដែរ ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកពីបទពិសោធន៍របស់លោកថា នៅពេលដែលលោកត្រូវគិតកិច្ចការធំៗមួយចំនួន លោកតែងនាំក្រុមការងាររបស់លោកទៅកាន់កន្លែងស្ងប់ស្ងាត់ ជៀសឆ្ងាយពីគ្រឿងអេឡិចត្រូនិច និងមនុស្សជុំវិញ, លោកថា ការផ្លាស់ប្តូរបរិយាកាស នឹងធ្វើឱ្យខួរក្បាលរបស់យើងល្អប្រសើរឡើងវិញ ហើយយើងនឹងអាចរកឃើញយុទ្ធសាស្រ្តថ្មី។

« …បើសិនបរិយាកាសដដែលៗ អញ្ចឹងខួរក្បាលយើងអត់មានអ្វីថ្មីទេ អញ្ចឹងដើម្បីឱ្យការគិតមានប្រសិទ្ធភាព យើងត្រូវផ្លាស់ប្តូរបរិយាកាស បើមិនមានលុយទៅឆ្ងាយ ក៏អាចទៅក្បែរៗហ្នឹង ដើម្បីធ្វើឱ្យខួរក្បាល Re-fresh» ជាសរុបមកវិញ ដើម្បីឱ្យមានការគិតបានល្អ ឬការគិតអ្វីដែលថ្មីៗ ចាំបាច់ត្រូវតែមានសុខភាពផ្លូវកាយឱ្យបានល្អ រកពេលសម្រាក ប្តូរបរិយាកាស នៅឱ្យឆ្ងាយពីបច្ចេកវិទ្យា និងបញ្ចូលទិន្នន័យមកក្នុងខួរក្បាលឱ្យបានច្រើន ទាំងការអាន និងការស្តាប់៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...
ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។





























