ភ្នំពេញ – ប្រសិនបើអ្នកមានអារម្មណ៍ថា ដកដង្ហើមញាប់ ការដកដង្ហើមផុតៗ ឬដកដង្ហើមមិនដល់គ្នា ទាំងនេះអាចចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវចិត្ត។ ក្នុងនោះជំងឺផ្លូវចិត្តមួយចំនួនដូចជាជំងឺថប់អារម្មណ៍ ជំងឺខ្លាចទីប្រជុំជន ជំងឺចាញ់ច្រាបគេ ជំងឺស្រឺត ឬជំងឺអូស៊ីឌីជាដើម អ្នកជំងឺភាគច្រើនសុទ្ធតែមានរោគសញ្ញាដកដង្ហើមញាប់នេះ ដែលធ្វើឱ្យមនុស្សភ័យយ៉ាងស្លន់ស្លោរ ព្រោះអ្នកជំងឺមានអារម្មណ៍ថាខ្លួនគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់ នាំឱ្យគិតថា អាចនឹងដាច់ខ្យល់ស្លាប់ ប៉ុន្តែរោគសញ្ញានេះ មិនបណ្តាលឱ្យអ្នកជំងឺស្លាប់នោះទេ។ នេះគឺជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានលើកឡើងថា យន្តការនៃបាតុភូត អាល់កាឡូសដែលទាក់ទងនឹងដង្ហើម គឺកើតមាននៅពេលដែលមនុស្សមានភាពតានតឹងក្នុងចិត្តខ្លាំង ឬហៅថាស្រ្តេសនៅក្នុងខ្លួន និងជួនកាលវាបណ្តាលមកពីការងារហត់នឿយខ្លាំង។
“ការប្រឹងធ្វើលំហាត់ប្រាណលើសកម្លាំង ពេលឡើងទីខ្ពស់ ចូលក្នុងរូងបិទជិត គេងមិនគ្រប់គ្រាន់ ជួបហេតុការណ៍រន្ធត់ ឬគួរឱ្យភ្ញាក់ផ្អើលអ្វីមួយ វានាំឱ្យយើងដកដង្ហើមញាប់និងខ្លីៗ! ការភ័យនាំដកដង្ហើមញាប់ ហើយការដកដង្ហើមញាប់កាន់តែនាំឱ្យយើងរិតតែភ័យ”
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា
អ្នកជំនាញខាងផ្នែកផ្លូវចិត្តរូបនេះបន្តថា ការដកដង្ហើមមិនដល់គ្នាមិនអាចធ្វើឱ្យមនុស្សស្លាប់នោះទេ ប៉ុន្តែការដកដង្ហើមញាប់នេះវានាំឱ្យថង់ខ្យល់តូចៗរបស់សួត (ឈ្មោះថាអាល់វេអូល) បញ្ចេញចោលមកក្រៅនូវឧស្ម័នកាបូនិកច្រើន ដូច្នេះវានាំឱ្យឧស្ម័នកាបូនិកនេះថយចុះ ហើយនាំឲ្យមាន pH របស់ឈាមកើនឡើង។ ហេតុនេះវានាំឲ្យមានបម្រែបម្រួល ឬមានអតុល្យភាពនៃជាតិគីមីក្នុងប្រពន្ធ័សសៃឈាម ដែលវានាំឱ្យមានរោគសញ្ញាដូចជា ឈឺទ្រូង ឈឺក្នុងពោះ វិលមុខ ឬងងឹតមុខចង់ដួល ចង្អោរ ក្អួត ស្ពឹកមុខមាត់ និង ស្ពឹកដៃជើង។ លក្ខណៈទាំងនេះនាំឱ្យអ្នកជំងឺមានលក្ខណៈភ័យស្លន់ស្លោរ វារឹតតែបណ្តាលការដង្ហើម កាន់តែញាប់ខ្លាំងថែមទៀត។
ដូច្នេះដើម្បីបញ្ឈប់នូវរោគសញ្ញាទាំងនេះ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យធ្វើការដកដង្ហើមយឺតៗ ដោយដកដង្ហើមចេញវែងៗ រួចហើយដកដង្ហើមចូលវិញឱ្យវែងៗផងដែរ។
វេជ្ជបណ្ឌិតផ្នែកផ្លូវចិត្តដែលមានបទពិសោធន៍ច្រើនឆ្នាំនេះ បន្ថែមថា ជួនកាលមនុស្សអាចដកដង្ហើមក្នុងថង់ក្រដាស ព្រោះការដកដង្ហើមបែបនេះ វាអាចនាំឱ្យការដកយកឧស្ម័នកាបូនីកដែលបញ្ចេញតាមដង្ហើមនោះចូលមកក្នុងខ្លួនវិញ ជាហេតុនាំឱ្យបរិមាណនៃឧស្ម័នទាំងពីរមានតុល្យភាពវិញ។
ជារួមមក លោកវេជ្ជបណ្ឌិតរំលឹកថា អ្នកជំងឺត្រូវហាត់ដកដង្ហើមបែបនេះជាប់ជាប្រចាំ ពិសេសនៅពេលដែលមានអារម្មណ៍ថាណែនទ្រូងថប់ៗ ។ ការដកដង្ហើមញាប់វាមិនបណ្តាលឱ្យមានគ្រោះថ្នាក់ទេ ប៉ុន្តែប្រសិនបើការដកដង្ហើមញាប់នេះវាមានរយៈពេលយូរ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឯកទេសជំងឺផ្លូវចិត្ត៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...


























