ភ្នំពេញ – នៅក្នុងសិក្ខាសាលាអនឡាញមួយក្រោមប្រធានបទ គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន កាលព្រឹកថ្ងៃអាទិត្យកន្លងទៅ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន សមាជិកគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញធនធានទឹកក្រោមដីពីសាកលវិទ្យាល័យឈីបា ប្រទេសជប៉ុន កាលពីឆ្នាំ២០១០ មានប្រសាសន៍ថា គោលដៅសិក្សាច្បាស់លាស់ជាចំណុចសំខាន់បំផុតជួយឱ្យនិស្សិតទទួលបានអាហារូបករណ៍បន្តការសិក្សានៅប្រទេសជប៉ុន ។ ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត បានចែករំលែកបទពិសោធន៍ប្រាំមួយចំណុចចម្បងៗ ជួយឱ្យសិស្សនិស្សិតស្គាល់ច្បាស់ពីបរិយាកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុន ។

១. ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុនទូលំទូលាយ និងមានច្រើនជំនាញសម្រាប់និស្សិតជ្រើសរើស ។ អាហារូបករណ៍មានសម្រាប់វគ្គបណ្តុះបណ្តាលខ្លី អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ក្រោយបរិញ្ញាបត្រជាន់ខ្ពស់ (កម្រិតបណ្ឌិត) និងថ្នាក់ស្រាវជ្រាវជំនាញផ្សេងៗ ។ អាហារូបករណ៍ទៅជប៉ុនមិនចាំបាច់ទាមទារឱ្យចេះភាសាជប៉ុនខ្លាំងនោះទេ គ្រាន់តែប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ហើយភាសាជប៉ុនអាចភាគច្រើនប្រើសម្រាប់ការសិក្សាថ្នាក់ជំនាញបច្ចេកទេស ឬការបណ្តុះបណ្តាលក្នុងពេលខ្លីជាដើម ។

២. ឱកាសទទួលបានការងារច្រើនជំនាញ (អាចជ្រើសរើសបាន) នៅប្រទេសជប៉ុន ដើម្បីរកចំណូលបន្ថែម ។ ក្រៅពីឱកាសទទួលបានសិក្សានៅប្រទេសជឿនលឿន ប្រទេសជប៉ុនមានការងារជាច្រើនត្រូវការប្រជាជនចំណូលស្រុកជួយធ្វើ ឬរកចំណូលបន្ថែម មានទាំងវិស័យកសិកម្ម វិស័យឧស្សាហ៍កម្ម និងផ្នែកផ្សេងៗទៀត ។ និស្សិតអាចធ្វើការបណ្តើររៀនបណ្តើរ ។ លើសពីនេះ ការងារនៅជប៉ុនអាចទទួលបានកម្រៃខ្ពស់ ហើយចំណាយតិចសម្រាប់ការរស់នៅ ។

៣. យល់ពីរបៀបរស់នៅក្នុងប្រទេសជប៉ុន និងឱកាសអភិឌ្ឍន៍សមត្ថភាពនៅសង្គមជប៉ុន ។ ទីនេះទំនងជាប្លែកបន្តិចត្រង់ឥរិយាបថរស់នៅរបស់ប្រជាជនទើបធ្វើដំណើរដល់ទឹកដីជប៉ុនដំបូង ។ ក្រៅពីសិក្សានៅសាលារៀន ឬសាកលវិទ្យាល័យ សិស្សនិស្សិតអាចមានពេលវេលាស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនជប៉ុន វប្បធម៌ជប៉ុន និងរបៀបធ្វើការងាររបស់ជនជាតិជប៉ុន ។ ជនជាតិនេះតែងមានទម្លាប់គោរពពេលវេលាទៀងណាស់ ហើយអ្នកសិក្សាអាចរៀនសូត្របានយ៉ាងច្រើនពីប្រជាជនជប៉ុន ។ ជប៉ុនបង្រៀនមនុស្សឱ្យមានភាពក្លាហាន និងមានទំនួនខុសត្រូវលើកិច្ចការ ព្រមទាំងប្រើយុទ្ធសាស្ត្រខាយហ្ស៊ិន – Kaizen ដើម្បីដឹកនាំខ្លួននៅក្នុងការងារ ។

“ពេលខ្លះការងារត្រូវធ្វើ ៨ម៉ោង គេមិនចាំបាច់ត្រូវការមានអ្នកទៅត្រួតពិនិត្យឡើយ អ្នកធ្វើការមានទំនួនខុសត្រូវដោយខ្លួនឯង ៨ម៉ោងគឺ ៨ម៉ោងច្បាស់លាស់ នេះជាទម្លាប់មួយរបស់ជនជាតិជប៉ុន”
ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន
៤. ការយល់ឃើញមួយចំនួនដែលផ្ទុយពីការពិតចំពោះប្រទេសជប៉ុន ជាកត្តាមួយបង្អាក់ឱកាសសិក្សារបស់យុវជនកម្ពុជា ។ កង្វល់ និងក្តីបារម្ភនានាតែងកើតមានចំពោះយុវជនកម្ពុជាមួយចំនួន ដោយខ្លាចគ្រោះធម្មជាតិកើតឡើងនៅពេលកំពុងសិក្សា ខ្លាចរញ្ជួយដី ឬក៏ទឹកជំនន់ផ្សេងៗ ប៉ុន្តែការពិតមិនបែបនេះទាំងស្រុងឡើយ ។ ជប៉ុនបានត្រៀមខ្លួនជាស្រេចទប់ទល់នឹងបញ្ហាគ្រោះថ្នាក់ធម្មជាតិនានា ហើយបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនឆ្លើយតបទៅនឹងឥទ្ធិពលធម្មជាតិដែរ ។ ចំណុចនេះជប៉ុនបានប្រមើលដឹងមុនថា នឹងមានរឿងអ្វីកើតឡើង ហើយបានត្រៀមខ្លួនជាស្រេចចំពោះបញ្ហាទាំងឡាយ ។
៥. ឱកាសទទួលបានការងារនៅកម្ពុជា បន្ទាប់ពីបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ។ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន មានប្រសាសន៍ថា ជំនាញដែលបានសិក្សានៅប្រទេសជប៉ុនបានចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ការសិក្សាជំនាញអ្វីមួយ និស្សិតងាយទទួលឱកាសការងារជាច្រើនទាំងក្នុងស្ថាប័នរដ្ឋ និងស្ថានប័នឯកជន ។
“ខ្ញុំជឿថា មិនអត់ការធ្វើនោះទេ រៀនចប់មានទំនាក់ទំនងជាមួយជនជាតិដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា ពេលនោះមានការងារជាច្រើនដែលត្រូវធ្វើ ។ បុគ្គលធ្វើការងារយូរទៅនៅក្រុមហ៊ុនជប៉ុន នោះនឹងក្លាយជាអ្នកគ្រប់គ្រងឬតំណាងក្រុមហ៊ុនជប៉ុននៅកម្ពុជា ។ ចំណែកអ្នករៀនពីជប៉ុនចង់ចូលបម្រើការងារជាមន្ត្រីរាជការក៏បាន គេប្រាកដជាចង់បាន គេដឹងនិងស្គាល់ច្បាស់ណាស់ ហោចណាស់ក៏ដឹងថាជាមនុស្សច្បាស់លាស់ក្នុងការងារ និងគោរពពេលវេលាដែរ”
ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន
៦. វិធីសាស្ត្រទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សំខាន់បំផុតកំណត់គោលដៅឱ្យបានច្បាស់លាស់ ។ អ្នកមានបំណងបន្តការសិក្សាត្រូវសួរខ្លួនឯងថា ចង់សិក្សាជំនាញអ្វី ? និងចង់ឃើញខ្លួនឯងធ្វើអ្វីបន្ទាប់បីបញ្ចប់ការសិក្សា ? យុវជនត្រូវសម្រួចគោលដៅ និងស្វែងរកព័ត៌មានអាហារូបករណ៍ ខំប្រឹងភាសាអង់គ្លេសសម្រាប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ឬបណ្ឌិត ហើយសិក្សាភាសាជប៉ុនបន្ថែមដើម្បីកសាងទំនាក់ទំនង ។ ពេលសម្ភាសន៍អាហារូបករណ៍ត្រូវក្លាហាន បង្ហាញគោលបំណងឱ្យបានច្បាស់លាស់ និងមានភាពម្ចាស់ការលើខ្លួនឯងទើបប្រសើរបំផុត ។ កុំភ្លេចថា ចំណេះជំនាញទទួលបានពីអាហារូបករណ៍នៅជប៉ុន នឹងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
សូមជម្រាបថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ “គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន” រៀបចំឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីអាហារូបករណ៍ និងការសិក្សានៅប្រទេសជប៉ុន និងស្វែងយល់ពីគន្លឹះ និងបទពិសោធន៍នៃការត្រៀមខ្លួនក្នុងការបំពេញបែបបទឲ្យមានភាពទាក់ទាញ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ។ សិក្ខាសាលាអនឡាញនេះ រៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម – YVSD សហការដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាសជ្រើសរើសសំណើគម្រោងស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ ពីការជ្រើសរើសសំណើគម្រោង ដោយមជ្ឈមណ្ឌលស៊ីមេអូ SEPS សម្រាប់កម្មវិធីគម្រោងគាំទ្រការស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់ការរៀនជំនាញឥតបង់ថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2025
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...




























