អត្ថបទមួយចុះផ្សាយដោយ Urban Wellness បានសរសេរថា ពេលខ្លះយុវជនគួរទទួលយកមតិយោបល់ពីអ្នកដទៃដើម្បីដឹកនាំដំណើរជីវិតជារឿងដ៏ប្រសើរ ប៉ុន្តែទន្ទឹមគ្នានេះ យុវជនក៏ត្រូវចេះបដិសេដគំនិតយោបល់ទាំងនោះដែរ ។ យុវជនត្រូវមានគំនិតឯករាជ្យ ច្បាស់លាស់លើការគិតរបស់ខ្លួន ដោយសារគំនិតវិជ្ជមានដោយឯករាជ្យ អាចបន្ថែមសេចក្ដីសុខនិងនាំឱ្យរីកចម្រើននៅក្នុងជីវិត ។ ខាងក្រោមនេះជាវិធី ៥យ៉ាងជួយឱ្យយុវជនក្លាយជាមនុស្សមានគំនិតឯករាជ្យអាចនាំជីវិតកាន់តែប្រសើរ ។

១. ជឿជាក់លើខ្លួនឯង ៖ ជំនឿចិត្តធ្វើឱ្យមនុស្សមានគំនិតឯករាជ្យ ហើយអាចជ្រើសរើសគំនិតមួយដែលល្អបំផុតសម្រាប់អ្នក។ អ្នកមិនចាំបាច់រង់ចាំនរណាម្នាក់អនុញ្ញាតឱ្យខ្លួនអ្នកធ្វើ ឬធ្វើតាមទាំងស្រុងនោះទេ ។ ជឿជាក់លើខ្លួនឯង អាចនាំឱ្យអ្នកដោះស្រាយបញ្ហាបានច្រើន និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងមានចិត្តសាកល្បងធ្វើអ្វីថ្មីៗ និងរៀនជម្នះឧបសគ្គដោយមានទំនុកចិត្តទៅលើខ្លួនឯង ។
២. រៀនសម្រេចចិត្តឱ្យកាន់តែប្រសើរ ៖ នៅពេលអ្នកមានទំនុកចិត្តដោះស្រាយបញ្ហាក្នុងស្ថានភាពលំបាក នោះអ្នកនឹងដឹងថា អ្នកអាចសម្រេចចិត្តបានប្រសើរជាងមុនកម្រិតណា។ គំនិតឯករាជ្យជាងមុននេះ នឹងជួយអ្នកឱ្យរៀនបង្កើតជម្រើសដែលល្អបំផុតសម្រាប់ខ្លួនឯង និងធ្វើកិច្ចការដោយមិនរុញរាឡើយ ។

៣. កាត់បន្ថយភាពតានតឹងក្នុងចិត្ត ៖ យុវជនអាចគ្រប់គ្រងអារម្មណ៍ និងបញ្ហារបស់អ្នកបានប្រសើរជាងមុន ប្រសិនបើចេះកាត់បន្ថយភាពតានតឹងក្នុងចិត្ត និងលះបង់គំនិតអវិជ្ជមានលើខ្លួនឯង ។ យុវជនត្រូវចេះគ្រប់គ្រងស្ថានភាពផ្លូវចិត្តផ្ទាល់ខ្លួនឱ្យបានល្អ នោះបញ្ហាទាំងឡាយនឹងដោះស្រាយបានដោយងាយ ឬមិនត្រូវការជំនួយពីអ្នកដៃទាល់តែសោះ លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ ។
៤. សាកល្បងធ្វើអ្វីដែលអ្នកចង់ធ្វើ ៖ រៀនបើកចិត្តឱ្យទូលាយ ជួបមនុស្សថ្មី ទៅកន្លែងថ្មី ដំណើរផ្សងព្រេងថ្មី បង្កើតគំនិតច្នៃប្រតិដ្ឋឱ្យបានច្រើន នោះនឹងក្លាយជាមនុស្សមានសេរីភាពកាន់តែខ្ពស់ ព្រមទាំងអាចធ្វើអ្វីៗដែលនាំឱ្យអ្នកសប្បាយចិត្ត។ ធ្វើបែបនេះយុវជនអាចរកឃើញខ្លួនឯង ជំរុញខ្លួនឯងឱ្យក្លាយជាមនុស្សហ៊ានប្រកួតប្រជែងដើម្បីការរីកចម្រើន ។
៥. គោរពនិងផ្តល់តម្លៃដល់ខ្លួនឯង ៖ យុវជនត្រូវសាកល្បងគិតថា គ្មាននរណាម្នាក់ឱ្យតម្លៃអ្នកជាងខ្លួនឯងនោះទេ ។ នៅពេលដែលអ្នកមានគំនិតឯករាជ្យ វាមិនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ផ្ទុយទៅវិញអ្នកបានបង្កើនគោរពនិងឱ្យតម្លៃខ្លួនឯង ។ គិតវិជ្ជមានដល់ខ្លួនេង ជួយឱ្យយុវជនដោះស្រាយរឿងលំបាកៗបានយ៉ាងច្រើន ហើយសម្រេចចិត្តបានល្អប្រសើរ ។ សកម្មភាពទាំងអស់នេះនឹងជះឥទ្ធិពលវិជ្ជមានដល់តម្លៃខ្លួនឯង និងទស្សនៈរបស់អ្នកដទៃគិតមកលើខ្លួនអ្នក ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships





























