ភ្នំពេញ៖ ជាក់ស្តែងការរស់នៅប្រចាំថ្ងៃ កូនៗជាចំណែកមួយធ្វើឱ្យក្រុមគ្រួសារមានសុភមង្គល ប្រសិនបើកូនៗមិនបង្កការលំបាកដល់ឪពុកម្ដាយ។ ទន្ទឹមនឹងនេះឥរិយាបទល្អរបស់កូនៗ រមែងធ្វើឱ្យឪពុកម្ដាយមានទីមោទកភាពក្រៃលែង ខណៈកូនៗគ្រប់រូបក៏សុទ្ធសឹងតែចង់ក្លាយខ្លួនជាកូនល្អនៅក្នុងគ្រួសារ។ ខាងក្រោមនេះជាគន្លឺះសំខាន់ៗមួយចំនួនដែល AMS បានស្រាវជ្រាវ អាចយកទៅអនុវត្តដើម្បីក្លាយខ្លួនជាកូនល្អក្នុងគ្រួសារ។

១. ខិតខំប្រឹងប្រែងរៀនសូត្រ៖ ស្ថិតនៅក្នុងវ័យសិក្សាកូនៗមានតួនាទីរៀនសូត្រ ដើម្បីទទួលបានចំណេះវិជ្ជាជាប់ខ្លួនទៅថ្ងៃអនាគត។ កូនៗត្រូវដឹងអំពីភារកិច្ចរបស់ខ្លួនក្នុងនាមជាសិស្សត្រូវខិតខំរៀនសូត្រឱ្យពូកែ គោរពវិន័យ និងចូលរៀនឱ្យបានទៀងទាត់។ យ៉ាងណាមិញសិស្សល្អតែងចំណាយពេលវេលាច្រើនលើការសិក្សា អនុវត្តលំហាត់ និងអានសៀវភៅដើម្បីជំរុញគុណភាពសិក្សាកាន់តែរីកចម្រើន។
២. ជួយការងារផ្ទះឪពុកម្ដាយ៖ ក្រៅពីមានភារកិច្ចខិតខំរៀនសូត្រកូនៗក៏អាចរួមចំណែកជួយការងារផ្ទះឪពុកម្ដាយ ដូចជារៀបចំកន្លែងគេងរបស់ខ្លួនឱ្យស្អាត បោសសម្អាតផ្ទះ លាងចាន ដាំបាយ ស្រោចដំណាំ ឬធ្វើការងារណាមួយដែលអាចធ្វើបានជាដើម។ នៅក្នុងកិច្ចកាងារទាំងនេះ ក៏រួមចំណែកជួយឱ្យខ្លួនឯងផ្ទាល់មានចំណេះដឹងលើធ្វើកិច្ចការផ្ទះ ព្រមទាំងជួយចែករំលែកការងារឪពុកម្ដាយបានមួយផ្នែកផងដែរ។
៣. ស្ដាប់បង្គាប់ឪពុកម្ដាយ៖ ឪពុកម្ដាយគ្រប់រូបសុទ្ធសឹងតែចង់ឃើញកូនរបស់ខ្លួនក្លាយខ្លួនជាកូនល្អក្នុងគ្រួសារ ហើយពួកគាត់តែងតែនិយាយណែនាំ ផ្ដល់ដំបូន្មានជាច្រើនដល់កូនៗក្នុងបំណងចង់ឱ្យកូនល្អ។ ក្នុងនាមជាកូនត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានឪពុកម្ដាយ ព្រោះគ្មានឪពុកម្ដាយណាដែលទូន្មានកូនខ្លួនឱ្យដើរផ្លូវអាក្រក់ឡើយ។ ហេតុនេះកូនៗត្រូវយល់ថា រាល់ពេលឪពុកម្ដាយផ្ដល់ដំបូន្មាន ត្រូវយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តតាមទើបជាការប្រសើរ។
៤. ប្រើពាក្យសម្ដីសមរម្យ ៖ ការនិយាយស្ដីជាមួយឪពុកម្ដាយត្រូវមានការគោរព មិនស្រែកគំហក ឬប្រើពាក្យមិនគួរសមឡើយ ព្រោះការធ្វើបែបនេះនាំឱ្យឪពុកម្ដាយមិនសប្បាយចិត្ត ហើយគិតថា ខ្លួនគាត់ផ្ទាល់អប់រំកូនមិនបានល្អ។ កូនៗត្រូវចេះប្រើពាក្យឱ្យបានសមរម្យ ពិរោះពិសារពេលនិយាយជាមួយឪពុកម្ដាយ និងចេះគោរពចំពោះឪពុកម្ដាយ។ ការធ្វើបែបនេះអាចធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ត និងកាន់តែស្រឡាញ់កូនទ្វេដងទៀតផង។
៥. ចេះកែប្រែកំហុស៖ មិនមាននរណាម្នាក់អាចជៀសផុតពីកំហុសខុសឆ្គងបានឡើង ហើយឪពុកម្ដាយតែងតែស្ដីបន្ទោស ឬណែនាំក្នុងន័យឱ្យកូនឈប់ប្រព្រឹត្តកំហុសឆ្គងតទៅទៀត។ កូនត្រូវដឹងថា រាល់ពេលបង្កើតកំហុសត្រូវចេះសុំទោស និងកែប្រែកំហុសទាំងនោះកុំឱ្យកើតមានម្ដងហើយម្ដងទៀត។ យ៉ាងណាមិញឪពុកម្ដាយនៅតែអាចអត់ទោសឱ្យកូនៗជានិច្ច បើទោះជាកូនធ្វើខុសច្រើនដងក៏ដោយ ប៉ុន្តែសង្ឃឹមថាកូននឹងចេះកែប្រែកំហុសឆ្គងនោះ។
គួរបញ្ជាក់ថា កូនៗជាបុគ្គលមានតម្លៃនៅក្នុងគ្រួសារ ហើយឪពុកម្ដាយស្រឡាញ់កូនជាងជីវិតរបស់ពួកគាត់ទៅទៀត។ ប៉ុន្តែក្នុងនាមជាកូនវិញត្រូវគោរពតួនាទីរបស់ខ្លួន និងធ្វើខ្លួនជាកូនល្អនៅក្នុងគ្រួសារ។ ហេតុនេះ កូនប្រុសស្ត្រីគួរចេះពិចារណាអំពីទង្វើរបស់ខ្លួនថា អ្វីគួរធ្វើ ឬមិនគួរធ្វើ ដើម្បីរួមចំណែកជួយឱ្យឪពុកម្ដាយមានការលំបាកកាន់តែតិច៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...
អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...
ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។





























