តូក្យូ៖ យោងតាមការចេញផ្សាយរបស់កាសែតជប៉ុន NHK កាលពីថ្ងៃចន្ទបានឱ្យដឹងថា ក្រុមហ៊ុនសាងសង់នាវាដ៏ធំមួយរបស់ជប៉ុនបានធ្វើតេស្តសាកល្បងប្រព័ន្ធចូលចតផែសមុទ្រដោយស្វ័យប្រវត្តិមួយដោយជោគជ័យ ដែលនឹងប្រើប្រាស់សម្រាប់នាវានិងសាឡាងចម្លងខ្នាតយក្ស នៅក្បែរផែនៃទីក្រុងតូក្យូ។
ក្រុមហ៊ុនវិនិយោគទទួលកិច្ចការងារពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានសាកល្បងប្រព័ន្ធស្វ័យប្រវត្តិ ដោយប្រើនាវាមានបណ្តោយប្រវែង ១៩០ម៉ែត្រនិងទទឹង២៦.៤ ម៉ែត្រ រីឯទម្ងន់សរុបរហូតដល់១១,៤១០តោន។
ដំណើរចូលចតដោយស្វ័យប្រវត្តិនេះគ្រប់គ្រងដោយប្រព័ន្ធកំព្យូទ័រតាមរយៈការទាញយកទិន្នន័យព័ត៌មានជាច្រើនដូចជាទិសដៅខ្យល់ ភាពខ្លាំងខ្សោយនៃរលកទឹកសមុទ្រ ព្រមទាំងកម្ពស់រលកសមុទ្រ ដើម្បីវិភាគល្បឿនរហូតទៅដល់មួយពាន់ដងត្រឹមមួយវិនាទី។
គេដឹងថាក្រុមហ៊ុនសាងសង់នាវា Mitsui E&S ជាអ្នកផលិតនិងអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ ហើយវាបានក្លាយទៅជាព្រឹត្តិការណ៍លើកដំបូងបំផុតរបស់ពិភពលោកដែលនាវាខ្នាតយក្សបែបនេះអាចចូលចតផែដោយស្វ័យប្រវត្តិនៅផែសមុទ្រ។ ជប៉ុនជឿជាក់ថាអនាគត មធ្យោបាយចូលចតដោយស្វ័យប្រវត្តិនឹងអាចជួយដល់កិច្ចការងារជាច្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ព្រោះមិនត្រឹមតែសុវត្ថិភាពនោះទេ ថែមទាំងចំណេញពេលវេលាបានយ៉ាងច្រើនទៀតផង។
ទោះបីជាយ៉ាងណាក្តីក្រោយការធ្វើតេស្តនេះចាប់សព្វគ្រប់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានអះអាងថា នឹងចាប់ផ្តើមដំណើរការងារនេះបន្ថែមទៀត ដើម្បីធានាថាប្រព័ន្ធស្វ័យប្រវត្តិនេះនឹងអាចប្រើប្រាស់ជាផ្លូវការនៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...
ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...





























