មាតិកាបណ្ដាញ សង្គមហ្វេសប៊ុក អាចឱ្យជីវិតជួបសុខ ជីវិតកាន់តែទុក្ខដុនដាបក៏មាន

ភ្នំពេញ ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាង​ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ថ្វីបើបណ្តាញសង្គមផ្តល់ប្រយោជន៍យ៉ាងច្រើនក៏ពិតមែន ប៉ុន្តែមាតិកាមួយចំនួនក្នុងបណ្តាញសង្គមនេះ អាចបង្កើតជាទុក្ខដុនដាបកាន់តែខ្លាំងសម្រាប់ជីវិត ប្រសិនអ្នកប្រើប្រាស់មិនបានវិនិច្ឆ័យត្រឹមត្រូវ។

នៅក្នុងសិក្ខាសាលាស្ដីពី “ទំនាក់ទំនង ដើម្បីជោគជ័យ” រៀបចំដោយ DAILY PLUS កន្លងទៅ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ធ្លាប់មានសង្ឃដីកាថា

“មុននឹងប៉ុស្តិ៍អ្វីនៅក្នុងហ្វេសប៊ុក ត្រូវសួរខ្លួនឯងផងថា តើវាមានប្រយោជន៍សម្រាប់ខ្លួនឯង​ និងសម្រា​ប់​អ្នកមើលរឺទេ? រឺគ្រាន់ប៉ុស្តិ៍ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍… បើសិនជាយើងម្នាក់ៗស្ពាយសំរាមទៅចោលនៅក្នុងហ្វេសប៊ុក នោះហ្វេសប៊ុកនឹងក្លាយជាទីវាលចាក់សម្រាម ! មុននឹងយើងវិនិច្ឆ័យអ្វីមួយ យើងត្រូវថ្លឹងថ្លែងឱ្យមែនទែន”

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព
គូ សុភាព
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព

សប្បាយចិត្តក៏ប៉ុស្តិ៍ ទុក្ខសោកក៏ប៉ុស្តិ៍ ជួបរឿងជោគជ័យក៏ប៉ុស្តិ៍ បរាជ័យក៏ប៉ុស្តិ៍ នេះជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកញៀនបណ្តា​ញសង្គមហ្វេសប៊ុកមួយចំនួនកំពុងអនុវត្ត។ ពេលខ្លះ ពួកគាត់ចាត់ទុកកាព្វកិច្ចគ្មានការព្រាងទុកទាំងនេះ ជារឿងសំខាន់រហូតដល់ចំណាយពេលវេលា​បណ្តោយខ្លួនឱ្យលង់នឹងសុភមង្គលលើបណ្តាញសង្គម។

សង្គមហ្វេសប៊ុក

ហ្វេសប៊ុក អាចធ្វើឱ្យជីវិតមនុស្សដុនដាប ប្រសិនបើផ្លូវចិត្តអ្នកប្រើប្រាស់ទន់ខ្សោយស្រាប់។ ទន្ទឹមគ្នានេះ មាតិកានៅលើបណ្តាញសង្គមហ្វេសប៊ុកមានរូបភាពឃាតកម្ម អំពើឃោរឃៅ ហិង្សាក្នុងគ្រួសារ ទំនាស់បុគ្គល អំពើអសីលធម៌ ព័ត៌មានក្លែងក្លាយ អាចឱ្យ​អ្នកប្រើប្រាស់ភ័យខ្លាច បាក់ស្បាត ឬរងសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានទាំងនោះដោយមិនដឹងខ្លួន។ 

ការចែកចាយមាតិកាវិជ្ជមានលើបណ្តាញសង្គម ជាចំណុចសំខាន់ដែលអ្នកប្រើប្រាស់គួរអនុវត្ត ដើម្បីបង្ហាញពីតម្លៃខ្លួន និងចូលរួមជួយមនុស្សនៅក្នុងសង្គម។ ចំណុចនេះ ឯកឧត្តបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុនខេមប្រូហ្វសឺវិស មានប្រសាសន៍តាមរយៈវិឌីអូនៅក្នុងបណ្ដាញសង្គម កាលពីខែកក្កដា​កន្លងទៅថា

“បើសិនជាយើងស្រលាញ់សង្គម យើងគួរតែចែករំលែករឿងល្អៗ ដូចជាយើងយល់ដឹងអំពីទេសចរណ៍ណាដែលមានកន្លែងស្អាតៗ… នៅពេលដែលយើងបានទៅលេងយើងគួរតែផ្សព្វផ្សាយ ដើម្បីក្លាយខ្លួនជាពលរដ្ឋម្នាក់ដែលស្រលាញ់ជាតិពិតប្រាកដ”

ឯកឧត្តបណ្ឌិត តាន់ មុនីវណ្ណ

ជារួម ការបង្កើតមាតិកានៅលើបណ្តាញសង្គម និងទទួលយកព័ត៌មានពីបណ្តាញសង្គមជាចំណុចសំខាន់ដែលអ្នកប្រើប្រាស់ត្រូវពិចារណាឱ្យបានល្អិតល្អន់ក្នុងជីវភាពប្រចាំថ្ងៃ។ បើពុំនោះទេ មាតិកាលើបណ្ដាញដែលកំពុងកាន់ជាប់នឹងដៃ អាចឱ្យជីវិតអ្នកប្រើប្រាស់ទន់ខ្សោយ និងដុនដាបកាន់តែខ្លាំងជាក់ជាពុំខាន៕  


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកស្រី តាន់ សុដានី ៖ សេចក្ដីក្លាហាន និងចង់ចេះចង់ដឹង ជាលក្ខណៈពិសេសធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា

សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គម្រោងបច្ចេកវិទ្យារបស់សិស្សកម្ពុជា ៥៧គម្រោង ត្រៀមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ ឆ្នាំ២០២៦

គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេស​ជប៉ុន បើកទទួលពាក្យ

យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេស​ជប៉ុន នាចុងខែកក្កដា ខាងមុខ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៧យ៉ាង ដែលគួរចៀសវាងមុនពេលចូលគេង

ការគេងមិនលក់នៅពេលយប់ មិនមែនបណ្តាលមកតែពីជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ឬតែប៉ុណ្ណោះទេ, យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អាហារដែលអ្នកទទួលទានមុនពេលចូលគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គុណភាព…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ ការប្រើទូរស័ព្ទរបស់សិស្សក្នុងសម័យឌីជីថល គួរមានការគ្រប់គ្រងតាមអាយុ និងការណែនាំពីមាតាបិតា

ក្នុងសម័យបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងទូលំទូលាយក្នុងសង្គម។ អ្នកជំនាញលើកឡើងថា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុគសម័យ AI លោកស្រី សំណាង វិធាវី លើកទឹកចិត្តក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យា

ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្ន​វត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សិស្សជាង២ពាន់នាក់នៅកំពង់ធំទទួលអត្ថប្រយោជន៍ពីគម្រោងកែលម្អគុណភាពអប់រំបឋមសិក្សា

សិស្សជាង ២៤០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងការរៀនរបស់កុមារកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វេសឡាញគ្រុបរៀបចំព្រឹត្តិការណ៍៤ ដើម្បីបង្ហាញផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំរយៈពេល១៨ឆ្នាំ និងសម្ពោធដំណើរការកម្មវិធីសិក្សាអន្តជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាស…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វិធីជួយកូនតូចៗឱ្យបាត់មួម៉ៅ និងមានអារម្មណ៍ស្ងប់ស្ងាត់ឡើងវិញ

នៅក្នុងការរស់នៅ កុមារតូចៗតែងតែទទួលរងនូវឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនលើសលប់ ដែលពេលខ្លះខួរក្បាលដ៏តូចរបស់ពួកគេមិនទាន់អាចបន្ស៊ាំ ឬចាត់ចែងព័ត៌មានទាំងនោះបានទាន់ពេលវេលាឡើយ។ ស្ថានភាពនេះ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon