វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ជំនាញដែលត្រូវផ្តល់ជូនរួមមាន ៖ ការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន៩០នាក់, ការថែទាំ និងជួសជុលរថយន្ត ចំនួន ៩០នាក់, សេវាកម្មកុំព្យូទ័រ ចំនួន៩០នាក់, ការងារការ៉ូ ចំនួន ៩០នាក់, ការតម្លើងបណ្តាញបំពង់ទឹក ចំនួន៩០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ចំនួន៩០នាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន ៩០នាក់, សេវាកម្មរដ្ឋបាល ចំនួន៩០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៩០នាក់, ធុរកិច្ចភេសជ្ជៈ ចំនួន៩០នាក់ និងជំនាញជួសជុលទោចក្រយានយន្តចំនួន៩០នាក់។
លក្ខខណ្ឌ នៃការជ្រើសរើស ៖ យុវជនមានអាយុចាប់ពី១៥ឆ្នាំឡើង, យុវជនមានបណ្ណសមមធ៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណសម្គាល់ជនមានពិការភាព, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណមូលនិធិសមធម៌សុខាភិបាល, យុវជនដែលឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់។

អត្ថប្រយោជន៍ ៖ ការសិក្សាដោយឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ ដោយសិក្សាពេញម៉ោង សម្រាប់យុវជនមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាររងហានិភ័យ, មានផ្តល់ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ផ្តល់កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, ទទួលបានឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។
ឯកសារក្នុងការដាក់ពាក្យចូលរៀន ៖ សៀវភៅគ្រួសារ (កូពី), សំបុត្រកំណើត (កូពី), អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (កូពី), រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៣x៤) ចំនួន២សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់ជនមានពិការភាព ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់។
កាលបរិច្ឆេទចុះឈ្មោះចូលរៀន ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់វិទ្យាស្ថាន ដែលមានទីតាំងស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ផ្លូវចូលវត្តភ្នំជញ្ជាំង) ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 095 934 447៕































