យុវតី៤រូប រួមគ្នាបង្កើតកម្មវិធីទូរស័ព្ទព្យាបាលជំងឺផ្លូវចិត្ត ដើម្បីបិទគម្លាតរវាងអ្នកជំងឺ និងអ្នក​ជំនាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដោយ​មើលឃើញ​ថា អ្នកមានបញ្ហា​ផ្លូវចិត្ត​នៅ​កម្ពុជា​ភាគច្រើន​​មិន​អាច​ស្វែង​រក​អ្នក​ប្រឹក្សា ក៏​ដូចជា​អ្នកជំនាញ​ផ្នែកផ្លូវចិត្តបាន យុវតី​ដែលជា​និស្សិត​នៃសាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានីភ្នំពេញ ចំនួន៤រូប បាន​រួមគ្នា​ដោះស្រាយបញ្ហា​​នេះ តាមរយៈ​ការ​បង្កើត​កម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា Hermit App។ កម្មវិធីទូរស័ព្ទដៃមួយ​នេះ គេ​រំពឹងថា នឹងចូលរួមដោះស្រាយបញ្ហាគម្លាតរវាងអ្នកជំងឺផ្លូវចិត្ត និងអ្នកជំនាញ និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តឱ្យបានទូលំទូលាយក្នុងសង្គមកម្ពុជា។

យុវតី ព្រៀម ស្រីនិច និស្សិតឆ្នាំទី១ ជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត លើកឡើងថា កម្មវិធីទូរស័ព្ទនេះ មានលក្ខណៈពិសេសចំនួន ៣ចំណុចសំខាន់ៗរួមមាន ៖ ទី១ អ្នកប្រើអាចធ្វើតេស្ត ដើម្បីសិក្សាពីស្ថានភាពផ្លូវចិត្តខ្លួនឯង, ទី២ ប្រសិនបើលទ្ធផលតេស្ត បង្ហាញអ្នកប្រើមានបញ្ហាផ្លូវចិត្តកម្រិតស្រាល កម្មវិធី នឹងណែនាំនូវវិធីសាស្ត្រ ដើម្បីព្យាបាលខ្លួនឯង និងទី៣ ករណីលទ្ធផលតេស្ត្របង្ហាញថា អ្នកប្រើ មានបញ្ហាធ្ងន់ធ្ងរ កម្មវិធីនេះ នឹងភ្ជាប់ទៅអ្នកជំនាញផ្លូវចិត្ត ។ បើតាម​ ស្រីនិច កម្មវិធីទូរស័ព្ទនេះ ផ្ដោតលើការព្យាបាលជំងឺចំនួន ២ គឺ ជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។

យុវតី ព្រៀម ស្រីនិច និស្សិតឆ្នាំទី១ សិក្សាជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត ។

យុវតី វ័យ ២០ឆ្នាំរូបនេះ បន្តថា មូលហេតុដែលក្រុមរបស់ខ្លួនផ្ដោតតែលើការព្យាបាលជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត ព្រោះជំងឺទាំងពីរនេះ កំពុងកើតលើប្រជាជនកម្ពុជាច្រើនជាងជំងឺផ្សេងទៀត។

ត្បិតថា ជំងឺផ្លូវចិត្តមានច្រើន ប៉ុន្តែអ្នកមានជំងឺថប់បារម្ភ និងការបាក់ទឹកចិត្ត មានភាគរយខ្ពស់ ក្នុងសង្គមកម្ពុជា។ តាមដែលយើងស្រាវជ្រាវ បានរកឃើញថា ប្រជាជនកម្ពុជាប្រហែលជា ៧លានកំពុងមានបញ្ហាផ្លូវចិត្តអ្វីមួយ ហើយក្នុងចំណោមនោះ មានកន្លះលាននាក់ កំពុងមានបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្ត…

យុវតី វ៉ុន ប៊ុនកុសម: ជាសមាជិកក្រុមមួយរូបទៀត និងជានិស្សិតឆ្នាំទី១ កំពុង​សិក្សាជំនាញសន្តិសុខសាយប័រ បញ្ជាក់ប្រាប់ AMS Education ថា មូលហេតុដែលក្រុមរបស់ខ្លួន បង្កើតកម្មវិធីទូរស័ព្ទនេះឡើង គឺមានគោលគំនិត ៣សំខាន់ ទី១ ជួយអ្នកខ្មាសអៀនស្វែងរកសេវាផ្លូវចិត្ត ដោយផ្ទាល់អាចស្វែងរកអ្នកជំនាញផ្លូវចិត្តនៅលើអេប, ទី២ លើកកម្ពស់ការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាផ្លូវចិត្ត និងទី៣ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ខណៈបច្ចុប្បន្ន អ្នកធ្លាប់ឆ្លងកាត់របបប៉ុលពត ក៏មានបញ្ហាការប៉ះទង្គិចផ្លូវចិត្ត (PTSD) ច្រើនក្រាស់ក្រែងដែរ។

យ៉ាងណាក៏ដោយ បើតាម​ការ​បញ្ជាក់របស់ យុវតី អ៉ិន លាវសុវីន ដែលជាសមាជិកក្រុម និងជានិស្សិតឆ្នាំទី១ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតថា កម្មវិធីទូរស័ព្ទ Hermit App កំពុងដំណើររៀបចំ និងសាកល្បង ហើយអាចដំណើរការជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។ ហើយ​នៅដំណាក់កាលដំបូង អ្នកប្រើប្រាស់គោលដៅ គឺសិស្សវិទ្យាល័យ និស្សិត និងអ្នកទើបតែបញ្ចប់ការសិក្សាសាកលវិទ្យាល័យ ហើយឈានចូលជីវិតការងារជាលើកដំបូង។

គម្រូកម្មវិធីទូរសព្ទ ព្យាបាលសុខភាពផ្លូវចិត្ត Hermit App ។

សុវីន បន្តថា មុននឹងពង្រីកវិសាលភាពឱ្យបានទូលាយ ក្រុមរបស់ខ្លួន កំណត់គោលដៅត្រឹមយុវជនអាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ និងអ្នករស់នៅទីក្រុង ដែលមាន ឧបករណ៍ សម្ភារៈ និងអ៊ីនធឺណិតប្រើគ្រប់គ្រាន់សិន។ ទើបពង្រីកទៅដំណាក់កាលបន្ទាប់ទៀត។

គួរ​ជម្រាបជូនថា គម្រោង កម្មវិធីទូរស័ព្ទព្យាបាលផ្លូវចិត្ត Hermit នេះ ក៏បានចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​គំនិត​សហគ្រិនភាព Innovative Teach Challenge ឆ្នាំ២០២៤ ដោយ​ទទួលបានជ័យលាភីក្នុងចំណោមក្រុមទាំង១០ ដែលមានគំនិតអាជីវកម្មល្អបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...