វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនដែលស្នើពាក្យប្រឡងយកថ្នាក់បរិញ្ញាបត្រ មានអាយុមិនលើក២៥ឆ្នាំ ជាសិស្សដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣-២០២៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល, បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទស និងវិជ្ជាជីវៈ៣។ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានអាយុមិនលើស៤០ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ឬជានិស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។

កាលបរិច្ឆេទនៃការប្រឡងជ្រើសរើសនិស្សិត នឹងត្រូវបានរៀបចំជា២លើក ដោយលើកទី១ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នឹងជម្រាបដំណឹងនៅពេលក្រោយ ព្រោះមានតែបេក្ខជនដែលបានប្រឡងជាប់លើកទី១ ទើបមានសិទ្ធក្នុងការប្រឡងលើកទី២។ សម្រាប់ទីតាំងប្រឡង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (អគារ២ជាន់) ទៅលើវិញ្ញាប្រឡងចំនួន៥ រួមមាន ភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងអាហារូបករណ៍ អាចទំនាក់ទំនងទៅ ០១២ ៥៣០ ៣១២ / ០៦៩ ៦០៦ ៣៦៣ ឬអាចទៅកាន់ការិយាល័យសិក្សា និងកិច្ចការសិក្សាសិស្ស និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលមានអាស័យដ្ឋាននៅ ភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ចាប់ទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...