កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចូលរួមលើក​កម្ពស់ជីវភាពរបស់អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ

ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លើកឡើងថា កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ១.៥លាននាក់​របស់​រាជរដ្ឋាភិបាល មិនត្រឹមតែជួយ​ដល់យុវជន​ឱ្យ​មានជំនាញ​ប្រចាំជីវិត​ប៉ុណ្ណោះទេ តែ​ក៏​បាន​ជួយ​​លើក​កម្ពស់ជីវភាព​របស់​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធផងដែរ។

លោក វន់ ពៅ ប្រធានសមាគម​ IDEA មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥ លាននាក់ គឺជាឱកាសថ្មីស្រឡាងមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់បង្កើតជំនាញថ្មីមួយទៀត ក្រៅតែពីការលក់ដូរបន្តិចបន្តួចដែលមានប្រាក់ចំណូលទាប។ លោកបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះអាចកែប្រែជីវភាពរបស់ពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះជំនាញវិជ្ជាជីវៈដែលពួកគេទទួលបានជាឱកាសក្នុងការបង្កើតរបរថ្មីដែលមានប្រាក់ចំណូលសមរម្យជាងមុន។ លើសពីនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្លាស់ប្តូមុខរបរថ្មីបានបន្ទាប់ពីបានសិក្សាជំនាញ។

ជាមួយគ្នានេះ លោក វន់ ពៅ ក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកទទួលយកឱកាសក្នុងការសិក្សាជំនាញដ៏សំខាន់មួយនេះដើម្បីផ្លាស់ប្តូជីវភាពអនាគតរបស់ពួកគេ។

ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងដំណើរការរយៈពេល១ឆ្នាំមកហើយ ដោយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជា និងកែប្រែអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងពលរដ្ឋកម្ពុជា។

បើតាម​នាយកវិទ្យាស្ថាន NTTI កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ បានដំណើរការយ៉ាងរលូន និងទទួលបានពលរដ្ឋចុះឈ្មោះរៀនជំនាញរាប់ម៉ឺននាក់ក្នុងរយៈពេល១ឆ្នាំមកនេះ។ ដោយឡែកយុវជនដែល​បាន​បញ្ចប់​ការ​សិក្សាជំនាញទាំងនោះ ក៏​ទទួលបានការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។  

សូមជំរាបជូនថា រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​ជ្រើសរើសយុវជនក្រីក្រ ​យុវជន​មក​ពីគ្រួសារងាយរងគ្រោះ កម្មករ​និយោជិត អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១លាន៥សែននាក់ សម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា ជាពិសេស​នៅក្នុងវិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗ​ទៀតដែលកំពុងមានតម្រូវការ។

យោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិត​ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មក​ដល់​ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ ទទួលបាន​ការ​ចុះឈ្មោះចូលរៀន​ពី​យុវជន កម្មករនិយោជិត ក៏​ដូចជាអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សរុ​បប្រមាណជាង ៧៣០០០នាក់ ក្នុងនោះ​បាន​បញ្ចប់ការ​សិក្សា​ចំនួនជាង ១៤០០០នាក់ ដោយ​ពួកគេ​ទទួលបាន​ការងារធ្វើ និង​មាន​ចំណូលសមរម្យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *