អ្នកនាំពាក្យ ៖ គ្រូបង្រៀនជាប់កិច្ចសន្យាជាង១.៣ម៉ឺននាក់ នឹងជួយបំពេញកង្វះគ្រូបង្រៀននៅកម្ពុជា

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រូបង្រៀន ជាពិសេសនៅក្នុងកម្រិតបឋមសិក្សា នាពេលបច្ចុប្បន្ននេះក្រសួងអប់រំ​ កំពុងតែប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាជាង ១.៣ម៉ឺននាក់នៅទូទាំងប្រទេស ដើម្បីឱ្យសាលារៀនអាចដំណើរការជាទូទៅ។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍បន្ថែមថា ទាក់ទងទៅនឹងការបណ្ដុះបណ្ដាល និងបំពេញតម្រូវការគ្រូបង្រៀន គឺក្រសួងអប់រំ តែងតែធ្វើការងារជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈក្នុងការផ្ដល់តម្រូវការគ្រូបង្រៀនជារៀងរាល់ឆ្នាំ ដើម្បីទទួលការបណ្ដុះបណ្ដាលដែលបំពេញនូវចំនួនដែលខ្វះខាត ដ៏ដូចជាគ្រូបង្រៀនដែលចូលនិវត្តន៍ ឬការផ្លាស់ប្ដូរក្របខណ្ឌទៅកន្លែងផ្សេង ឬគ្រូបង្រៀនដែលបានបញ្ចប់ការងារជាគ្រូបង្រៀន។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា គ្រូបង្រៀនជាប់កិច្ចសន្យា ដែលចេញទៅបង្រៀនបានបញ្ជាក់ច្បាស់អំពីគុណវុឌ្ឍិដែលត្រូវមាន ហើយក្រសួងក៏បាន​ផ្ដល់នូវការបណ្ដុះបណ្ដាលជាប្រចាំ ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនប្អូនៗសិស្សានុសិស្ស។ លោកជំទាវ ឃួន វិច្ឆិកា បន្តថា ទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាល ក្រសួងអប់រំ តែងមានការកែលម្អជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនក្របខណ្ឌ មានគុណវុឌ្ឍិដែលសមស្របអាចបង្រៀនគ្រប់កម្រិតទាំងក្នុងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានចេញផ្សាយ​នូវ​របាយការណ៍​មួយ​​ដោយបង្ហាញថា ប្រទេស​កំពុងអភិវឌ្ឍ​ដែល​ក្នុងនោះ​រួមមានទាំង​ប្រទេស​កម្ពុជាផងដែរ កំពុងប្រឈម​នឹង​កង្វះគ្រូបង្រៀន ជាពិសេស​គ្រូបង្រៀន​ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា គណិតវិទ្យា និង​វិស្វកម្ម (STEM)។ របាយការណ៍​ដដែលបញ្ជាក់ថា ប្រសិន​បើ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ចង់បន្តរីកចម្រើន​ប្រកប​ដោយ​វិបុលភាព គុណភាពអប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ជួយ​ប្រទេស​ក្នុង​តំបន់​ធ្វើ​អន្តរកម្ម​ពីទីតាំង​ផលិតកម្ម​ទៅជាមជ្ឈមណ្ឌល​ចំណេះដឹង និង​បច្ចេកវិទ្យា ដែល​ត្រូវ​ការ​ជ្រើសរើស​គ្រូ​បង្រៀន​ថ្មី​ចំនួន ៦៩លាននាក់ ដើម្បីសម្រេច​បាន​ការ​អប់រំ​បឋម និង​មធ្យមសិក្សា​ជាសកល​នៅ​ឆ្នាំ​២០៣០។

សិស្សានុសិស្ស៖ រូបភាពពី ADB

យោង​តាមទិន្នន័យ​ដែលបង្ហាញ​នៅ​ក្នុង​ផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀន​ឆ្នាំ២០២៤-២០៣០ កាលពីឆ្នាំ​២០២១ ប្រទេស​កម្ពុជា​​មាន​គ្រូប​ង្រៀន​ចំនួន ៦៤,៤៦% ដែល​មិន​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ហើយ​ប្រហែលជា ១ ភាគ ៤ នៃគ្រូបង្រៀនបឋមសិក្សា និង​ជិតពាក់កណ្តាល​នៃគ្រូ​បង្រៀន​មធ្យមសិក្សា​មិន​មាន​គុណវុឌ្ឍិ​ស្រប​តាម​ស្តង់ដាគ្រូបង្រៀន។ ជាមួយ​គ្នានេះ ក្រសួងអប់រំ​ទទួលស្គាល់សារៈសំខាន់ នៃគុណភាពគ្រូបង្រៀន និងកំណត់កំណែទម្រង់​គ្រូបង្រៀន​ជាអាទិភាព​យុទ្ធសាស្រ្តចម្បង​សម្រាប់វិស័យ​អប់រំ និងផែនការយុទ្ធសាស្រ្ត​វិស័យ​អប់រំ​នាពេលបច្ចុប្បន្ន និង​អនាគត ដូច្នេះ​នៅ​ក្នុងផែនការ​សកម្មភាព​គោលនយោបាយ​ស្តីពីគ្រូបង្រៀន​ឆ្នាំ២០២៤-២០៣០ ក្រសួងអប់រំ​បានផ្តោត​លើយុទ្ធសាស្រ្តចំនួន ៤ ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​គ្រូបង្រៀន​ដែលមានលក្ខណៈ​រួម​គ្រប់ជ្រុងជ្រោយ រួមមាន ការគ្រប់គ្រងគ្រូបង្រៀន, បរិវត្តកម្មភាពជាអ្នកដឹកនាំ, ការអប់រំគ្រូបង្រៀនផ្តោតលើ​ការ​អប់រំសតវត្សរ៍ទី២១ និង អត្តសញ្ញាណ ការអភិវឌ្ឍគ្រូបង្រៀន ផ្តោត​លើ​គុណតម្លៃ និ​ងវិជ្ជាជីវៈ​គ្រូបង្រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *