រដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវដល់បេក្ខជន​ប្រឡង​បាក់ឌុបគោរព​បទបញ្ញត្តិនៃការប្រឡង និងថែរក្សា​សុខភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មុន​មួយថ្ងៃនៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវ​ទៅដល់បេក្ខជន​ទាំងអស់ សូម​គោរព​បទបញ្ញត្តិនៃការ​ប្រឡង ហើយ​ជាមួយ​គ្នា​នេះ ក៏​មិន​ត្រូវភ្លេច​ក្នុងការ​ថែរក្សា​សុខភាពផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ស្អែកនេះ “ខ្ញុំសូមអំពាវនាវ​ដល់ក្មួយៗជាបេក្ខជនទាំងអស់ត្រូវ​គោរព​បទបញ្ញាតិ​នៃការ​ប្រឡង​ឱ្យបានល្អ ជាពិសេសមិនត្រូវ​យកតាមខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅ​ឯកសារ​ផ្សេងៗចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត និង​មិន​ត្រូវ​ប្រព្រឹត្តសកម្មភាព​ផ្ទុយ​ពីបទបញ្ញាត្តិនៃការប្រឡងឡើយ”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​មិនភ្លេច​ប្រាប់ទៅ​ដល់បេក្ខជន ត្រូវថែរក្សា​អនាម័យ និង​សុខភាព​ឱ្យបានល្អ ដោយ​ត្រូវ​ទទួលទានដំណេក បរិភោគអាហារ និង​ទទួលទានទឹកស្អាត ជាពិសេសទទួលទានអាហារពេលព្រឹក​ឱ្យ​បានគ្រប់គ្រាន់ ដើម្បីមានភាពក្លាហាន អារម្មណ៍​នឹងនរ ប្រកបដោយភាពជឿជាក់ និង​ប្រុងប្រយ័ត្នក្នុងពេលប្រឡង។

ក្រៅពីការអំពាវនាវ​ឱ្យ​បេក្ខជនគោរព​នូវបទបញ្ញត្តិនៃការប្រឡង និង​ថែរក្សាសុខភាព ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​បានប្រាប់​ទៅ​ដល់បេក្ខជនទាំងអស់ ​ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ផងដែរ នៅ​ក្នុងពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡង។ ហើយ​ជាចុងក្រោយ ឯកឧត្តម​ក៏​បាន​ជូនពរក្មួយៗជាបេក្ខជនទាំងអស់ សូមទទួលបានលទ្ធផលល្អ​នៅក្នុងការ​ប្រឡងគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង​ ៨ តុលា មានបេក្ខជនចុះឈ្មោះប្រឡង​សរុបចំនួន ១៣៧,០៤០នាក់ (ស្រី ៧៤៨៨២នាក់) ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៣៩,៣៥៨នាក់ (ស្រី ២៣៧១៥នាក់) ចំណែក ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧,៦៨២នាក់ (ស្រី ៥១១៦៧នាក់)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *