៣ជំហានដើម្បីរក្សាផលិតភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ការបង្កើនផលិតភាព និងសុភមង្គលនៅផ្ទះ ឬកន្លែងការងារ និងការរំពឹងធ្វើយ៉ាងណាប្រើរយៈពេលធ្វើការតិចប៉ុន្តែទទួលលទ្ធផលច្រើន បានក្លាយជាប្រធានបទជជែកមិនដាច់ស្រេច ជាពិសេសចំពោះបុគ្គលដែលគិតគូរអំពីតុល្យភាពរវាងការងារ និងការថែរក្សាគ្រួសារ មិត្តភាព និងភារកិច្ចសំខាន់ដទៃទៀត។ ដោះស្រាយនឹងចំណោទមួយនេះ ការកាត់បន្ថយពេលដែលធ្វើឱ្យគេមានអារម្មណ៍ថារវល់ប៉ុន្តែមិនទទួលបានលទ្ធផល គឺជាការសន្សំពេលដើម្បីបញ្ចប់កិច្ចការសំខាន់ៗ និងបង្កើនអត្ថន័យចំពោះដំណើរជីវិត បន្ថែមពីនោះ តាមរយៈគេហទំព័រ Harvard Business Review បានបង្ហាញជំហាន មួយចំនួនដើម្បីរក្សាផលិតភាពបន្ថែម។

ជំហានទី១ ៖ កុំទាន់ចូលទៅដល់ការគិតសកម្មភាពស្មុគស្មាញច្រើន គឺចាប់យកក្រដាសទទេស្អាត រួចគូសពុះចែកជាពីរ ដោយគូសឱ្យចំកណ្តាលសន្លឹកនៃក្រដាសនោះ។

ជំហានទី២ ៖ សរសេរចេញនូវអ្វីដែលប៉ងប្រាថ្នា និងជាផ្នែកដ៏សំខាន់មួយដែលអ្នកចង់ឱ្យកើតមានក្នុងពេលខាងមុខ ឬក៏ការសរសេរក្ដីរំពឹងពាក់ព័ន្ធនឹងលទ្ធផលណាមួយឱ្យប្រសើរជាងមុន មួយវិញទៀតការប្តេជ្ញាកាត់បន្ថយស្រ្តេសក៏ត្រូវតែដាក់គោលដៅឱ្យជាក់លាក់ដែរ ប៉ុន្តែសរសេរជាចំណុចគោលៗប៉ុណ្ណោះ។ ជាឧទាហរណ៍ អ្នកមានគម្រោងពង្រីកវិសាលភាពនៃការគិតឱ្យមានភាពទូលំទូលាយជាងមុន។​

ការបង្កើនផលិតភាព និងសុភមង្គលនៅផ្ទះ ឬកន្លែងការងារ និងការរំពឹងធ្វើយ៉ាងណាប្រើរយៈពេលធ្វើការតិចប៉ុន្តែទទួលលទ្ធផលច្រើន បានក្លាយជាប្រធានបទជជែកមិនដាច់ស្រេច ជាពិសេសចំពោះបុគ្គលដែលគិតគូរអំពីតុល្យភាពរវាងការងារ និងការថែរក្សាគ្រួសារ មិត្តភាព និងភារកិច្ច.....

ជំហានទី៣ ៖ បន្ទាប់ពីរកឃើញកិច្ចការសំខាន់ៗ ធំៗ ជាកិច្ចបន្ទាប់ គឺការយកចំណុចគោល ទាំងនោះទៅសរសេរពង្រាយជាសកម្មភាពតូចៗ មិនថាជាគោលដៅពាក់ព័ន្ធនិងការងារ  ជីវិតផ្ទាល់ខ្លួន ឬក៏គ្រួសារនោះទេ គឺត្រូវបំបែកលម្អិតដូចគ្នា។ ឧទារហណ៍ ដើម្បីសម្រេចបំណងចង់ក្លាយជាមនុស្សមានគំនិតទូលំទួលាយជាងមុន គឺត្រូវមានសកម្មភាពដែលត្រូវបំពេញដូចជា ស្វែងរកឱកាសថ្មីៗ សរសេរឱ្យបានច្រើន អានឱ្យបានច្រើន និងសិក្សាស្វែងយល់ជានិច្ច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *