ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេលប្រាំបីសប្ដាហ៍ និងទទួលបានកម្រិតសិក្សាបែបសាកលវិទ្យាល័យ។

វគ្គសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន Creating and Implementing Online Courses, Teaching English Academic Writing to Speakers of Other Languages, Teaching English for Critical Intercultural Awareness, Professional Development for Teacher Trainers, Fostering Student Motivation and Engagement, Teaching English to Young Learners, Teaching Grammar Communicatively, TESOL Methodology , Teaching English for Environmental Awareness, Using Educational Technology in the English Language Classroom និងTrauma-Sensitive Teaching for the English Language Classroom ។

លក្ខខណ្ឌបេក្ខជនក្នុងដាក់ពាក្យ ៖ បេក្ខជនជាជនជាតិខ្មែរ ជាគ្រូឯកទេសភាសាអង់គ្លេស មានការតាំងចិត្ត និងប្តេជ្ញាចិត្តដើម្បីបញ្ចប់វគ្គសិក្សាដែលផ្តល់មូលនិធិពេញលេញដែលមានតម្លៃ ១៥០០ដុល្លារក្នុងម្នាក់ មានជំនាញអាន និងសរសេរភាសាអង់គ្លេសបានល្អ ( មាន TOEFL ៥៥០ ឬសមមូល) រស់នៅក្នុងប្រទេសកម្ពុជាពេញលេញក្នុងកំឡុងពេលសិក្សាជំនាញនេះ, អាចចំណាយពេល មួយ ឬពីរម៉ោងតាមអ៊ីនធឺណិតក្នុងមួយថ្ងៃសម្រាប់រយៈពេលនៃវគ្គសិក្សា និងអាចប្រើប្រាស់កុំព្យូទ័រ និងមាន Internet ប្រើប្រាស់គ្រប់គ្រាន់។ ជាមួយគ្នានេះ បេក្ខជនត្រូវមានជំនាញមូលដ្ឋានក្នុងការបង្កើតឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ក្នុងការប្រើប្រាស់ព័ត៌មានសម្ងាត់ដើម្បីចូលគេហទំព័រដែលមានសុវត្ថិភាព ការទាញយក និងផ្ទុកឯកសារ។

ដើម្បីធ្វើការស្នើពាក្យសិក្សា បេក្ខជនអាចចូលទៅស្វែងរកព័ត៌មានលម្អិតបន្ថែម និងចុះឈ្មោះតាមរយៈ https://kh.usembassy.gov/online-professional-english…/ ។ ចាប់ទទួលចុះឈ្មោះពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»