នាយករដ្ឋមន្រ្តី ៖ ចំនួនកើនឡើងនៃអ្នក​​ដាក់ពាក្យប្រឡងធ្វើមន្រ្តី បញ្ជាក់ពីការជឿទុកចិត្ត​ទៅលើប្រព័ន្ធប្រឡងរបស់រាជរដ្ឋាភិបាល

ការកើនឡើង​យ៉ាងច្រើន នៃអ្នក​ដាក់ពាក្យ​ប្រឡង នៅ​ពេល​មានការ​ជ្រើសរើស​មន្រ្តីរាជការ​ម្តងៗ ត្រូវ​បានសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា លើក​ឡើងថា វាបានបញ្ជាក់ពី​ការ​ជឿទុកចិត្ត​ទៅ​លើ​ប្រព័ន្ធរបស់រាជរដ្ឋាភិបាល​ ប្រកប​ដោយ​សុក្រឹត្យភាព។

ក្នុងពិធីបិទវគ្គឆ្នាំ​២០២៣ និង​បើកវគ្គបណ្តុះបណ្តាល​ឆ្នាំ​២០២៤ របស់សាលា​ភូមិន្ទរដ្ឋបាល នាព្រឹក​ថ្ងៃទី១០ មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានរៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្រ្តី​សរុប​ចំនួន៦វគ្គរួមមកហើយ និង​កំពុងត្រៀម​ប្រឡង១វគ្គទៀត ដែលជាវគ្គទី៧ នៅពេលខាងមុខឆាប់ៗនេះ។ សម្តេចធិបតីបន្តថា ការប្រឡងវគ្គទី១ គឺប្រឡង​ជ្រើស​រើស​មន្រ្តីកសិកម្ម នៅ​ឆ្នាំ​២០២៣ ដោយ​រើសមន្រ្តីចំនួនត្រឹម​តែ ២៥០នាក់ ប៉ុន្តែអ្នក​ដាក់ពាក្យ​មាន​រហូត​ដល់ ១២៧០០នាក់ ហើយ​ចម្រាញ់​នៅ​ត្រឹម ៣៣០០នាក់។ ចំណែក​ការ​ប្រឡង​វគ្គទី៦ ដែល​ជា​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ គឺមានអ្នក​ដាក់ពាក្យ​ប្រឡង​រហូត​ដល់ទៅ ៥១ ៨៤៩នាក់ ហើយ​អ្នក​ដែលមានសិទ្ធិប្រឡង​គឺមាន​ចំនួនជាង ៣៣ ០០០នាក់ ខណៈតម្រូវការ គឺមានត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ ហើយសម្រាប់ការ​ប្រឡង​វគ្គទី៧នាពេលខាងមុខ គឺការប្រឡងជ្រើសរើស​គ្រូបឋមសិក្សា គឺមានអ្នកដាក់ពាក្យរហូតដល់ ៦៧០០០នាក់ និងត្រូវបានចម្រាញ់​នៅ​ត្រឹម ៣៨០០០នាក់ ខណៈ​ក្រសួងជ្រើសរើស​ត្រឹមតែ ១៣៤៧នាក់។

តាមរយៈទិន្នន័យ នៃអ្នក​ដាក់ពាក្យ​ប្រឡង​នេះ សម្តេចនាយករដ្ឋមន្រ្តីបានធ្វើការ​កត់សម្គាល់ថា មនុស្សកាន់តែច្រើន​ឡើងបានដាក់ពាក្យ​ប្រឡង ដែលបញ្ជាក់ពីការជឿទុកចិត្ត​ទៅ​លើប្រព័ន្ធប្រឡងជ្រើសរើស​មន្រ្តី ដែលផ្អែក​ទៅលើ គុណាធិបតេយ្យ យុត្តិធម៌ សុក្រឹត្យភាព បរិយាបន ពោលគឺ អ្នកចេះ គឺជាប់ដោយមោទនៈភាព ហើយ​អ្នក​ដែលមិនជាប់ គឺមិនជាប់ដោយអស់ចិត្ត។

យ៉ាងណាក៏ដោយ សម្តេចធិបតីក៏​មិន​ភ្លេច​រំលេចទេថា សម្រាប់កិច្ច​ការ​មួយនេះ ​គឺមិន​មែនកើតឡើង​ដោយ​ភាពចៃដន្យ​នោះទេ ពោលគឺវាអាចកើតឡើងដោយឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់​របស់ថ្នាក់ដឹកនាំ និង​មន្រ្តីអនុវត្តន៍ នៃគណៈកម្មការ​ប្រឡង និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ នៅ​ក្នុង​ការ​អនុវត្តកិច្ច​ការ​ដោយហ្មត់ចត់​របស់គណៈកម្មការតាក់តែង និង​គ្រប់គ្រងវិញ្ញាសា។ ក្នុងនោះ​សម្តេចធិបតី​ក៏​បានអំពាវនាវ​ដល់​គណៈកម្មការ និង​បងប្អូនទាំងអស់ សូម​ចូលរួម​ដើម្បី​ជំរុញ​ការ​បង្កើន​សុក្រឹត្យភាព និង​ធានាសុក្រឹត្យភាព ដើម្បីធានា​នូវ​ភាពជឿជាក់ ធានា​បាននូវ​សមត្ថភាព​របស់​មន្រ្តី។

សម័យឥឡូវ​មិន​មែន​សម័យ​ដែលប្រឡង​មិន​ជាប់​មន្រ្តីដាច់ពោះនោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ ។ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចរួមគ្នា​ឱ្យប្រព័ន្ធមួយនេះជោគជ័យ។ ហើយ​ជាពិសេស​សុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្តង…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ សម្តេចធិបតី ក៏​បានធ្វើការ​ព្រមានផងដែរ ដោយថា មន្រ្តីដែលចូលបម្រើរដ្ឋ គឺត្រូវ​វិនិយោគ​កម្លាំង​ចិត្ត កម្លាំងកាយ ខិតខំ​ប្រឹងប្រែងរៀនសូត្រ ដោយ​មិន​ត្រូវ​វិនិយោគរកខ្សែ រកថវិកាដើម្បីសូកប៉ាន់នោះទេ ។ សរុបជារួម សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​ធានា​ដើម្បីសុក្រឹត្យភាព និង​ភាពត្រឹមត្រូវ​នៅពេលប្រឡង ជាកិច្ច​ការ​ធំ​សម្រាប់ការ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់កូនខ្មែរ ដែលចង់ក្លាយ​ទៅជា​មន្រ្តី​បម្រើរាស្រ្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។