វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្តេជ្ញាជួយដល់យុវជនក្នុងមូលដ្ឋានឱ្យមានជំនាញ និងការងារច្បាស់លាស់ក្នុងជីវិត

ស្របទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញពីជាង៤០០ក្រុមហ៊ុន រោងចក្រ​ សហគ្រាសទូទាំងខេត្តកំពង់ស្ពឺ​នាពេលបច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បាននឹងកំពុងសម្រេចបាននូវការផលិតធនធាន​មនុស្ស​ប្រកប​ដោយជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះផងដែរ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានបង្ហាញពីចក្ខុវិស័យថា គោលដៅ​ដែលវិទ្យាស្ថានចង់ផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនោះ គឺប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស​យុវជន​ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យតែម្តង ពោលគឺផ្តល់ឱកាសដល់ អ្នកដែលបាន​បោះបង់​ការសិក្សា អ្នកពុំទាន់មានជំនាញច្បាស់លាស់​ និងអ្នកពុំទាន់មានការងារធ្វើ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្តេជ្ញាថា នឹងជួយដល់សិស្សទាំងអស់មិនត្រឹមតែទទួល​បាននូវ​ជំនាញពិតប្រាកដមួយប៉ុណ្ណោះទេ តែថែមទាំងជួយដល់សិស្សទទួលបានការងារ​ធ្វើក្រោយរៀនចប់​ទៀតផង ស្របទៅតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ  «រៀនចប់ រៀនចេះ មានការងារធ្វើ»។ ជាក់ស្តែង នៅក្នុងជំហានទី១ នៃការសិក្សា «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលមានសិស្សសរុបចំនួន ៤១៨នាក់ (ក្នុងនោះ សិស្សស្រីចំនួន ៦៣នាក់) បានបញ្ចប់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជំនាញ​ក្នុង​វិទ្យាស្ថាន​រយៈពេល​៤ខែ​រួចមកហើយ និងកំពុងចុះហាត់ការផ្ទាល់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មុននឹងចេញ​ប្រកប​ការងារ​ទៅតាមជំនាញរបស់ពួកគេ ដែលអាចទទួលបានប្រាក់ចំណូលចន្លោះពី ៣០០ដុល្លារ ដល់ជាង​៨០០ដុល្លារអាមេរិកក្នុងមួយខែ។

យុវជន នេន ដា ជាសិស្សជំនាញជួសជុលរថយន្ត និងកំពុងហាត់ការលើជំនាញសិក្សារបស់ខ្លួន និយាយទាំងទឹកមុខញញឹម និងក្តីសង្ឃឹមថា៖ «ខ្ញុំប្តេជ្ញារៀនឲ្យចប់ ឲ្យចេះ​ និងមានការងារធ្វើ»។​ យុវជនរូបនេះ បាន​សម្តែង​ការ​ពេញចិត្តជាខ្លាំងចំពោះការទទួលបានឱកាសសិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ដោយមិន​មាន​ការបង់ថ្លៃ និងទទួលបានការយកចិត្តទុកជាខ្លាំងពីគ្រូបណ្តុះបណ្តាល​នៅវិទ្យាស្ថានពហុ​បច្ចេក​ទេស​ខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង គឺជាគ្រឹះស្ថានដ៏ធំមួយដែលកំពុងបណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់១៩មុខជំនាញទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេសយុវជន​ដែល​មកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលរាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​​អនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក​ ។

មុខជំនាញទាំង១៩ ដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្តល់ការបណ្តុះបណ្តាល​ រួមមាន៖ ១. ការងារកំបោរ ២.​ ការដំឡើងបណ្តាញបំពង់ទឹក ៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ៤. ការដំឡើងពុម្ភ ៥.​ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ៦. ការផ្សារអគ្គិសនី ៧. ការថែទាំ និងជួសជុលរថយន្ត ៨.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ៩.ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត ១០. សេវាកម្មធនធានមនុស្ស ១១. សេវាកម្មកុំព្យូទ័រ ១២.សេវាកម្មអតិថិជន ១៣. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៤.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥.ធុរកិច្ចភេសជ្ជៈ ១៦.ការធ្វើម្ហូបខ្មែរ ១៧.ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ១៨.ការចញ្ចឹម និងថែទាំត្រីប្រា និង១៩.ការកែច្នៃបន្លែ និងផ្លែឈើ។

ទន្ទឹមនេះ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនផ្ទាល់ និង ក្រុមគ្រួសារ​ដែលមាន​កូនចៅពុំទាន់​មានចំណេះ​ជំនាញ​ណាមួយច្បាស់លាស់នោះទេ សូមជួយជំរុញពួកគាត់​ឱ្យ​មកចុះឈ្មោះសិក្សាលើជំនាញណាមួយ ក្នុងចំណោម​ជំនាញ​ទាំង១៩ ដែលវិទ្យាស្ថានបានត្រៀមជាស្រេច​ក្នុងការបណ្តុះបណ្តាលដល់ពួកគាត់។ នេះជាឱកាសពិសេសណាស់ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល​នាពេលនេះ គឺយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនបង់ថ្លៃសិក្សានោះទេ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលថែមទៀត ចំណែកយុវជន និងពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៥ឆ្នាំដល់៦០ឆ្នាំ ក៏អាចចូលសិក្សាដោយមិនគិតថ្លៃនោះដែរ។ បន្ថែមពីនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏ផ្តល់ជូនកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រ ខ្វះមធ្យោបាយធ្វើដំណើរ និងមានទីលំនៅឆ្ងាយទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...