តើការឱ្យ​កុមារ​រៀន​ភាសាបរទេសចាប់ពីថ្នាក់មត្តេយ្យផ្តល់ផលប្រយោជន៍អ្វីខ្លះ?

បច្ចុប្បន្ននេះ ភាសាបរទេសចំនួនពីរ គឺភាសាអង់គ្លេស និង​ភាសាចិន បានក្លាយទៅជាភាសានាំមុខគេក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាការធ្វើទំនាក់ទំនងពាណិជ្ជកម្មនានានៅលើសាកលលោក ។ ជាមួយ​គ្នានេះ នៅ​កម្ពុជា​បច្ចុប្បន្ន គេ​ក៏​ឃើញ​សាលា​រៀន​ឯកជន​ក្នុងស្រុក បាន​បង្កើត​ឱ្យមានថ្នាក់ភាសាបរទេស​ចាប់តាំងពីថ្នាក់មត្តេយ្យ​ឡើងទៅ ។ តើ​ការ​ឱ្យ​​កុមាររៀន​ភាសាបរទេស​ចាប់ពីថ្នាក់មត្តេយ្យមានផលប្រយោជន៍អ្វីខ្លះសម្រាប់ពួកគេ?

លោកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារតូច និងជានាយិកាសិក្សាធិការក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ថ្នាក់មត្តេយ្យសិក្សាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍកុមារ ដូចជា អភិវឌ្ឍទៅលើញាណទាំង៥ ដែលមានដូចជាការចាប់កាន់ ស្ទាប ហិត ភ្លក់ និងស្តាប់, ការអភិវឌ្ឍទៅលើផ្នែកទាំង៥ ដូចជា អភិវឌ្ឍទៅលើសង្គម និងអារម្មណ៍ ដែលបង្រៀនឱ្យកុមារចេះ មានទំនាក់ទំនងជាមួយកុមារដទៃ និងមនុស្សជុំវិញខ្លួន ដែលជាយាននាំទៅដល់ការអភិវឌ្ឍភាសា, អភិវឌ្ឍបញ្ញាស្មារតី, អភិវឌ្ឍផ្នែករាងកាយក៏ដូចជាការ អភិវឌ្ឍទៅលើជំនាញទន់ ឬជំនាញសតវត្សរ៍ទី២១ ដែលជាជំនាញដ៏សំខាន់មួយធ្វើឱ្យកុមារ មានភាពក្លាហាន មានទំនាក់ទំនង ចេះគិតបែបត្រិះរិះពិចារណា និងមានភាពច្នៃប្រឌិត។

ដោយឡែក ការដាក់បញ្ចូលភាសាបរទេសឱ្យកុមាររៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា លោកស្រី សូនីតា បញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវផ្នែកគរុកោសល្យ កុមារ មានទុនពិសេសនៅក្នុងការរៀនសូត្រភាសាបានល្អជាងមនុស្សធំ ដោយកុមារ អាចរៀនភាសាបានដល់ទៅ៣ ឬរហូតដល់៥ភាសាទៅតាមបរិយាកាស ដែលគេរស់នៅដោយមិនបានកំណត់ថា កុមារដាច់ខាតត្រូវរៀនតែមួយភាសា ឬក៏ពីរភាសា ដើម្បីឱ្យសមល្មមនោះទេ។

លោកឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញអប់រំ និងជាអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា តាមរបត់នៃសេដ្ឋកិច្ចសង្គមប្រទេសជាច្រើននៅក្នុងតំបន់បានងាកមកប្រើប្រាស់ភាសាចិនក្នុងការប្រាស្រ័យទាក់ទងការងារ ក៏ដូចជា ការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាដើម ។ ដោយ​មើលឃើញពីសារៈសំខាន់នេះ បណ្តាញសាលារៀនវ៉េស្ទឡាញន៍ ពិសេសសាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងតាខ្មៅ នៅក្នុងឆ្នាំសិក្សាថ្មីនេះ កុមារដែល ចូលរៀនចាប់ពីថ្នាក់មត្តេយ្យនឹងទទួលបានចំណេះដឹងផ្នែកភាសាចំនួន៣ ដែល មានភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាចិន ដែលជាទុនជួយដល់បុត្រធីតា របស់លោកអ្នកអាចប្រើប្រាស់នៅក្នុងការទំនាក់ទំនងជាសាកលនៅថ្ងៃអនាគត ពោលគឺសិស្សដែលបញ្ចប់ការសិក្សានៅវ៉េស្ទឡាញន៍អាចប្រើប្រាស់ ភាសាអង់គ្លេសបានថ្នឹក ព្រមជាមួយភាសាចិន ដែលអាចធ្វើការប្រាស្រ័យទាក់ទងការងារបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...