វិធីសាស្រ្ត៤ជួយពន្លឿនការបំផុសគំនិតថ្មីៗ

គំនិតថ្មីៗគប្បីឱ្យមនុស្សត្រូវចេះបំផុសសំណួរចម្រុះ ជីកឫស ជីគល់ សរសេរអ្វីដែលបានគិតមកក្រៅ មានសិល្បៈក្នុងការបំប្លែង និងយកគំនិតដែលមានទាំង​ឡាយ​ទៅសាកល្បងជាក់ស្ដែង។ ស្របពេលគំនិតប្លែកៗ ដើរតួរយ៉ាងសំខាន់ក្នុងការជំរុញឱ្យមនុស្សផលិតបាននូវស្នាដៃថ្មីៗ និងជំរុញផលិតភាពការងារ ចំពោះមនុស្សមួយចំនួនហាក់មានគំនិតសម្បូរហូរហៀរ  ខណៈមួយចំនួនទៀតពិបាកក្នុងការបំផុសគំនិតចេញមក។ ដូច្នេះតើត្រូវដោះស្រាយយ៉ាងណា?  យោងតាមគេហទំព័រ Elmhurst University បានបង្ហាញគន្លឹះបួនចំណុចដើម្បីជួយសម្រួលដល់ការបំផុសគំនិតបន្ថែម ឬការចម្រាញ់នូវគំនិតច្នៃប្រតិដ្ឋ។

១. សួរសំណួរ ៖ ដើម្បីពង្រឹងខ្លួនឯងឱ្យក្លាយជាបុគ្គលដែលសម្បូរដោយគំនិត វាពិតជាចាំបាច់ដែលត្រូវចេះបង្កើតសំណួរឱ្យបានទូលាយ ឬបំផុសសំណួរទៅកាន់ស្ថានការណ៍ផ្សេងៗ ដែលនេះវាប្រៀបបាននឹងការបង្កើននូវទម្លាប់ចង់ចេះ ចង់ដឹងជាប្រចាំ។ ក្រៅតែពីការសួរសំណួរជាច្រើនទៅកាន់អ្នកដទៃ ក៏ត្រូវដាក់សំណួរសួរទៅកាន់ខ្លួនឯងដែរ។ សួររាល់ចម្ងល់ឱ្យអស់មន្ទិល ដោយប្រើប្រយោគដូចជា ហេតុអ្វី? ពេលណា? នរណា? ឬក៏កើតឡើងដោយបៀបណាជាដើម។ 

២. សរសេរអ្វីដែលខ្លួនកំពុងគិតចេញមកក្រៅ ៖ តាមរយៈការសង្កេត មនុស្សដែលធ្វើកិច្ចការជាមួយនឹងវិស័យច្នៃប្រតិដ្ឋ តែងកត់ចំណាំ និងសរសេរអ្វីដែលបានកើតឡើង ឬនឹកឃើញទុកជាប្រចាំ ដោយហេតុថា ចំណុចនេះគឺជាភាពវៃឆ្លាតមួយក្នុងការប្រមូលគំនិតទុក ព្រោះខួរក្បាលមនុស្សមានផ្ទុករឿងរ៉ាវយ៉ាងច្រើន និងមិនអាចចងចាំបានទាំងអស់នោះទេ ហើយការសរសេរអ្វីដែលខ្លួនកំពុងគិតចេញមកក្រៅ ក៏ជាវិធីមួយជួយរក្សា និងបំផុសគំនិតថ្មីៗ។ 

៣. ផ្សារភ្ជាប់ការគិតទៅនឹងស្ថានភាពជាក់ស្ដែង ៖ បង្កើតការចងចាំ ឬគិតអ្វីមួយដែលភ្ជាប់ទៅនឹងរូបភាព ឬបទពិសោធន៍អ្វីមួយ ដើម្បីឱ្យមានព្រលឹងទៅក្នុងគំនិតនីមួយៗ។ ហើយការសាកល្បងទៅក្នុងសកម្មភាពថ្មីៗ ដើម្បីទទួលបានបទពិសោធជាក់ស្ដែង គឺជាចំណុចមួយដែលជួយជំរុញការគិតថ្មីៗឱ្យកើតមាន។

៤.​យកគំនិតដែលមានទៅសាកល្បង ៖ អ្នកដែលចាប់អារម្មណ៍អំពីភាពច្នៃប្រតិដ្ឋ យល់យ៉ាងច្បាស់អំពីគុណសម្បត្តិ នៃការយកគំនិតដែលមានទៅអនុវត្តន៍ជាក់ស្តែង ពីព្រោះការអនុវត្ត ឬសាកល្បងជាក់ស្ដែងនេះហើយគឺជាចំណុចសំខាន់ជំរុញឱ្យគំនិតមនុស្សវិវឌ្ឍន៍ជាដរាប៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។