ឪពុកម្ដាយ Bill Gates ចែករំលែក គន្លឹះចិញ្ចឹមកូនឱ្យក្លាយជាបុគ្គលឆ្នើម

តើអ្នកចង់ចិញ្ចឹមកូនរបស់អ្នក តាមរបៀបដែលឪពុកម្ដាយ Bill Gates ចិញ្ចឹមគាត់ដែរឬទេ? យោងតាម CNBC បានបង្ហាញពី វិធីសាស្ត្រ ដែលម្ដាយឪពុក Bill Gates ចិញ្ចឹមកូន។ លោក William Gates និងភរិយារបស់គាត់ឈ្មោះ Mary មានវិធីសាស្ត្រសំខាន់ៗ ចំនួន ៤ ដែលអាចជួយឱ្យកូនរបស់គាត់ ក្លាយជាបុគ្គលអស្ចារ្យម្នាក់។

១. ផ្ដល់ឯករាជ្យភាព ៖ លោក Bill Gates កាលនៅក្មេង គឺជាកុមារ ដែលចង់បានឯករាជ្យភាព ហើយឪពុកម្ដាយរបស់គាត់ ក៏បានផ្ដល់សេរីភាពឱ្យគាត់ ធ្វើអ្វីដែលគាត់ចង់ធ្វើដូចគ្នា។ នៅអាយុ ១៣ឆ្នាំ កុមារ៉ា Gates បានចំណាយពេលយ៉ាងច្រើននៅឆ្ងាយពីផ្ទះ។ បើយោងតាមការសម្ភាសន៍ឪពុក របស់លោក Gates បានប្រាប់សារព័ត៌មាន Wall Street Journal ថា មានយប់ខ្លះ កូនរបស់គាត់មិនគេងនោះទេ ព្រោះរីករាយ នឹងការប្រើប្រាស់ និងស្រាវជ្រាវអំពីបបច្ចេកវិទ្យាគ្មានដែនកំណត់ នៅសាកលវិទ្យាល័យ។

២. មិនអនុញ្ញាតឱ្យបោះបង់ នូវអ្វីដែលកូនមិនពូកែ ៖ កុមារ Gates មានជំនាញក្នុងរឿងជាច្រើន ប៉ុន្តែឪពុកម្ដាយរបស់គាត់ ក៏បានជំរុញឱ្យគាត់ធ្វើអ្វី ដែលគាត់មិនចូលចិត្ត និងពូកែផងដែរ។ ជំនាញទាំងនោះមានដូចជា ជំនាញហែលទឹក បាល់ទាត់ និងរៀនតន្រី្តជាដើម។ ផ្ទុយពីម្ដាយឪពុកមួយចំនួនដែលយល់ឃើញថា ការជំរុញឱ្យកូនធ្វើសកម្មភាពដែលគេមិនពូកែ អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងភាពជឿជាក់។ ឪពុកម្ដាយ លោក Bill Gates យល់ថា ការសាកល្បងធ្វើរឿងថ្មី បានអនុញ្ញាតឱ្យកូនរបស់គាត់អភិវឌ្ឍផ្នត់គំនិតរីកចម្រើន និងរៀនពីសារៈសំខាន់នៃភាពបរាជ័យ។

៣. មិនបង្ខំឱ្យកូន បំពេញតាមការរំពឹងរបស់ពួកគាត់ ៖ ឪពុកម្ដាយរបស់លោក Bill Gates មិនរំពឹងថា កូនប្រុសរបស់គាត់ក្លាយជាមហាសេដ្ឋីនោះទេ។ បើតាមសម្ដីរបស់ឪពុក Bill Gates បានឱ្យដឹងថា គាត់ និងប្រពន្ធគាត់ រំពឹងថា គាត់នឹងបញ្ចប់ថា្នក់មហាវិទ្យាល័យដោយជោគជ័យ ប៉ុន្តែកូនរបស់គាត់បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ ចាកចេញពី Harvard មុនពេលបញ្ចប់ការសិក្សា។ លោកបន្តថា នេះគឺជាការសម្រេចចិត្តដ៏តានតឹងមួយ ប៉ុន្តែទីបំផុតគាត់នៅតែគាំទ្រការសម្រេចចិត្តរបស់កូនគាត់។ គាត់បន្តថា ចំណុចដែលនាំឱ្យគាត់សម្រេចចិត្តគាំទ្រកូនរបស់គាត់ ព្រោះកូនរបស់គាត់ ដឹងច្បាស់ថាខ្លួន​ឯងកំពុងតែធ្វើអ្វី និងចង់បានអ្វី។ ក្រោមពីឈប់រៀន លោក Bill Gates បានផ្លាស់ទៅទីក្រុង Seattle ជាមួយសហស្ថាបនិករបស់គាត់គឺ Paul Allen ដើម្បីផ្តោតលើការកសាងក្រុមហ៊ុន Microsoft ។

៤. លើកទឹកចិត្តឱ្យកូនចូលរួមការងារក្នុងសហគមន៍ ៖ ឪពុកម្ដាយរបស់ Gates បានចូលរួម យ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងសហគមន៍ ហើយពួកគាត់ ក៏បានជំរុញឱ្យកូនចូលរួមក្នុងសកម្មភាពនេះដែរ។ ឪពុកម្ដាយរបស់ Bill Gates បានឱ្យតម្លៃខ្លាំងលើការជួយអ្នកដទៃ ហើយក៏បានបង្រៀនកូនរបស់គាត់ អំពីគុណតម្លៃនៃសេចក្ដីសប្បុរសដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។