កម្មវិធីសិក្សាកម្រិតពិភពលោកបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា

សាលាភាពជាអ្នកដឹកនាំឡៃហ្គឺបានពង្រីកវិសាលភាព និងផ្តល់ឱកាសសិក្សាកាន់តែអស្ចារ្យ

អស់រយៈពេលជាងមួយទស្សវត្សរ៍ នៃប្រតិបត្តិការជាស្ថានប័នអង្គការក្រៅរដ្ឋាភិបាល ពេលនេះសាលាមានសេចក្តីសោមនស្ស​រីករាយជូនដំណឹងដល់សាធារណជន អំពីកម្មវិធីទទួលសិស្សចូលសិក្សាប្រចាំឆ្នាំដោយបង់ថ្លៃសិក្សា។ សិស្សដែលបំពេញលក្ខណគ្រាប់គ្រាន់ នឹងត្រូវបង់ថ្លៃចូលសិក្សាថា្នក់ទី៧ ដែលនឹងត្រូវចូលរៀននៅខែសីហា ឆ្នាំ២០២៤ ឬ សិស្សដែលមានអាយុចន្លោះ១០ ១១ និង១២ឆ្នាំ។

កម្មវិធីសិក្សាដ៏ពិសេសរបស់សាលាឡៃហ្គឺទទួលបានជោគជ័យយ៉ាងធំធេង និងត្រូវបានទទួលស្គាល់ថា មានកម្រិតខ្ពស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការសិក្សាដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ ជំនាញភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព តាមរយៈវិធីសាស្ត្រសិក្សាតាមបែបគម្រោង។ លើសពីនេះវា បានផ្ដល់ឱកាសឲ្យសិស្សានុសិស្សសិក្សា ស្វែងយល់នូវបញ្ហានានា ក្នុង តថភាពជាក់ស្តែង និងផ្តល់ជាគំនិតផ្តួចផ្តើមក្នុងការ ដោះស្រាយបញ្ហាទាំងនោះ។

កម្មវិធីសិក្សារបស់ LLA ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ១៩០១ អយក.ប្រ.ក សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ត្រូវមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា ។ សិស្សដែលបានបញ្ចប់ការសិក្សាចំនួន៦២នាក់ ក្នុងចំណោម ១០៣ នាក់របស់ សាលាឡៃហ្គឺ បានទៅបន្តការសិក្សានៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសចំនួន១០ផ្សេងៗគ្នា រួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន ថៃ ទួរគី និងឥណ្ឌូនេស៊ី ។ សិស្សបញ្ចប់ការសិក្សាជាង២០នាក់ផ្សេងទៀតកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។

ឱកាសសិក្សាសម្រាប់ឆ្នាំទី១នេះ សាលាបានផ្តល់ជូននូវលក្ខណពិសេសដូចជា ៖ មិនគិតតម្លៃសម្រាប់ការចុះឈ្មោះចូលសិក្សា និងដាក់ពាក្យ ។ សាលាតម្រូវឲ្យសិស្សបង់ថ្លៃសិក្សា ដែលមានចំនួន ១៣៥០០ដុល្លារ និង សេវារដ្ឋបាល ចំនួន ១៥០០ដុល្លារ។ ជាពិសេសសម្រាប់សិស្សដែលចុះឈ្មោះចូលសិក្សានៅឆ្នាំនេះ តម្លៃសិក្សាចំនួន ១៣៥០០ ដុល្លារ នឹងរក្សានៅថេររហូតបញ្ចប់ការសិក្សា ។

សិស្សអាចចុះឈ្មោះចូលសិក្សាតាមរយៈគេហទំព័ររបស់សាលា www.ligeracademy.org ដើម្បីណាត់ថ្ងៃសម្ភាសន៍ ឬអាចទាក់ទងក្រុមការងាររបស់ សាលាដើម្បីសាកសួរព័ត៌មាន បន្ថែមតាមរយៈលេខ 099 555 883 (ភាសាខ្មែរ) ឬ 096 855 6068 (ជាភាសាអង់គ្លេស)។

សាលានឹងរៀបចំពិធីជួបជុំជាមួយអាណាព្យាបាលនៅសណ្ឋាគារ Sun & Moon Riverside ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់លោក លោកស្រីក្នុងការស្វែងយល់អំពី កម្មវិធីសិក្សា និងផ្តល់ព័ត៌មានអំពីការបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងធ្វើនៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើមនៅម៉ោង ៦ល្ងាច ដល់ ម៉ោង៨:៣០។

ឱកាសចូលសិក្សានៅខែសីហា ឆ្នាំ២០២៤ មានកំណត់ សូមចុះឈ្មោះឥឡូវនេះ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។