គន្លឹះទាំង៧ ជំរុញភាពស្វាហាប់និងបង្កើនទំនាក់ទំនងរបស់បុគ្គលិកនៅកន្លែងការងារ

ពេលដែលនិយាយពីប្រសិទ្ធភាពការងារ គេតែងតែនឹងដល់ការកសាងធនធានមនុស្សនៅកន្លែងការងារឱ្យមានប្រសិទ្ធភាពជាមុនសិន ដោយសារកត្តាសមត្ថភាពធនធានមនុស្សនេះ ជាជន្ទល់ដ៏សំខាន់នៃការរីកចម្រើនការងារ និងផលិតភាពការងារ ។ កន្លែងការងារនីមួយៗ អាចនឹងមិនមានបុគ្គលិកដែលមានសមត្ថភាព និងចំណេះដឹងស្មើគ្នានោះទេ ដូច្នេះផលិតភាពការងារក៏អាចប្រែប្រួលទៅតាមនោះដែរ ដែលកិច្ចការនេះតម្រូវឱ្យក្រុមការងារបង្កើនចំណេះដឹង និងភាពស្វាហាប់ជាប្រចាំ។ បើតាម WE Forum មានគន្លឹះ ៧ចំណុចជួយឱ្យបុគ្គលិកអាចកសាងភាពចំណេះដឹង និងភាពស្វាហាប់នៅកន្លែងការងារបានងាយស្រួល ។

១. រៀនចាប់ផ្តើមដោយការសន្ទនា ៖ ភាពស្ងប់ស្ងាត់ជាឧបសគ្គធំបំផុតរបស់អ្នកធ្វើការងារក្រុម (Team Work) និងបង្ហាញពីភាពក្រខ្សត់នៃទំនាក់ទំនង ។ ដើម្បីជំរុញភាពស្ងប់ស្ងាត់ផ្ទាល់ខ្លួន បុគ្គលមិនគួរស្ទាក់ស្ទើរក្នុងការចាប់ផ្តើមការសន្ទនាជាមួយសហសេវិកដទៃឡើយ ។ ការចាប់ផ្តើមកិច្ចសន្ទនាដ៏ល្អបំផុត គឺផ្តើមសួរសុខទុក្ខធម្មតា និងរៀនចូលរួមមតិយោបល់បន្តិចម្តងៗ ក្នុងកិច្ចពិភាក្សាអំពីប្រធានបទទាក់ទងនឹងការងារ ។ ការស្ទាក់ស្ទើរចិត្តនឹងមិនអាចឱ្យមនុស្សមានភាពក្លាហាន ឬស្វាហាប់ក្នុងសកម្មភាពឡើយ ។

២. បង្កើតទម្លាប់ចូលរួមកិច្ចការក្រុម ៖ ចូលរួមក្នុងក្រុមដែលទាក់ទងនឹងការងារ សម្របសម្រួលការងារ ឬចូលរួមគម្រោងការងារផ្សេងៗ ជួយឱ្យបុគ្គលងាយនឹងបង្កើតទំនាក់ទំនង ឬការសន្ទនាផ្សេងៗ ។ ការចូលរួមកិច្ចការក្រុមនេះ មិនត្រឹមតែបង្កើនជំនាញរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកមានទំនាក់ទំនងជាមួយក្រុមចម្រុះជំនាញដែលជាសហការីនៅកន្លែងធ្វើការ ។

៣. ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការងារ ៖ បច្ចុប្បន្នបណ្តាញសង្គម (Social Media Network) កំពុងក្លាយជាផ្នែកមួយនៃការងាររបស់បុគ្គល ឬបុគ្គលិកនៃស្ថាប័នការងារទៅហើយ ។ ស្ថាប័នការងារនីមួយៗ តែងប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយបង្កើតប្រសិទ្ធភាព និងផលិតភាពការងារ ។ ការចែករំលែកព័ត៌មាន ឬផលិតផលរបស់ស្ថាប័នការងារផ្ទាល់ខ្លួន ជាចំណែកមួយបង្ហាញពីការចូលរួមដោយផ្ទាល់ និងដោយប្រយោលជាមួយក្រុមការងារដទៃទៀត ដើម្បីជំរុញភាពស្វាហាប់ផ្ទាល់ខ្លួនបន្តិចម្តងៗ ព្រមទាំងបន្សុំាខ្លួនឱ្យស្និទ្ធស្នាលទៅនឹងស្ថាប័នការងារ និងក្រុមការងារ ។

៤. ការផ្តល់ជំនួយ និងការគាំទ្រ ៖ នៅកន្លែងធ្វើការ (Work Place) យើងមិនអាចធ្វើកិច្ចការឱ្យល្អប្រសើរតែម្នាក់ឯងបាននោះទេ ដាច់ខាតត្រូវការការចូលរួមពីអ្នកដទៃ ការចែករំលែកចំណេះដឹង ជំនាញ និងការចូលរួមគាំទ្រពីអ្នកទៅកាន់អ្នកដទៃ ។ ជំនួយជាចំណេះដឹង វិធីសាស្ត្រ និងបច្ចេកទេសនានា នឹងជួយបង្កើនទំនាក់ទំនង និងទំនុកចិត្តដល់គ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរ ។ ការជួយគាំទ្រជ្រោមជ្រែងក្រុមការងារ ជាកម្លាំងចិត្តដ៏ប្រសើរ ជួយឱ្យខ្លួនឯងមានស្មារតីស្វាហាប់ ព្រមទាំងធ្វើការងារដោយស្នាមញញឹមនៅកន្លែងការងារ ។ ភាពឆ្លាតវៃនៃរបៀបធ្វើការរបស់មនុស្សសម័យបច្ចេកវិទ្យារីកចម្រើន គឺបំពេញការងារប្រកបដោយសុខុមាលភាព តម្លាភាព និងភាតរភាពការងារទាំងអស់គ្នា (Sustainable Work) ។

៥. ក្លាយជាអ្នកស្តាប់ដ៏ល្អនៅកន្លែងការងារ ៖ បច្ចុប្បន្នគេអាចចាត់ទុកបានថា បុគ្គលចេះស្តាប់អ្នកដទៃជាបំណិនទន់មួយ (soft skills) ដែលជួយឱ្យបុគ្គលបង្កើនទំនាក់ទំនងបានល្អប្រសើរជាមួយមនុស្សជុំវិញខ្លួន ។ កំហុសនៃកិច្ចសន្ទនាមួយចំនួនកើតឡើងដោយសារកម្សោយនៃការស្តាប់ ឬស្តាប់ដោយមិនបានយកចិត្តទុកដាក់ ។ អ្នកស្តាប់ល្អអាចផ្តល់ព័ត៌មានត្រឹមត្រូវ និងស៊ីជម្រៅដល់អ្នកដទៃ ដោយសារអ្នកស្តាប់ល្អ បានយល់ពីគោលបំណងរបស់អ្នកនិយាយ ឬការចង់បានរបស់អ្នកដទៃ ។ ដូច្នេះនៅពេលបុគ្គលមានទម្លាប់ស្តាប់ល្អ នោះនឹងមានទំនាក់ទំនង និងភាពស្វាហាប់កាន់តែល្អជាមួយក្រុមការងារ ។ អ្នកស្តាប់ល្អក៏រួមចំណែកក្នុងការកសាងទំនុកចិត្តរបស់អ្នកដទៃផងដែរ ។

៦. ស្វែងរកការណែនាំ ៖ ស្នើសុំជំនួយ ឬសុំការណែនាំអំពីរឿងអ្វីមួយក្នុងការងារជារបៀបទំនាក់ទំនង និងជារបៀបធ្វើការមួយប្រកបដោយភាពស្វាហាប់ ។ ក្លាហានសុំជំនួយរាល់ពេលជួបបញ្ហា ហ៊ានស្នើសុំនៅពេលត្រូវការជំនួយ និងចេះទទួលយកជំនួយនៅពេលស្ថាការណ៍អាសន្ននៃកិច្ចការមកដល់ ។ នេះជាផ្នែកមួយប្រសិទ្ធភាពការងារប្រកបដោយភាពឆ្លាតវៃរបស់បុគ្គលិកដែលមានភាពស្វាហាប់ក្នុងការងារ ។

៧. រក្សាភាពវិជ្ជមាន និងវិជ្ជាជីវៈ ៖ បុគ្គលដែលមានរបៀបធ្វើការល្អ តែងរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ សូម្បីតែក្នុងស្ថានភាពលំបាកក៏ដោយ ។ ការរក្សាភាពនឹងនក្នុងវិជ្ជាជីវៈ គឺជាគន្លឹះក្នុងការកសាងបណ្តាញទំនងទំនង បង្កើនជឿទុកចិត្ត និងការគោរពដល់អ្នកដទៃ ។ ការរក្សាអាកប្បកិរិយាវិជ្ជមាននៅកន្លែងធ្វើការងារ ជួយឱ្យបុគ្គលមានភាពស្វាហាប់ស្មារតី និងមានគំនិតច្នៃប្រតិដ្ឋថ្មីៗជានិច្ចក្នុងការងារ ។

ជាមួយគ្នានេះដែរ បើទោះបីបុគ្គលមានចំណុចវិជ្ជមានអំពីគន្លឹះទំនាក់ទំនងទាំងប្រាំពីរខាងលើយ៉ាងណាក៏ដោយ ភារកិច្ចចាំបាច់សម្រាប់ការបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងសមត្ថភាពការងារ បុគ្គលត្រូវតែរក្សាទម្លាប់អានជាប្រចាំ បង្កើតឥរិយាបថការងារដោយទំនួលខុសត្រូវ ចេះទទួលយកគំនិតយោបល់ពីអ្នកដទៃ និងចែករំលែកទៅកាន់អ្នកដទៃដោយសេចក្តីថ្នៃថ្នូរ និងស្មោះត្រង់ ។ ការធ្វើដូចនេះ នឹងជួយឱ្យបុគ្គលមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងនៅគ្រប់ស្ថានភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...