ជំនាញជីវិតសំខាន់ ៦ ដែលអ្នកនឹងទទួលបានអំឡុងពេលរៀនសាកលវិទ្យាល័យ

ការសិក្សានៅក្នុងសាលា ក្រៅពីទទួលបានជំនាញវិជ្ជាជីវៈ ដែលអ្នកអាចប្រើប្រាស់ជាអាជីព ឬមុខរបរចិញ្ចឹមជីវិត អ្នកក៏ទទួលបានជំនាញជីវិតជាច្រើន ដើម្បីយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ជាទូទៅ មនុស្សគ្រប់គ្នាប្រហែលជាគិតដល់ជំនាញ ការគិតត្រិះរិះ ការទំនាក់ទំនង និងជំនាញយល់ចិត្តអ្នកដទៃ។ យោងតាម SKILLS YOU NEED បានបង្ហាញពីជំនាញសំខាន់ៗចំនួន ៦ បន្ថែមលើជំនាញរៀបរាប់ខាងលើ ដែលអ្នកទទួលបានពីក្នុងសាលា ហើយអាចយកមកអនុវត្តក្នុងជីវិតជាក់ស្ដែង។

. ជំនាញបំពេញការងារជាក្រុម ៖ ក្នុងអំឡុងពេល ដែលអ្នកសិក្សានៅសាលា ឬសាកលវិទ្យាល័យ អ្នកប្រហែលជាត្រូវចូលរួមធ្វើការងារក្រុមជាច្រើន ដើម្បីបំពេញកិច្ចការ ឬគម្រោងមួយ។ សកម្មភាពនេះ នឹងធ្វើឱ្យអ្នកយល់ដឹងអំពីវិធីជំរុញ និងលើកទឹកចិត្តអ្នកដទៃ ឬសមាជិកក្រុម និងវិធីស្វែងយល់ពីអារម្មណ៍ ភាពខ្លាំង និងចំណុចខ្សោយរបស់សមាជិក ដើម្បីបញ្ចប់គម្រោងដោយរលូន។

បទពិសោធដែលអ្នកទទួលបានពីសកម្មភាពនេះ គឺមានតម្លៃយ៉ាងខ្លាំងនៅពេលដែលអ្នកត្រូវប្រឡូកក្នុងសង្គមការងារ ឬការធ្វើអាជីវកម្ម។ ព្រោះវានឹងជួយឱ្យអ្នកអាចសម្របខ្លួនបានល្អ នៅពេលធ្វើការងារជាក្រុម មិនថាអ្នកធ្វើជាមេដឹកនាំ ឬសមាជិកក្រុមក៏ដោយ។

២. ជំនាញគ្រប់គ្រងលុយ ៖ មូលហេតុដែលអ្នកអាចរៀនជំនាញគ្រប់គ្រងលុយនៅអំឡុងពេលរៀននៅសាកលវិទ្យាល័យ ព្រោះអំឡុងពេលនេះ អ្នកមានថវិកាតិចតួច និងមិនអាចចំណាយផ្ដេសផ្ដាសបាននោះទេ។ ដូច្នេះ ចង់មិនចង់ អ្នកត្រូវតែស្វែងយល់អំពីរបៀបគ្រប់គ្រងការចំណាយឱ្យបានត្រឹមត្រូវ។ អ្នកនឹងយល់ច្បាស់អំពីអ្វីជាភាពខុសគ្នារវាង តម្រូវការ និងចំណង់ ហើយរបស់ណាដែលគួរចំណាយលុយទិញ និងរបស់ណាដែលមិនគួរ។

៣. ជំនាញលើកទឹកចិត្ត ៖ ពេលវេលានៅសាកលវិទ្យាល័យ នឹងបង្វឹកអ្នកឱ្យពង្រឹងភាពខ្លាំង វិន័យ និងយល់ពីរបៀបលើកទឹកចិត្តខ្លួនឯង។ ព្រោះអំឡុងពេលនេះ នឹងមានការងារសាលា និងកិច្ចការស្រាវជ្រាវជាច្រើន ដែលអ្នកត្រូវធ្វើឱ្យចប់ទៅតាមពេលវេលាកំណត់។ ហេតុនេះ អ្នកត្រូវតែមានកម្លាំងជំរុញពីខាងក្នុងខ្លួន ដើម្បីបំពេញកិច្ចការទាំងនោះ បើទោះជាអ្នកមិនសប្បាយចិត្ត កំពុងមានបញ្ហា ឬមិនចង់ធ្វើកិច្ចទាំងនោះក៏ដោយ។ ជំនាញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ជាជំនាញដ៏សំខាន់ ដែលអ្នកទទួលបានពីសាលា មុនពេលដែលអ្នកចេញទៅធ្វើការ ហើយអ្នកនឹងត្រូវប្រើជំនាញនេះពេញមួយជីវិត។

៤. ជំនាញស្វែងរកជំនួយ និងគ្រប់គ្រងធនធាន ៖ ពិតណាស់នៅពេលដែលបញ្ហាលំបាកៗនៅអំឡុងពេលសិក្សារៀនសូត្រ សិស្សនិស្សិតត្រូវស្វែងយល់អំពីរបៀបស្នើសុំជំនួយផ្សេងៗពីសាស្ត្រាចារ្យ សិស្សច្បង ឬមិត្តរួមថ្នាក់ជាដើម។ ជំនាញនេះ មានសារៈសំខាន់ ដែលអាចជួយអ្នកឱ្យដោះស្រាយបញ្ហាបាន និងអាចជួយអ្នកសម្របខ្លួនទៅនឹងបញ្ហាចំពោះមុខ។ នៅពេលធ្វើអាជីវកម្ម ឬបំពេញការងារ សមត្ថភាពប្រើប្រាស់ធនធានខាងក្រៅ ដើម្បីសម្រេចកិច្ចការ ឬគម្រោងផ្សេងៗពិតជាសំខាន់ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

៥. ជំនាញរៀបចំផែនការ និងកំណត់កិច្ចការអាទិភាព ៖ អំឡុងពេលរៀននៅសាកលវិទ្យាល័យ អ្នកទំនងជានឹងមានកិច្ចការជាច្រើន ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ មិនថាកិច្ចការផ្ទាល់ខ្លួន ការងារសាលា ឬការងារផ្ទះនោះទេ។ ដូច្នេះ នៅក្នុងស្ថានការនេះ អ្នកត្រូវតែមានផែនការច្បាស់លាស់ ដើម្បីគ្រប់គ្រងពេលវេលា និងកំណត់កិច្ចការអាទិភាព ដែលអ្នកត្រូវធ្វើ។ ជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ ទាំងក្នុងការសិក្សា ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។

៦. ជំនាញក្នុងការគិតខុសពីអ្នកដទៃ (Think Differently) ៖ ការឈានចូលសាកលវិទ្យាល័យ អ្នកនឹងស្ថិតនៅក្នុងកន្លែងមួយ ដែលមានមនុស្សមានពីគ្រប់ទិសទី ដែលមានរបៀបគិត និងទស្សនៈខុសៗគ្នា ដែលផ្ដល់ឱ្យអ្នកនូវឱកាសជាច្រើន ដើម្បីរៀនសូត្រពីមនុស្សទាំងអស់នោះ។ ប្រសិនបើអ្នកជាបុគ្គលិក ដែលបើកចិត្តក្នុងការរៀនសូត្រ ស្វែងយល់ពីររៀបគិតថ្មីៗ អ្នកនឹងអាចរៀនសូត្របានច្រើនពីមនុស្សជុំវិញខ្លួន ហើយបង្កើនការគិតបែបច្នៃប្រឌិត និងអាចគិតខុសពីអ្វី ដែលអ្នកដទៃយល់ឃើញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...