សំណួរសំខាន់ៗ ដែលយុវជនត្រូវសួរខ្លួនឯង មុនសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យ

ជារៀងរាល់ឆ្នាំ យុវជនជាច្រើនបានសម្រេចចិត្តបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយការសម្រេចចិត្តនេះ គឺជារបត់ដ៏ធំមួយក្នុងជីវិត ដែលពួកគេត្រូវប្រាកដក្នុងចិត្តថា ពួកគេពិតជាបានសម្រេចចិត្តត្រឹមត្រូវ ។ នៅក្នុងអត្ថបទននេះ យើងនឹងបង្ហាញជាសំណួរសំខាន់ៗចំនួន ៤ ដែលយុវជនត្រូវសួរខ្លួនឯងសិន មុនសម្រេចចិត្ត ដាក់ពាក្យចូលរៀនសាកលវិទ្យាល័យ។

១. តើគួរចាប់ផ្ដើមរៀននៅពេលណា?

សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានយុវជនជាច្រើនបានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យភ្លាមៗបន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សា។ ប៉ុន្តែមានយុវជនមួយចំនួនទៀត បានសម្រេចចិត្តពន្យាពេលមួយឆ្នាំ ឬច្រើនជាងនេះ មុននឹងចាប់ផ្ដើមថ្នាក់មហាវិទ្យាល័យ។

ប្រសិនបើអ្នកសម្រេចចិត្តបន្តការសិក្សាភ្លាមៗតែម្ដង អ្នកនឹងមិនបានសម្រាក ហើយត្រឡប់ទៅរៀនវិញនោះទេ។ លើសពីនេះ អ្នកដែលបានសិក្សាពីការសិក្សាច្រើនតែពិបាកត្រឡប់ទៅបន្តការសិក្សាវិញ ព្រោះពិបាកដាក់វិន័យលើខ្លួនឯង និងកង្វះកម្លាំងជំរុញទឹកចិត្ត។ ម្យ៉ាង ការបន្តការសិក្សាភ្លាមៗក៏ចំណេញពេលវេលាផងដែរ។

យ៉ាងណាក៏ដោយ ប្រសិនបើអ្នកចំណាយពេលមួយឆ្នាំ ឬលើសនេះ សម្រាកពីការសិក្សា ដើម្បីធ្វើការ អ្នកនឹងទទួលបានប្រាក់ចំណូលបន្ថែម ហើយក្នុងករណីដែលអ្នកអាចសន្សំប្រាក់បានអំឡុងពេលធ្វើការ អ្នកនឹងមានស្ថេរភាពហិរញ្ញវត្ថុ នៅពេលដែលអ្នកត្រឡប់មកបន្តការសិក្សាឡើងវិញ។ លើសពីនេះ អ្នកក៏អាចចំណាយពេលមួយឆ្នាំ ឬពីរឆ្នាំ ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯង និងការងារដែលខ្លួនឯងស្រឡាញ់ ជំនាញដែលខ្លួនឯងចង់រៀនពិត​ប្រាកដ និងសាកលវិទ្យាល័យដែលស័ក្តិសមសម្រាប់ការសិក្សា។ នៅពេលដែលរកឃើញចំណង់ចំណូលចិត្តខ្លួនឯងច្បាស់ អ្នកនឹងមានកម្លាំងជំរុញទឹកចិត្តខ្លួនសម្រាប់ការសិក្សា និងមានអត្រាជោគជ័យខ្ពស់។

២. តើគួរសិក្សានៅឯណា?

ការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យសិក្សាក៏មានឥទ្ធិពលខ្លាំងផងដែរមកលើការសិក្សា និងអនាគតរបស់អ្នក។ អ្វីដែលយើងត្រូវដឹងនោះគឺ សាកលវិទ្យាល័យ និងសញ្ញាបត្រទាំងអស់មានអត្ថប្រយោជន៍មិនស្មើគ្នានោះទេ។ វគ្គសិក្សា និងសាកលវិទ្យាល័យមួយចំនួន មានកិត្តិនាម និងកិត្យានុភាពជាងកន្លែងមួយចំនួនទៀតឆ្ងាយណាស់ ហើយសញ្ញាបត្រដែលទទួលបានពីសាលាល្បី នឹងអាចជួយអ្នកបានច្រើនក្រោយពីបញ្ចប់ការសិក្សា។ មួយវិញទៀត ក្រៅពីកិត្តិនាម សាកលវិទ្យាល័យ ក៏គួរតែជាកន្លែង ដែលអ្នកគិតថាស័ក្តិសមចំពោះសមត្ថភាព គោលដៅ និងមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់អ្នកផងដែរ។

៣. តើគួររៀនជំនាញអ្វី?

ការជ្រើសរើសជំនាញសិក្សា គឺជាចំណុចសំខាន់ ដែលទាមទារឱ្យមានការសម្រេចចិត្តឱ្យបានច្បាស់លាស់ ព្រោះវាជាប់ទាក់ទងទៅនឹងចំណង់ចំណូលចិត្ត គម្រោងសម្រាប់ថ្ងៃអនាគត ទីតាំង និងតម្លៃ ដែលអ្នកត្រូវចំណាយ ។ មានអាជីពមួយចំនួនទាមទារសញ្ញាបត្រជាសំខាន់ ដូចជា ជំនាញវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រជាដើម ខណៈអាជីពមួយចំនួនទៀត មិនផ្ដោតលើសញ្ញាបត្រតែមួយមុខនោះទេ។ អ្នកអាចចាប់យកអាជីព ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វី ដែលអ្នកទទួលបានសាកលវិទ្យាល័យ។

៤. តើរៀនដោយរបៀបណា?

ពេលវេលាសិក្សាក៏ជាចំណុចមួយដែលគួរគិតគូឱ្យបានល្អិតល្អន់ដូចគ្នា។ អ្នកអាចរៀនថ្នាក់ពេញម៉ោង ថ្នាក់ក្រៅម៉ោង រៀនដោយផ្ទាល់ក្នុងថ្នាក់ រៀនតាម​អនឡាញ ឬរៀនតាមកញ្ចប់មេរៀនជាដើម។ ខណៈរបៀបរៀននីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែអ្នកអាចជ្រើសរៀនរបៀបរៀន ដែលស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នក។ អ្វីដែលសំខាន់នោះគឺ អ្នកត្រូវប្រាកដថា ក្រោយបញ្ចប់ការសិក្សា អ្នកអាចទទួលបានចំណេះ ជំនាញពិតប្រាកដ ដើម្បីអាចបំពេញការងារក្នុងសង្គមបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...