អ្នកនាំពាក្យ ៖ អំឡុងភ្ជុំបិណ្ឌ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទៅលើការបើកបរ និងគ្រោះអគ្គិភ័យ

«នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស មុននឹងធ្វើដំណើរទៅកាន់ទីជិត ទីឆ្ងាយ នៅក្នុងផ្ទះរបស់បងប្អូន សូមពិនិត្យឱ្យបានម៉ត់ចត់រាល់ឧបករណ៍ណា អាចបង្កគ្រោះអគ្គីភ័យ ព្រោះនេះគឺជាវិធានការបង្ការដ៏មានប្រសិទ្ធិភាព» ។ នេះគឺជាការលើកឡើងរបស់ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយកការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យខាងលើបញ្ជាក់ថា នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យភ្ជុំធំនៅក្នុងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ភាគច្រើន គឺជាបញ្ហាកកស្ទះចរាចរណ៍ ដោយថ្ងៃចាប់ផ្ដើមពិធីបុណ្យ គឺ បងប្អូនប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅស្រុកកំណើត ធ្វើដំណើរទៅទីវត្តអារាម និងរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្ត។ ពួកគាត់សម្រុកចេញទៅខាងក្រៅរាជធានីភ្នំពេញ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ហើយក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃដែលពួកគាត់សម្រុកចូលរាជធានីភ្នំពេញវិញ គឺកកស្ទះម្ដងទៀត។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ខណៈថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋមានការធ្វើដំណើរច្រើន បញ្ហាកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យតែងតែកើតមានជាញឹកញាប់។ ចំពោះ មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ លោកវរសេនីយ៍ឯក ឱ្យដឹងថា គឺបណ្ដាលមកពីកត្តាប្រជាពលរដ្ឋខ្លួនឯងជាចម្បង។ ហេតុនេះលោកអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវថ្នល់ដោយយកចិត្តទុកដាក់ ហើយខណៈពេលធ្វើដំណើរ សូមមានការយោគយល់ អធ្យាស្រ័យគ្នាឱ្យបានច្រើនតាមលទ្ធភាព។ ជាពិសេស បើកបរដោយគោរពទៅតាមផ្លាកសញ្ញា គោរពទៅតាមភ្លើងសញ្ញា គោរពទៅតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍តាមដងផ្លូវ ទើបអាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាន ខណៈ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំផែនការ និងទិសដៅការងារច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចនេះ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

បើតាម​ការ​បញ្ជាក់របស់​លោកវរសេនីយ៍ឯក នៅ​ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌនេះ នឹងមានការដាក់ពង្រាយកម្លាំងទៅតាមគោលដៅផ្លូវជាតិទាំង ៦ ដោយច្រកចេញចូលក្នុងរាជធានីភ្នំពេញទាំង ៦ផ្លូវជាតិនេះ គឺនឹងដាក់កម្លាំង ដើម្បីដោះស្រាយការកកស្ទះ និងជួយសម្រួលការពារចរាចរណ៍ សណ្ដាប់ធ្នាប់ និងកន្លែងសំខាន់ៗ ដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

សម្រាប់ បញ្ហាអគ្គិភ័យ ស្នងការនគរបាលរាជធានីភ្នំពេញតែងតែមានការត្រៀមរថយន្តពន្លត់អគ្គីភ័យជាប្រចាំ ដោយ​សម្រាប់ផែនការការពារ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២២គ្រឿង ព្រមទាំងបានបម្រុងទុកទៅតាមខណ្ឌមួយចំនួនសម្រាប់ការពន្លត់អគ្គីភ័យនេះផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ក៏បានផ្ដល់ជូននូវលេខទូរស័ព្ទ Hotline ២៤ម៉ោងលើ២៤ម៉ោង ចំនួនបីខ្សែ ដើម្បីទំនាក់ទំនង នៅពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញត្រូវការជំនួយបន្ទាន់ពីកងកម្លាំងសមត្ថកិច្ច ដូចជា ០១២ ៩៩៩ ៩៩៩, ០១១ ៥៩៧ ៦ ៥៦, ០៩៧ ៧៧៨​ ០០០២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។