យុវជន​មក​ពីខេត្តសៀមរាប បង្កើតគម្រោងផ្សារឌីជីថល “Nham Yum” ដើម្បីជួយស្រ្តីមេផ្ទះងាយស្រួល​ក្នុងការ​ទិញម្ហូបអាហារ

យុវជនមួយក្រុមមកពីសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប ដែលមានសមាជិក៥នាក់ បានបង្កើតគម្រោងផ្សារឌីជីថល “Nham Yum” ជាសៀវភៅមុខម្ហូបបែបឌីជីថលដែលអតិថិជនអាចធ្វើការកម្ម៉ង់គ្រឿងផ្សំ បន្លែ ត្រីសាច់ដើម្បីយកទៅចម្អិនមុខម្ហូបជូនគ្រួសារ និងមនុស្សជាទីស្រឡាញ់។ គម្រោងផ្សារឌីជីថល “Nham Yum” នេះក៏បានទទួលបានជ័យលាភីលេខ២ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីយុវជន២១ កាលពីពេលកន្លងទៅថ្មីនេះ។

កញ្ញា គង់ វង្សស្រីនាង និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប និងជាតំណាងក្រុមគម្រោងផ្សារឌីជីថល “Nham Yum” បាននិយាយថា “Nham Yum” ជាកម្មវិធីមួយប្រភេទដែលអតិថិជនអាចកុម្ម៉ង់កញ្ចប់មុខម្ហូបបន្លែ ត្រីសាច់ និងគ្រឿងផ្សំផ្សេងៗតាមប្រព័ន្ធអនឡាញយកទៅចម្អិន។ ហើយក៏ជាសៀវភៅមុខម្ហូបបែបឌីជីថលដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការរៀនចម្អិនមុខម្ហូបផ្សេងៗតាមតម្រូវការ ចំណង់ចំនូលចិត្ត ចំណេញពេលវេលា និងងាយស្រួលក្នុងការប្រើប្រាស់។

កញ្ញា គង់ វង្សស្រីនាង ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប និងជាតំណាងក្រុមគម្រោងផ្សារឌីជីថល “Nham Yum”

កញ្ញា គង់ វង្សស្រីនាង បញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនបង្កើតគម្រោងផ្សារឌីជីថល “Nham Yum” នេះឡើងដោយសារចក្ខុវិស័យចង់មានផ្សារឌីជីថលមួយនៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងបន្លែធម្មជាតិ ផ្ដោតលើសុខភាពអតិថិជនជាចម្បង ។ ទន្ទឹមគ្នា សមាជិកក្រុមមានឆន្ទៈ និងក្ដីស្រមៃតែមួយក្នុងការជួយសម្រួលដល់ជីវភាពកសិករក្នុងសហគមន៍ ក៏ដូចជាជំរុញវិស័យកសិកម្មនៅកម្ពុជា។

«យើងពេញចិត្តជាមួយជ័យលាភីមួយនេះ ព្រោះយើងនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អ ដោយសារតែវាជាការខិតខំប្រឹងប្រែងទើបក្រុមរបស់ពួកយើងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ»

កញ្ញា គង់ វង្សស្រីនាង តំណាងក្រុមគម្រោងផ្សារឌីជីថល “Nham Yum”

តំណាងក្រុមគម្រោងផ្សារឌីជីថល “Nham Yum” រូបនេះ បន្ថែមថា អាហារដែលចម្អិនស្រាប់ពីខាងក្រៅមានតម្លៃថ្លៃជាងអាហារដែលចម្អិនដោយខ្លួនឯងនៅផ្ទះ ដូច្នេះគម្រោងផ្សារឌីជីថល “Nham Yum” បានគិតគូរដល់ អតិថិជនគោលដៅ រួមមានបុគ្គលិកក្រុមហ៊ុនទាំងស្ថាប័នរដ្ឋ គ្រឹះស្ថានឯកជន, អ្នកមិនចេះធ្វើម្ហូប ប៉ុន្តែចង់រៀនធ្វើម្ហូប, ចង់ញ៉ាំបានច្រើនតែចំណាយតិច និងគិតគូរពីសុខភាពជាចម្បង អាចសន្សំសំចៃពេលវេលាមិនបាច់ទៅផ្សារទិញម្ហូប ហើយក៏អាចរៀនធ្វើម្ហូបញ៉ាំដោយខ្លួនឯងបានតាមរយៈ “Nham Yum” បាន។

និស្សិតមកពីខេត្តសៀមរាបរូបនេះបន្តថា គម្រោងផ្សារឌីជីថល “Nham Yum” នេះ បានកំណត់ទីតាំងភូមិសាស្រ្ត ចំនួន៥សង្កាត់ធំៗប៉ុណ្ណោះក្នុងខេត្តសៀមរាប គឺ១. សង្កាត់ប្រាវ ២. សង្កាត់សាលាកំរិត ៣. សង្កាត់ស្វាយដង្គំ ៤. សង្កាត់ស្លក្រាម និង៥. សង្កាត់ស្រង៉ៃ។ ទន្ទឹមគ្នានេះ ការដំណើរការនៃសេវាកម្ម NhamYum គឺអតិថិជនអាចប្រើប្រាស់ App តាមទូរស័ព្ទដៃសម្រាប់ស្វែងរកទំនិញ ហើយចុចកុម្ម៉ង់ នោះក្រុមការងារនឹងរៀបចំទំនិញ ហើយដឹកជញ្ជូនទំនិញដល់ដៃអតិថិជន ដោយអាចទូទាត់ថ្លៃទំនិញតាមរយៈអនឡាញ និងសាច់ប្រាក់សុទ្ធ។

តំណាងក្រុមជ័យលាភី កញ្ញា គង់ វង្សស្រីនាង បញ្ជាក់ថា ក្រុមរបស់ខ្លួនមានឆន្ទៈ និងក្ដីស្រឡាញ់ចំពោះគម្រោង ហើយនៅតែព្យាយាមកែសម្រួលផ្សារឌីជីថលមួយនេះឱ្យដើរនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមគ្នានេះ បន្តកែលម្អសៀវភៅផែនការឱ្យកាន់តែជាក់លាក់ជាងមុន ស្វែងរកដៃគូសហការ ក៏ដូចជាអ្នកវិនិយោគផ្សេងៗដែលចង់ចាប់អារម្មន៍លើគម្រោងអាជីវកម្មនេះ និងមានឆន្ទៈស្រឡាញ់សុខភាព ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិ។

គម្រោងផ្សារឌីជីថល “Nham Yum” ទទួលបានជ័យលាភីលេខ២ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីយុវជន២១

កញ្ញា គង់ វង្សស្រីនាង បានប្រាប់ឱ្យដឹងថា ក្រោយពីបានចូលរួមកម្មវិធីយុវជន២១ រូបកញ្ញា និងសមាជិកក្រុម​ទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីនេះដូចជា ការរៀបចំសៀវភៅផែនការអាជីវកម្ម ការស្វែងរកទីផ្សារហិរញ្ញវត្ថុ ការផ្សព្វផ្សាយ ការថតវីដេអូ ហើយអ្វីដែលសំខាន់គឺការធ្វើអាជីវកម្មផ្ដោតលើទម្រង់ឌីជីថល។ មួយវិញទៀត ការពង្រឹងផ្លូវចិត្ត ធ្វើឱ្យចិត្តស្ងប់ ពេលប្រឡូកចូលក្នុងអាជីវកម្ម និងបទពិសោធន៍ល្អៗពីវាគ្មិនជំនាញ និងការចុះហាត់ការងារជាដើម។

កញ្ញា គង់ វង្សស្រីនាង ក៏បានលើកទឹកចិត្តដល់យុវជនដែលមិនទាន់សាកល្បង ឬភ័យខ្លាចក្នុងការចូលរួមបញ្ចេញសមត្ថភាព គួរហ៊ានសាកល្បង និងបំបាត់ភាពភ័យខ្លាចជាមុនសិន ហើយត្រូវក្លាហានទទួលយកអ្វីដែលថ្មី ។ ទន្ទឹមគ្នានេះ ការធ្វើអាជីវកម្មមួយមានសារៈសំខាន់ខ្លាំង បើសិនជាយើងមានឱកាស យើងគួរតែចាប់យកឱកាសចាប់ផ្ដើមគម្រោងអាជីវកម្មអ្វីមួយដើម្បីធ្វើការប្រកួតប្រជែង។ ជាពិសេសយុវជននៅតាមបណ្ដាខេត្ត បើមានឱកាសគួរតែក្លាហានចូលរួមបញ្ចេញសមត្ថភាព ត្រូវជឿជាក់លើខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...