ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូបករណ៍សន្តិភាពសម្ដេចតេជោ ហ៊ុន សែន ឆ្នាំសិក្សា២០២៣-២០២៨ ។

សាកលវិទ្យាល័យកម្ពុជានឹងធ្វើការរៀបចំប្រឡងជ្រើសរើសនិស្សិតចូលសិក្សាអាហារូបករណ៍ពេញលេញចំនួន២០០កន្លែងដោយផ្ដល់ការសិក្សាជំនាញជាច្រើននៅមហាវិទ្យាផ្សេងៗដូចជា មហាវិទ្យាល័យសិល្បៈ ​និងមនុស្សសាស្ត្រ, មហាវិទ្យាល័យអប់រំ, មហាវិទ្យាល័យច្បាប់, មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, សាលាភាសាបរទេស, សាលាសិល្បៈច្នៃប្រឌិត, សាលាតេជោសែនកិច្ចការដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ, សាលាពាណិជ្ជសាស្ត្រតូនីហ្វឺណាន់ដេស, សាលាសម្រាប់បណ្ដុះបណ្ដាលកម្មវិធីសិក្សាបរិញ្ញាបត្រ និងសាលាសម្រាប់ការបណ្ដុះបណ្ដាលកម្មវិធីសិក្សាក្រោយបរិញ្ញាបត្រ ។

លក្ខខណ្ឌសម្រាប់បេក្ខជនក្នុងការជ្រើសរើសអាហារូបករណ៍រួមមាន បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មិនកំណត់ឆ្នាំប្រឡង) មិនកំណត់ភេទ អាយុ ឬសាសនាឡើយ ។ សិស្សថ្នាក់ទី១២កំពុងត្រៀមប្រឡងឆ្នាំនេះក៏បានដាក់ពាក្យអាហារូបករណ៍បានដែរ ដោយគ្រាន់តែទិញ និងបំពេញពាក្យសិនសឹមយកពាក្យទៅដាក់ក្រោយទទួលបានលទ្ធផលមធ្យមសិក្សាទុតិយភូមិ ។

ជាមួយគ្នានេះ បេក្ខជនដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងកំពុងសិក្សានៅគ្រឹះស្ថានផ្សេងៗ មិនមានសិទ្ធក្នុងការដាក់ពាក្យអាហារូបករណ៍ទេ ។

ឯកសារចាំបាច់ដែលបេក្ខជនមានបំណងស្នើពាក្យអាហារូបករណ៍ត្រូវមានដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (សិស្សប្រលងទី១២ឆ្នាំ២០២២-២០២៣អាចជំពាក់សញ្ញាបត្រសិនបាន) សំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន, រូបថត(៤x៦)ដែលមានបំពេញឈ្មោះ និងថ្ងៃខែឆ្នាំកំណើតនៅខាងខ្នងរូបថតចំនួន៦សន្លឹក, សញ្ញាបត្រសេត្តភាសាអង់គ្លេស, និងព្រឹត្តិបត្រពិន្ទុ(ប្រសិនបើមាន) ។

បេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសារ​​​ចំនួនពីរគឺ ចំណេះដឹងទូទៅ និងភាសាអង់គ្លេស ហើយបេក្ខជនដែលទទួលបានលទ្ធផលពិន្ទុមធ្យមភាគយ៉ាងតិច៧៥%ទើបអាចទទួលបានអាហារូបករណ៍ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការស្នើពាក្យប្រឡង សូមអញ្ជើញទៅកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្ដល់ព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជាដើម្បីបំពេញបែបបទ ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅតាមរយៈទូរស័ព្ទលេខ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧ ឬតាមរយៈ Email: admissions@uc.edu.kh ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។