ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ ជួយ​ឱ្យ​ប្រព័ន្ធអនឡាញមានសុវត្ថិភាពជាងមុន

បច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI) ត្រូវ​បានគេប្រើប្រាស់​ស្ទើរ​តែគ្រប់សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទៅ​ហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon និង ក្រុមហ៊ុន Meta ជា​ដើម ពួកគេ​កំពុង​អភិវឌ្ឍ​ប្រព័ន្ធបញ្ញាសិប្បនិម្មិតឱ្យ​ធ្វើការ​កាន់តែប្រសើរឡើង។

ជាការពិតណាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចបង្កើតជាសម្លេងរបស់មនុស្ស អាចរកឃើញជំងឺមហារីក អាចធ្វើការវិភាគ អាចព្រាងកិច្ចសន្យាផ្លូវច្បាប់ អាចដោះស្រាយបញ្ហា និងសម្រេចកិច្ចការមួយ​ចំនួន​បានប្រសើរជាងមនុស្សទៅទៀត។ ហើយ​សម្រាប់អាជីវកម្មដែល​គេ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) គឺបានផ្តល់នូវប្រសិទ្ធភាពខ្ពស់ និង​សន្សំការចំណាយយ៉ាងច្រើន។

ទោះជាយ៉ាងនេះក្ដី ការព្រួយបារម្ភចំពោះ​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) គឺនៅតែមាន ព្រោះពេលខ្លះបញ្ញាសប្បនិម្មិត ក៏​នៅមានចន្លោះប្រហោង ដោយអាចបង្កើតជាអំពើពុករលួយ ការបំភ្លៃ ភាពលម្អៀង ឬការរើសអើងដែលអាចមានផលប៉ះពាល់យ៉ាងធំធេងលើស្ថាប័ន ជីវិតមនុស្ស និងសង្គម។

ដោយសារតែការវិនិច្ឆ័យ​របស់បញ្ញាសិប្បនិម្មិត (AI) អាចជះឥទ្ធិពលដល់ជីវិតរស់នៅរបស់មនុស្ស សហគ្រាស ឬស្ថាប័នត្រូវមានទំនួលខុសត្រូវខាងសីលធម៌ សង្គម និងសុជីវធម៌ក្នុងការគ្រប់គ្រងលទ្ធផលការងារ AI ប្រកបដោយក្រមសីលធម៌។ ក្នុងនោះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចបង្កើតឡើងដោយបញ្ញាសប្បនិម្មិត ក្រុមហ៊ុន សហគ្រាស ដែលប្រើប្រាស់បញ្ញាសប្បនិម្មិត គួរគិត​លើចំណុចទាំង៥ខាងក្រោមនេះ ៖

ទី១. បកប្រែក្រមសីលធម៌ដែលអាចវាស់វែងបាន ៖ ក្រមសីលធម៌បញ្ញាសិប្បនិម្មិត (Ethical AI) ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសីលធម៌ដែលបានកំណត់យ៉ាងច្បាស់ និងមានតម្លៃជាមូលដ្ឋាន ដូចជា សិទ្ធិបុគ្គល ភាពឯកជន ការមិនរើសអើង និងគ្មានឧបាយកល។ ទន្ទឹមគ្នានេះ ស្ថាប័នត្រូវតែបង្កើតគោលការណ៍ច្បាស់លាស់សម្រាប់កំណត់អត្តសញ្ញាណ វាស់វែង វាយតម្លៃ និងកាត់បន្ថយហានិភ័យរបស់បញ្ញាសប្បនិម្មិត (AI) ។ បន្ទាប់មក ត្រូវតែបកប្រែវាទៅជារង្វាស់ជាក់ស្តែង និងអាចវាស់វែងបាន ហើយបញ្ចូលវាទៅក្នុងដំណើរការប្រើប្រាស់ប្រចាំថ្ងៃ។

ទី២. ស្វែងយល់ពីប្រភព នៃភាពលំអៀងនៅក្នុងការដោះស្រាយរបស់បញ្ញាសប្បនិម្មិត (AI algorithm) ៖ ការមានឧបករណ៍ត្រឹមត្រូវក្នុងការពិនិត្យប្រភពនៃភាពលំអៀង និងភាពយុត្តិធម៌ក្នុងការសម្រេចចិត្ត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ AI ប្រកបដោយក្រមសីលធម៌ ។

ទី៣. តុល្យភាពស្វ័យភាព (Balance autonomy) ជាមួយនឹងការត្រួតពិនិត្យរបស់មនុស្ស ៖ ស្ថាប័នគួរតែបង្កើតគណៈកម្មាធិការក្រមសីលធម៌ ដោយ​ត្រួតពិនិត្យការគ្រប់គ្រងដែលកំពុងដំណើរការ និងការត្រួតពិនិត្យហានិភ័យដែលបង្កើតឡើង​ដោយ​ប្រព័ន្ធ AI នៅក្នុងស្ថាប័ន និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមគ្នានេះ គណៈកម្មាធិការត្រូវតែរួមបញ្ចូលមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីធានាបាននូវការឆ្លើយតបពេញលេញមួយ។

ទី៤. ផ្តល់សិទ្ធិអំណាចដល់បុគ្គលិក និងលើកកម្ពស់ AI ដែលមានទំនួលខុសត្រូវ ៖ បណ្តុះវប្បធម៌ដែលផ្តល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗឱ្យលើកឡើងពីការព្រួយបារម្ភអំពីប្រព័ន្ធ AI ដោយមិនរារាំងការច្នៃប្រឌិត ។ ទន្ទឹមគ្នានេះ ការកសាងទំនុកចិត្តផ្ទៃក្នុង និងទំនុកចិត្តលើ AI ដោយដោះស្រាយតួនាទី ការរំពឹងទុក និងគណនេយ្យភាពប្រកបដោយតម្លាភាព។ ភាពជាអ្នកដឹកនាំដ៏រឹងមាំក៏ជាកត្តាសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់បុគ្គលិក និងលើកកំពស់ AI ដែលមានទំនួលខុសត្រូវជាកត្តាចាំបាច់សម្រាប់អាជីវកម្ម។

ទី៥. ប្រើប្រាស់ AI ដើម្បីដោះស្រាយការរើសអើង ៖ បច្ចេកវិទ្យា AI អាចដំណើរការក្បួនដោះស្រាយជាមួយនឹងដំណើរការសម្រេចចិត្តរបស់មនុស្ស ការប្រៀបធៀបលទ្ធផល និងការពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តបាន។ ឧទាហរណ៍ គំនិតផ្តួចផ្តើមស្រាវជ្រាវរបស់ MIT លើការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ដែលធ្វើការដើម្បីបង្កើត និងប្រើប្រាស់ឧបករណ៍គណនាដើម្បីបង្កើតសមភាពជាតិសាសន៍នៅក្នុងវិស័យផ្សេងៗនៃសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...