សិល្បៈ និងកីឡា ជួយ​ពង្រឹងកាយសម្បទា អភិវឌ្ឍផ្លូវចិត្ត និង​បំណិនជីវិត ដល់យុវជន

យើងគ្រប់គ្នា​ប្រាកដជា​ដឹងហើយថា ការលេងកីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះសម្រាប់យុវជន កីឡា​បានផ្តល់នូវ​ការ​អភិវឌ្ឍផ្លូវចិត្ត គំនិត អាកប្បកិរិយា ចំណេះដឹង ក្នុងការ​ដោះស្រាយ​ជំងឺ​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ធ្វើ​ឱ្យ​ពួកគេមានការ​ជឿជាក់លើខ្លួន​ឯង​តាមរយៈសកម្មភាព​រាងកាយ ។ ដោយ​ឡែក សិល្បៈ វិញ ក៏​បានជួយ​ដល់អភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា និង​ចរិយា​សម្បទា តាមរយៈការផ្តោត​យក​ចិត្ត​ទុកដាក់ទៅលើតន្រ្តី ចម្រៀង របាំ គំនូរ និង​ហត្ថកម្ម​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ការ​ប្រាស្រ័យ​ទាក់ទងគ្នា គំនិ​តច្នៃប្រឌិត ការ​ចេះអត់ឱន ការ​ស្រឡាញ់​សោភ័ណភាពក្នុង​ចិត្ត​អារម្មណ៍។

លោក ពៅ មាសឧត្តម មន្រ្តីនាយកដ្ឋានអប់រំ នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ មានប្រសាសន៍ថា កីឡា និង​សិល្បៈ ពិតជាមានសារៈសំខាន់​ក្នុង​ការ​ជួយ​ទៅ​ដល់យុវជន ដូចជា​ធ្វើ​ឱ្យ​រាងកាយមាំមួន មានសុខភាពល្អ ចេះអំណត់ ចេះ​អធ្យាស្រ័យ មានភាពវាងវៃរហ័សរហួនជាដើម។ ហើយសម្រាប់សិល្បៈវិញ ជួយ​ឱ្យ​យុវជន​មាន​ការ អភិវឌ្ឍវិជ្ជាសម្បទា និង​បំណិនសម្បទាមូលដ្ឋានរយៈ​ការ​សម្តែង , ចេះគោរព និង​ផ្តល់តម្លៃ​ដល់​វប្បធម៌ជាតិ និង​អន្តរជាតិ ព្រមទាំងចេះរិះរកមធ្យោបាយ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម ដោយ​ឈរ​លើ​ស្មារតី​សហការ​យ៉ាង​ជិតស្និទ្ធ​ទាំងក្នុង និង​ក្រៅ​សហគមន៍​ជាដើម។

លោក មាសឧត្តម បញ្ជាក់ថា ជាលទ្ធផលសម្រាប់សាលារៀនរបស់លោកដែលបានដាក់បន្ថែម​មុខ​វិជ្ជាកីឡា និង​សិល្បៈ ឃើញថា យុវជន​ដែល​បាន​ហាត់កីឡា ក៏​ដូចជា​សិល្បៈ ពួកគេ​បានចំណាយពេល​វេលា​មក​តាមក្លឹប​ដែលពួកគេហ្វឹកហាត់ តាមការស្រឡាញ់ និង​ពេញចិត្ត ដោយ​ចៀសផុតពីការយកពេលវេលាទំនេរទៅលេងហ្គេម ឬចំណាយពេលធ្វើអ្វីដែលគ្មានប្រយោជន៍។ ហើយជាមួយ​គ្នា​ សិស្សានុសិស្សភាគច្រើន ពួកគេមានអារម្មណ៍ស្រស់ស្រាយ ។ «ដូចយើងដឹងហើយ គឺកីឡាផ្តល់នូវថាមពល ភាពស្រស់ស្រាយ ក៏ដូចជាធ្វើ​ឱ្យ​ពួកគាត់មានអារម្មណ៍ល្អ និងអារម្មណ៍ធូរស្រាលបានច្រើន»។

យ៉ាងណាក៏ដោយ បើតាម​លោក មាសឧត្តម ទាំងកីឡា ទាំងសិល្បៈ សុទ្ធសឹងតែជា Skill ដែលជួយយុវជនមានអារម្មណ៍ស្រស់ស្រាយនៅក្នុងការរៀនសូត្របន្ថែម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។